ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ឈប់​បា.ញ់​គ្នា​ជា​សាកល​នៅ​ស៊ី​រី ក្រោម​ការ​ជ្រោមជ្រែង​របស់​រុ​ស្សី​និង​តួ​ក​គី

7 ឆ្នាំ មុន

បទ​ឈប់​បា.ញ់​គ្នា​ជា​សាកល​នៅ​ស៊ី​រី​រវាង​របប​ក្រុង​ដា​ម៉ាស់ និង​ពួក​ឧទ្ទាម​ចូល​ជា​ធរមាន នា​ថ្ងៃ​ទី​២៩ ធ្នូ ចាប់ពី​ពាក់កណ្ដាល​យប់​ទៅ​យោង​តាម​កិច្ចព្រមព្រៀង​មួ​យ​ចុះហត្ថ​លេខា​​ក្រោម​ការ​ឧ​បត្ដ​ម្ភ​របស់​រុ​ស្ស៊ី និង​តួ​ក​គី ដែល​

បទ​ឈប់​បាញ់​គ្នា​ជា​សាកល​នៅ​ស៊ី​រី​រវាង​របប​ក្រុង​ដា​ម៉ាស់ និង​ពួក​ឧទ្ទាម​ចូល​ជា​ធរមាន នា​ថ្ងៃ​ទី​២៩ ធ្នូ ចាប់ពី​ពាក់កណ្ដាល​យប់​ទៅ​យោង​តាម​កិច្ចព្រមព្រៀង​មួ​យ​ចុះហត្ថ​លេខា​​ក្រោម​ការ​ឧ​បត្ដ​ម្ភ​របស់​រុ​ស្ស៊ី និង​តួ​ក​គី ដែល​អាច​កំណត់​ពីរ​បត់​ថ្មី​មួយ​ក្រោយ​ជម្លោះ​រយៈពេល​ជាង​៥​ឆ្នាំ ។

កិច្ចព្រមព្រៀង​នេះ​ដែល​មិន​បញ្ចូល​ពួក​អ្នក​ដែល​ចាត់​ទុក​ថា ពួក​ភេរវ​ករ​ដូច​ជា​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ជាដើម ត្រូវ​បាន​ប្រកាស​ដោយ​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ៉្លា​ឌី​មៀរ ពូ​ទី​ន ហើយ​អះអាង​ដោយ​កងទ័ព​ស៊ី​រី និង​ពួក​ប្រឆាំង ។

លោក​រ៉ា​មី​អាប់​ដែល រ៉ា​ហ៍​ម៉ា​ន់ នាយក​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស គូសបញ្ជាក់​ថា ១​ម៉ោង​មុន​ចាប់ផ្ដើម​បទ​ឈប់​បាញ់​គ្នា លើ​គ្រាប់​រណសិរ្ស​មាន​ភាព​ស្ងប់ស្ងាត់ លើកលែងតែ​គ្រាប់​រ៉ុក្កែត​ប៉ុន្មាន​គ្រាប់ ដែល​បាញ់​សំដៅ​ក្រុង​អា​ឡែ​ប​និង​គ្រាប់​រ៉ុក្កែត​២​គ្រាប់​ធ្លាក់​លើ​ជាយក្រុង​ដា​ម៉ាស់​។ ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ីប តី​យី​ប​អ័​រ​ដូ​ហ្គា​ន ដែល​ប្រទេស​លោក​គាំទ្រ​ពួក​ឧទ្ទាម​ចាត់​ទុក​កិច្ចព្រមព្រៀង​នោះ​ថា ជា​កាលានុវត្ដភាព​ជា​ប្រវត្ដិសាស្ដ្រ ដើម្បី​បញ្ចប់សង្គ្រាម​ដែល​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​​ជាង​៣១០.០០០​នាក់ និង​ជា​ច្រើន​លាន​នាក់​រត់​ភៀសខ្លួន ។

ការ​ប្រកាស​ពី​បទ​ឈប់​បាញ់​គ្នា​ជា​សាកល​នោះ កើត​មាន​មួ​យស​ប្ដា​ហ៍​ក្រោយ​ពី​របប​ស៊ី​រី​ដណ្ដើម​យក​បាន​ទីក្រុង​អា​ឡែ​ប​ទាំងមូល ដោយសារ​ការ​ជួយ​ទ្រទ្រង់​របស់​អីុរ៉​ង់​និង​រុស្ស៊ី៕