ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករត់ទៅជួយ! ​ត្រូវចោរអាកាបា.ញ់​ពេល​ប្លន់​ក្នុងផ្ទះនោះ ​គាត់​​​ស្លា.ប់​​ហើយ

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋ​ម​ឱ្យដឹងថា ពាក់ព័ន្ធ​ករណី​ចោរ​អាកា៧នាក់ចូលប្លន់​ផ្ទះប្រជាពលរដ្ឋ​មួយ​កន្លែង ​បណ្តាល ឱ្យបងប្រុស​ម្នាក់​បានឃើញ​ហេតុការណ៍​នោះ​ក៏​​រត់​មក​ជួយ តែ​ត្រូវ​ក្រុម​ជនសង្ស័យ​​​បា.ញ់​​ឱ្យ​របួសធ្ងន់នោះ គាត់​បានស្លា.ប់​ហើយ​នៅ​វេលា​ម៉ោង​០៤​ទៀបភ្លឺ​ថ្ងៃទី​៣០ ធ្នូ នេះ ស្ថិតនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ ដោយត្រូវក្រុមគ្រួសារ​បញ្ជូន​សព​មកធ្វើ​បុណ្យប្រពៃណី​

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋ​ម​ឱ្យដឹងថា ពាក់ព័ន្ធ​ករណី​ចោរ​អាកា៧នាក់ចូលប្លន់​ផ្ទះប្រជាពលរដ្ឋ​មួយ​កន្លែង ​បណ្តាល ឱ្យបងប្រុស​ម្នាក់​បានឃើញ​ហេតុការណ៍​នោះ​ក៏​​រត់​មក​ជួយ តែ​ត្រូវ​ក្រុម​ជនសង្ស័យ​​​បាញ់​​ឱ្យ​របួសធ្ងន់នោះ គាត់​បានស្លាប់​ហើយ​នៅ​វេលា​ម៉ោង​០៤​ទៀបភ្លឺ​ថ្ងៃទី​៣០ ធ្នូ នេះ ស្ថិតនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ ដោយត្រូវក្រុមគ្រួសារ​បញ្ជូន​សព​មកធ្វើ​បុណ្យប្រពៃណី​នៅ​ផ្ទះ​​ក្នុងភូមិ​ព្រៃ​ក្រាយ សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ (ទីតាំងកើតហេតុ) ។

គួររំលឹកថា កាលពី​​វេលា​ម៉ោង​០៨​ និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៦ ​ធ្នូ ឆ្នាំ​២០១៦​កន្្លងមក​ ស្ថិត​ក្នុងភូមិ​ព្រៃ​ក្រាយ សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ករណី​ប្លន់​យក​ទ្រព្យសម្បត្តិចូល​ដល់​ក្នុងផ្ទះ ដែល​ជនសង្ស័យ​ប្រដាប់​ដោយ​កាំភ្លើង​អាកា​៦​ដើម មាន​គ្នា​៧​នាក់​។ តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ភី ធឿ​ន អាយុ​អាយុ​៣៨​ឆ្នាំ មុខរបរ​កសិករ និង​ប្ដី​ឈ្មោះ កែម កន អាយុ​៤៤​ឆ្នាំ បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ​ក្រុម​គ្រួសារ​របស់ កំពុង​អង្គុយ​មើល​ទូរទស្សន៍​ជុំ​គ្នា រូប​គាត់​អង្គុយ​មើល​ទូរទស្សន៍ ចំណែកឯ​ប្តី​ដេក​មើល​ទូរទស្សន៍​នៅ​មុខ និង​កូនប្រុស​អាយុ​១២​ឆ្នាំ​អង្គុយ​មើល​អែប​ជញ្ជាំង​។

បន្ទាប់​មក​ជនសង្ស័យ​បាន​ចូល​មក​គំរាម ហើយ​បាន​យក​ស្កុ​តរុំ​មាត់​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ជាប់ ដើម្បី​កុំ​ឲ្យ​ស្រែក និង​បន្ត​រុំ​បុរស​ជា​ប្តី ហើយនឹង​កូនប្រុស​ដែល​កំពុង​មើល​ទូរទស្សន៍​ជាមួយ រួម​ទាំង​កូនស្រី​ដែល​ដេក​ក្នុង​បន្ទប់​ម្នាក់​ទៀត​។ ជន​រង​គ្រោះ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​បន្ត​ថា ជនសង្ស័យ​បាន​យក​កណ្ដៀវ​គំរាម កូនស្រី​របស់​គាត់​ឈ្មោះ កន វីឡា អាយុ​១៧​ឆ្នាំ ឲ្យ​យក​របស់របរ​មាន​តម្លៃ​ឲ្យ​ពួក​គេ ដែល​ក្នុង​នោះ​ជនសង្ស័យ​យក​បាន​រួម​មាន​លុយ ៥០០​ដុល្លារ ខ្សែដៃ​ប្លា​ទី​ន ៥​ជី​កន្លះ ក្រវិល​១​ជី​កន្លះ កងដៃ​១​គូ​តម្លៃ​១៥០​ដុល្លារ​។

ក្រោយ​ពី​ជនសង្ស័យ​យក​របស់របរ​ទាំងនេះ​បាន​ហើយ ក៏​បាន​និយាយ​ទៅ​កាន់​ស្ត្រី​រង​គ្រោះ​ថា កន្លង​មក​គ្រួសារ​ជន​រង​គ្រោះ បាន​ធ្វើបាប​គ្រួសារ​របស់​ពួក​គេ​ខ្លាំង​ណាស់ ហើយ​ក៏​នាំ​គ្នីគ្នា​រត់គេច​ខ្លួន​តាម​វាលស្រែ​ក្រោយ​ផ្ទះ​បាត់​ទៅ​។ ​នៅ​ពេល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ប្លន់ ក៏​មាន​បងប្រុស​ម្នាក់​បានឃើញ​ហេតុការណ៍​នោះ បាន​រត់​មក​ជួយ តែ​ត្រូវ​ក្រុម​ជនសង្ស័យ​បាន​បាញ់ បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ទំនងជា​ត្រូវ​ពោះវៀន និង​ត្រូវ​ចំ​ដៃ​។ បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​បាន ដឹក​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ កាល់​ម៉ែ​ត ដើម្បី​ធ្វើការ​ស​ង្គ្រោះ ។