ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ឃាត់ខ្លួន​អតីត​ប្តី​ដែល​ជា​ឃាតក សម្លាប់​ប្រុស​ស្នេហ៍​របស់​ប្រពន្ធ​បាន​ហើយ

9 ឆ្នាំ មុន

ខេត្តកំពត ៖ ករណី​ឃាតកម្ម​អតីត​ប្តី​ដែល​ទើប​លែងលះ​បាន​ចំនួន​២​ខែ ហើយ​បាន​សម្លាប់​ប្រុស​ស្នេហ៍​របស់​ប្រពន្ធ​កាលពី​វេលា​ទាប​ភ្លឺ​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ភូមិ​ដំណាក់​ចំបក់

ខេត្តកំពត ៖ ករណី​ឃាតកម្ម​អតីត​ប្តី​ដែល​ទើប​លែងលះ​បាន​ចំនួន​២​ខែ ហើយ​បាន​សម្លាប់​ប្រុស​ស្នេហ៍​របស់​ប្រពន្ធ​កាលពី​វេលា​ទាប​ភ្លឺ​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ភូមិ​ដំណាក់​ចំបក់ ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស ខេត្តកំពត​។ ក្រោយ​ពី​កាប់​ប្រហារ​ជា​ច្រើន​ពូថៅ​បណ្តាល​ឲ្យ​បុរស​ដែល​ជា​គូស្នេហ៍​របស់​ស្ត្រី​មេម៉ាយ​ស្លាប់​យ៉ាង​អាណោចអាធ័ម ហើយ​ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់​នោះ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៦ កម្លាំង​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​ដោយ​លោក​វរសេនីយទោ ហែម ច​ន្ទ័​ដា​រ៉ា មេបញ្ជាការ​រង និង​ជា​ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា កម្លាំង​របស់​លោក​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនល្មើស​ឈ្មោះ ជ​យ័ ប៊ុ​ន​ធឿ​ន ដែល​បាន​កាប់​ប្រហារ​ទៅ​លើ​ឈ្មោះ​សៅ ចាន់​ថន ជា​ប្រុស​ស្នេហ៍​របស់​អតីត​ប្រពន្ធ​បណ្តាល​ឲ្យ​ស្លាប់​កាលពី​វេលា​ទាប​ភ្លឺ ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៦​កន្លង​មក​ថ្មី​ៗ​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​បាន​ហើយ​។

ជន​នេះ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​យើង​ថា ករណី​ដែល​ខ្លួន​ហ៊ាន​លើកដៃ​កាប់​ប្រហារ​ឈ្មោះ សៅ ចាន់​ថន នេះ​ដោយសារ​ខ្លួន​មាន​កំហឹង​ជាមួយ​ឈ្មោះ​នេះ ដែល​ខ្លួន​មិន​ទាន់​អស់​អាល័យ​ពី​ប្រពន្ធ​ផង ឈ្មោះ​នេះ​ហ៊ាន​ទៅ​ទាក់ទង​ប្រពន្ធ​ខ្លួន ទើប​ខ្លួន​ទ្រាំ​មិន​ដាច់​ចិត្ត​សម្លាប់​តែ​ម្តង​។ លោក​បន្ត​ទៀត​ថា ជនសង្ស័យ​ក្រោយ​ពី​ឃាត់ខ្លួន​បាន​នៅ​ក្នុងភូមិ​ឃុំ​ខាងលើ កម្លាំង​មន្ទីរ​យុត្តិធម៌​បាន​នាំ​ខ្លួន​ជន​ស​ង្ស​យ័​ទៅ​ឲ្យ​ធ្វើ​ត្រាប់​នៅ​កន្លែង​កើតហេតុ​រួច​នាំ​មក​កាន់​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សាកសួរ​បន្ត និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​៕