ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​យោធា​រុ​ស្ស៊ី​ធ្លាក់​រក​ឃើញ​ប្រអប់​ខ្មៅ​ទី​2

7 ឆ្នាំ មុន

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​អះអាង​កាលពី​ថ្ងៃ​ទី​២៨ ធ្នូ​ថា ពួក​អ្នក​មុជទឹក​បាន​រក​ឃើញ​ប្រអប់​ខ្មៅ​ទី​២​របស់​យន្តហោះ TU-154 នៃ​កងទ័ព​រុ​ស្ស៊ី​ដែល​ធ្លាក់​កាលពី​ថ្ងៃ​ទី​២៥ ធ្នូ ក្នុង​សមុទ្រ​ខ្មៅ ។

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​អះអាង​កាលពី​ថ្ងៃ​ទី​២៨ ធ្នូ​ថា ពួក​អ្នក​មុជទឹក​បាន​រក​ឃើញ​ប្រអប់​ខ្មៅ​ទី​២​របស់​យន្តហោះ TU-154 នៃ​កងទ័ព​រុ​ស្ស៊ី​ដែល​ធ្លាក់​កាលពី​ថ្ងៃ​ទី​២៥ ធ្នូ ក្នុង​សមុទ្រ​ខ្មៅ ។

ប្រអប់​ខ្មៅ​សំខាន់​របស់​យន្តហោះ​នោះ​ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃ​ទី​២៧ ធ្នូ ហើយ​ប្រគល់​ដល់​វិទ្យាស្ថាន​កណ្តាល​ខាង​ការ​ស្រាវជ្រាវ​របស់​កងទ័ពអាកាស​រុ​ស្ស៊ី​ស្ថិត​នៅ​ជិត​ក្រុង​មូ​ស្គូ ដើម្បី​ធ្វើការ​វិភាគ ។ រហូត​មក​ទល់​ពេល​នេះ​ពុំ​ទាន់​មាន​មូលហេតុ​ផ្លូវការ​នៃ​សោកនាដកម្ម​នោះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៩២​នាក់ ត្រូវ​បាន​ប្រកាស​នៅឡើយ ។ ទីភ្នាក់ងារ​សន្តិសុខ​សហ​ព័ទ្ធ​រុ​ស្ស៊ី FSB មុន​នេះ​គូសបញ្ជាក់​ថា ការ​ស៊ើបអង្កេត​បច្ចុប្បន្ន​ផ្តោត​លើ​លទ្ធភាព​៤​គឺ​កំហុស​របស់​អ្នក​បើក គុណភាព​របស់​ប្រេង របស់​ចម្លែក​មួយ​ដែល​ធ្វើ​ឱ្យ​ម៉ាស៊ីន​គាំង​ឬ​កំហុស​ខាង​បច្ចេកទេស​។

ពួក​អ្នក​មុជទឹក​មុជ​រក​ឃើញ​សាកសព​មនុស្ស​១៥​នាក់​ព្រមទាំង​បំណែក​នៃ​សាកសព​ជន​រង​គ្រោះ​២៣៩​ដុំ កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២៨ ធ្នូ រួច​សាកសព​មនុស្ស​ភាគច្រើន​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ក្រុង​មូ​ស្គូ​រួច​ហើយ​ដើម្បី​កំណត់​អត្តសញ្ញាណ ។

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​បញ្ជាក់​ថា តាំងពី​ចាប់ផ្តើម​ប្រតិបត្តិការ​តាម​រុករក​មក បំណែក​យន្តហោះ​ធំ​ៗ១២​និង​បំណែក​តូច​ៗ១៥៤៧​ត្រូវ​បាន​ស្រង់ ។ ប្រតិបត្តិការ​តាម​រុករក​ក្នុង​តំបន់​យន្តហោះ​ធ្លាក់​នៅ​បន្ត​នា​ថ្ងៃ​ទី​២៨ ធ្នូ ដោយ​មានការ​ចូលរួម​របស់​នាវា​៤៥​គ្រឿង យាន​មុជទឹក​ជ្រៅ​១៥​គ្រឿង យន្តហោះ​១២​គ្រឿង ឧទ្ធម្ភាគចក្រ​៥​គ្រឿង និង​យន្តហោះ​គ្មាន​មនុស្ស​បើក​ជា​ច្រើន​គ្រឿង ។ មនុស្ស​ជាង​៣.៥០០​នាក់​ក្នុង​នោះ​មាន​អ្នក​មុជទឹក​១៩២​នាក់ បច្ចុប្បន្ន​ចូលរួម​ក្នុង​ប្រតិបត្តិការ​តាម​រុករក ៕