ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុល​ស្រា​ពេល​បុណ្យ​ណូអែល​នៅ​ប៉ា​គី​ស្ថាន​ស្លា.ប់​34​នាក់

7 ឆ្នាំ មុន

តុល្យការ​នៃ​ការ​ពុល​ស្រា​បិទ​កាលពី​ចុង​ស​ប្តា​ហ៍​បុណ្យ​ណូអែល​កន្លង​ទៅ​នៅ​ប៉ា​គី​ស្ថាន​មក​ដល់​ថ្ងៃ​ទី​២៨ ធ្នូ អ្នក​ស្លា.ប់​ឡើង​ដល់​៣៤​នាក់ ហើយ​ប៉ូលិស​កំណត់​អត្តសញ្ញាណ​មនុស្ស​សង្ស័យ​៤​នាក់​ជា​អ្នក​បិទ​ស្រា​នោះ ។

តុល្យការ​នៃ​ការ​ពុល​ស្រា​បិទ​កាលពី​ចុង​ស​ប្តា​ហ៍​បុណ្យ​ណូអែល​កន្លង​ទៅ​នៅ​ប៉ា​គី​ស្ថាន​មក​ដល់​ថ្ងៃ​ទី​២៨ ធ្នូ អ្នក​ស្លាប់​ឡើង​ដល់​៣៤​នាក់ ហើយ​ប៉ូលិស​កំណត់​អត្តសញ្ញាណ​មនុស្ស​សង្ស័យ​៤​នាក់​ជា​អ្នក​បិទ​ស្រា​នោះ ។

សោកនាដកម្ម​នេះ​កើត​មាន​នា​ឱកាស​បុណ្យ​ណូអែល​ក្នុង​ទីក្រុង​គ្រឹ​ស្ត TOBA TEK SINGH ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៣០០​គីឡូម៉ែត្រ​ខាងត្បូង​រដ្ឋធានី​អីុ​ស្លា​ម៉ា​បា​ដ ពេល​មនុស្ស​ជា​ច្រើន​សិប​នាក់​នាំ​គ្នា​ផឹកស្រា​មាន​ជាតិពុល​ផលិត​នៅ​មូលដ្ឋាន ។

វេជ្ជបណ្ឌិត ASIF MEHMOOD SALEEMI អ្នកគ្រប់គ្រង​មន្ទីរពេទ្យ​រដ្ឋ​នៃ​ទីក្រុង TOBA TEK SINGH គូសបញ្ជាក់​ប្រាប់ AFP ថា តុល្យការ​ថ្មី​អ្នក​ស្លាប់​ឡើង​ដល់​៣៤​នាក់ ព្រោះ​មនុស្ស​១០​នាក់​ទៀត​ដែល​ពុល​ស្រា​បាន​ស្លាប់​នា​ពេល​យប់ ។ លោក​និយាយ​ថា មនុស្ស​ប្រមាណ​ជា​១០៥​នាក់់​ដែល​ពុល​ស្រា​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​លោក ហើយ​មួយ​ចំនួន​ត្រូវ​ផ្ទេរ​ទៅ​កាន់​មន្ទីរពេទ្យ​ឯទៀត​ៗ​ក្នុង​តំបន់ ។

តុល្យការ​មុន​នេះ​កាលពី​ថ្ងៃ​ទី​២៧ ធ្នូ រៀបរាប់​ពី​មនុស្ស​ស្លាប់​២៤​នាក់​ភាគច្រើន​ជា​គ្រឹ​ស្ត​សាសនិក ។ អធិការ​ប៉ូលិស​លោក ATIF IMRAN ថ្លែងប្រាប់ AFP ថា មនុស្ស​៤​នាក់​ជាប់​សង្ស័យ​ជា​អ្នក​បិទ​ស្រា ហើយ​ចែកចាយ​ស្រា​នេះ រួច​ពួក​គេ​ក៏​ជា​អ្នក​ផឹក​វា​ដែរ ហើយ​ក្នុង​ចំណោម​ពួក​គេ ម្នាក់​ត្រូវ​ស្លាប់​២​នាក់​ទៀត​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ រួច​អ្នក​ទី​៤​ត្រូវ​ចាប់ខ្លួន ។

ការ​លក់​ស្រា​ត្រូវ​ហាមឃាត់​ចំពោះ​ប្រជាជន​ប៉ា​គី​ស្ថាន​ដែល​ជា​អ្នក​កាន់សាសនា​អ៊ិ​ស្លា​ម​មាន​ភាគច្រើន ក៏​ប៉ុន្តែ​ពួក​គ្រឹ​ស្ត និង​ពួក​ជនបរទេស​ពុំ​មែន​អ៊ិ​​ស្លា​ម​អាច​អនុញ្ញាត​ឱ្យ​ទិញ​ស្រា​ផឹក​បាន​តែ​ក្នុង​តម្លៃ​ខ្ពស់ ៕