ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! បុរស​ចំណាស់​ម្នាក់​ជួប​គ្រោះ​ស្មាន​មិន​ដល់ ត្រូវ​ត្រាក់ទ័រ​ខ្លួនឯង​សង្កត់ពីលើ

1 ឆ្នាំ មុន
  • ប៉ៃលិន

បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​ត្រាក់ទ័រ​របស់​ខ្លួន​ក្រឡាប់​សង្កត់ពីលើ​ស្លា​.​ប់​យ៉ាង​អាណោចអាធ័ម ខណៈ​បើក​ត្រាក់ទ័រ​ដឹក​ខ្សាច់​យក​ទៅ​ចាក់​នៅ​លើ​ទួល​កូនភ្នំ ដើម្បី​រៀបចំ​សាងសង់

ខេត្ត​ប៉ៃលិន ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​ត្រាក់ទ័រ​របស់​ខ្លួន​ក្រឡាប់​សង្កត់ពីលើ​ស្លា​.​ប់​យ៉ាង​អាណោចអាធ័ម ខណៈ​បើក​ត្រាក់ទ័រ​ដឹក​ខ្សាច់​យក​ទៅ​ចាក់​នៅ​លើ​ទួល​កូនភ្នំ ដើម្បី​រៀបចំ​សាងសង់​ខ្យុ​ស និង​ខ្ទម​សម្រាប់​អង្គុយ​លំហែកាយ​នា​ពេលទំនេរ លុះ​ដឹក​បាន​៣​ទៅ​៤​ជើង​មិន​អី ស្រាប់តែ​ដឹក​ជើង​ចុង​ក្រោយ នៅ​ពេល​ចាក់​ខ្សាច់​គរ​ទុក​អស់ហើយ ក៏​បើក​ត្រាក់ទ័រ​ចុះ​ពី​ទួល​ទៅ​ក្រោម​វិញ ដើម្បី​ដឹក​ខ្សាច់​ឡើង​បន្ថែម​ទៀត ស្រាប់តែ​ជាន់​ហ្វ្រាំង​មិន​ស៊ី ក៏​បណ្តាល​ឱ្យ​រ៉ឺ​ម៉ក​ទ្រុង​ខាងក្រោយ​រុញ​តួ​ត្រាក់ទ័រ ក្រឡាប់​សង្កត់ពីលើ​ម្ចាស់​ត្រាក់ទ័រ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង​។

ហេតុការណ៍​ក្រឡាប់​ត្រាក់ទ័រ​សង្កត់​បុរស​វ័យ​ចំណាស់​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២២ ស្ថិត​ចំណុច​ក្នុងផ្ទះ​លក់​កាហ្វេ​យីហោ «​ឃុន នារី​» ស្ថិត​ក្នុងភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ម្នាក់ បានឱ្យ​ដឹង​ថា ៖ ជន​រង​គ្រោះ​មានឈ្មោះ លាង ណា​ក់ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ត្រូវ​បាន​ត្រាក់ទ័រ​ក្រឡាប់​សង្កត់ពីលើ​ស្លា​.​ប់​ភ្លាម​ៗ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​រស់នៅ​ជាមួយ​ជន​រង​គ្រោះ​ម្នាក់ ក៏​បាន​បង្ហើប​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ខាងលើ បាន​បើកបរ​ត្រាក់ទ័រ​សណ្តោង​រ៉ឺ​ម៉ក​ខ្លួនឯង ដឹក​ខ្សាច់​ពី​ផ្នែក​ខាងក្រោម​ឡើង​ទៅ​លើ​ទួល​កូនភ្នំ ខណៈ​ដែល​គាត់​បាន​ធ្វើការ​ដឹក​ខ្សាច់​ទាំងនោះ បាន​ចំនួន​៤​ជើង​ទៅ​ហើយ ដើម្បី​គ្រោង​រៀបចំ​ធ្វើ​ខ្យុ​ស និង​ខ្ទម​នៅ​ទីនោះ សម្រាប់​អង្គុយ​លេង​កម្សាន្ត​នា​ពេល​ជួបជុំ​មិត្តភក្តិ​ម្តង​ៗ ។

ប្រភព​ដដែល​បន្ត​ថា លុះដល់​ពេល​ដែល​ជន​រង​គ្រោះ​ដឹក​ជើង​ចុង​ក្រោយ ដោយ​បាន​ចាក់​ខ្សាច់​គរ​ទុក​នៅ​លើ​ទួល​អស់ហើយ ក៏​បាន​បើកបរ​ត្រាក់ទ័រ​ចុះ​ចំណោត​ទៅ​ខាងក្រោម​វិញ ស្រាប់តែ​ជាន់​ហ្វ្រាំង​មិន​ស៊ី ជា​ហេតុ​ធ្វើ​ឱ្យ​រទេះ​រ៉ឺ​ម៉ក​ដែល​សណ្តោង​ពីក្រោយ បាន​រុញច្រាន​តួ​ត្រាក់ទ័រ ពេញទំហឹង បណ្ដាល​ឲ្យ​ក្រឡាប់​សង្កត់ពីលើ​ជន​រង​គ្រោះ​ស្លា​.​ប់​នៅ​នឹង​កន្លែង​កើតហេតុ​គួរ​ឱ្យ​អាណោចអាធ័ម​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ អ្នក​ជិតខាង​ឃើញ​ក៏​នាំ​គ្នារ​ត់ទៅ​គាស់​ត្រាក់ទ័រ​យកស​.​ព​ជន​រង​គ្រោះ​ចេញ​មក​ក្រៅ ដើម្បី​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ