ធ្វើឃា.តអតីតអភិបាលក្រុង១រូប នៅសកលវិទ្យាល័យហ្វីលីពីន
ហ្វីលីពីន ៖ មនុស្សចំនួន៣នាក់បានស្លា.ប់នៅក្នុងហេតុការណ៍បា.ញ់ប្រហារនៅសកលវិទ្យាល័យ នៅ
ហ្វីលីពីន ៖ មនុស្សចំនួន៣នាក់បានស្លា.ប់នៅក្នុងហេតុការណ៍បា.ញ់ប្រហារនៅសកលវិទ្យាល័យ នៅ
ហ្វីលីពីន ៖ មនុស្សចំនួន៣នាក់បានស្លា.ប់នៅក្នុងហេតុការណ៍បា.ញ់ប្រហារនៅសកលវិទ្យាល័យ នៅក្នុងប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យទី ២៤ កក្កដាម្សិលមិញនេះ។ អ្នកស្លា.ប់ រួមមានអតីតអភិបាលក្រុង Lamitan គឺលោកស្រី Rose Furigay។
មេប៉ូលីសក្រុង Quezon លោក Remus Medina បាននិយាយថា ការបា.ញ់ប្រហារនោះទំនងជាមានគោលដៅធ្វើឃា.តលើលោកស្រី Rose Furigay។
ជនសង្ស័យ ដែលរងរបួសក្នុងហេតុការណ៍បា.ញ់ប្រហារជាមួយមន្ត្រីសន្តិសុខ និងត្រូវចាប់ខ្លួន បច្ចុប្បន្ននេះកំពុងត្រូវបានឃុំខ្លួន និងសួរចម្លើយ។
លោក Remus Medina បាននិយាយថា ខ្មាន់កាំភ្លើ.ងមើលទៅដូចជាអ្នកធ្វើឃា.តករ និងរកឃើញកាំភ្លើ.ងខ្លី ២ដើមជាមួយជនសង្ស័យ។
លោកស្រី Rose Furigay ត្រូវបានបា.ញ់ប្រហារ ខណៈគាត់ហៀបនឹងចូលរួមពិធីបញ្ចប់ការសិក្សារបស់កូនស្រីគាត់នៅសកលវិទ្យាល័យ Ateneo de Manila University ដែលជាសកលវិទ្យាល័យដ៏ល្បីបំផុតមួយនៅហ្វីលីពីន។
ចំណែកជនរងគ្រោះស្លា.ប់ ២នាក់ទៀតគឺជាមន្ត្រីសន្តិសុខនៅសកលវិទ្យាល័យ និងជំនួយការរបស់លោកស្រី Rose Furigay។
កូនស្រីរបស់អតីតអភិបាលក្រុង បានរងរបួសនៅក្នុងហេតុការណ៍នោះ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។
សកលវិទ្យាល័យ Ateneo de Manila បានលុបចោលពិធីប្រគល់សញ្ញាប័ត្របន្ទាប់ពីការបា.ញ់ប្រហារ។
លោកស្រី Joy Belmonte អភិបាលក្រុង Quezon បានថ្កោលទោសចំពោះការវា.យប្រហារនោះ៕ (យោងតាមប្រភព៖ CNA)
ចែករំលែកព័តមាននេះ