ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​ដែល​អ្នក​គួរ​ជៀសវាង​បើ​មិន​ចង់​មានការ​រលាក

7 ឆ្នាំ មុន

ការ​រលាក​មាន​សារៈសំខាន់​ដល់​ប្រព័ន្ធ​ព្យាបាល​ក្នុង​រាង​កាយ ។ វា​ជួយ​ការពារ​រាង​កាយ​របស់​អ្នកប្រឆាំង​នឹង​ពពួក​បាក់តេរី និង​បង្កើន​ល្បឿន​នៃ​ដំណើរការ​ព្យាបាល នៅ​ពេល​ដែល​អ្នក​រង​របួស​ឬ​ឈឺ ។ ប៉ុន្តែ​ការ​រលាក​រ៉ាំរ៉ៃ

ការ​រលាក​មាន​សារៈសំខាន់​ដល់​ប្រព័ន្ធ​ព្យាបាល​ក្នុង​រាង​កាយ ។ វា​ជួយ​ការពារ​រាង​កាយ​របស់​អ្នកប្រឆាំង​នឹង​ពពួក​បាក់តេរី និង​បង្កើន​ល្បឿន​នៃ​ដំណើរការ​ព្យាបាល នៅ​ពេល​ដែល​អ្នក​រង​របួស​ឬ​ឈឺ ។ ប៉ុន្តែ​ការ​រលាក​រ៉ាំរ៉ៃ និង​យូរអង្វែង​អាច​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​រាង​កាយ ។ ការ​រលាក​រ៉ាំរ៉ៃ​មាន​ទំនាក់ទំនង​ទៅ​នឹង​បញ្ហា​សុខភាព ។ ពួក​វា​រួម​មាន ជំងឺហឺត រលាក​ច្រមុះ ជំងឺ​ក្រិន​សរសៃឈាម រលាក​អញ្ចាញធ្មេញ ជំងឺ​ពោះវៀន ជំងឺ​រលាក​ពោះវៀន ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ និង​មហារីក ។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​អាហារ​ដែល​អ្នក​បរិភោគ​អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​រលាក​នៅ​ក្នុង​រាង​កាយ​របស់​អ្នក ។ អាហារ​មួយ​ចំនួន​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រលាក តែ​អាហារ​មួយ​ចំនួន​ទៀត​អាច​នាំ​ឱ្យ​មានការ​រលាក​ទៅ​វិញ ។ ខាងក្រោម​នេះ​គឺជា​អាហារ​ដែល​អាច​បង្កើត​ការ​រលាក​ដល់​រាង​កាយ​របស់​អ្នក ។

១-​ជាតិ​កាបូ​អីុ​ដ្រា​ត​កែ​ច្នៃ ៖ អាហារ​ដែល​ធ្វើ​ពី​ជាតិ​កាបូ​អីុ​ដ្រា​ត​កែ​ច្នៃ​ដូច​ជា​នំប៉័ង អង្ករ នំប៉័ង​វែង គ្រាប់​ធញ្ញជាតិ​សម្រាប់​អាហារ​ពេល​ព្រឹក​អាច​នាំ​ឱ្យ​មានការ​រលាក​ក្នុង​រាង​កាយ។

ម្សៅ​ដែល​បាន​កែ​ច្នៃ​ហើយ​មិន​មាន​ជាតិ​កាក​សរសៃ​សម្រាប់​ការ​រំលាយ​អាហារ​យឺត​ៗ និង​គ្មាន​សារធាតុចិញ្ចឹម ដែល​មាន​ន័យ​ថា​រាង​កាយ​របស់​អ្នក​រំលាយ​អាហារ​យ៉ាង​លឿន ដែល​នាំ​ឱ្យ​កើន​ជាតិ​ស្ករ​ក្នុង​ឈាម ។ វា​បណ្តាល​ឱ្យ​រាង​កាយ​មានការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រលាក​ដំបូង​។ ជំនួស​ឱ្យ​ការ​បរិភោគ​អាហារ​សម្បូរ​ជាតិ​កាបូ​អីុ​ដ្រា​ត​កែ​ច្នៃ អ្នក​អាច​ជ្រើស​យក​អាហារ​ដែល​មាន​ជាតិ​កាក​សរសៃ​ខ្ពស់ អាហារ​ដែល​មាន​ជាតិ​កាបូ​អីុ​ដ្រា​ត​មិន​ទាន់​កែ​ច្នៃ​និង​ល្អ​ចំពោះ​សុខភាព ។ ប្រភព​ដ៏​ល្អ​បំផុត​នៃ​អាហារ​ទាំងនេះ​គឺ oatmeal quinoa  barley អង្ករសំរូប និង​គ្រាប់​ធញ្ញជាតិ​ផ្សេង​ទៀត ។

២-​ស្ករ​កែ​ច្នៃ ៖ ស្ករ​ដែល​អ្នក​បរិភោគ​ជា​រៀងរាល់ថ្ងៃ​ក៏​អាច​បណ្តាល​ឱ្យ​អ្នកមាន​គ្រោះថ្នាក់​ផង​ដែរ ព្រោះ​វា​បន្ថែម​បរិមាណ​យ៉ាងច្រើន​នៃ​ជាតិ​ស្ករ fructose ដែល​អាច​បង្ក​ឱ្យ​មានការ​រលាក​ក្នុង​រាង​កាយ ។ វា​ថែម​ទាំង​មាន​ទំនាក់ទំនង​ទៅ​នឹង​ការ​កើនឡើង​ហានិភ័យ​នៃ​ជំងឺ​មួយ​ចំនួន​ដូច​ជា ជំងឺ​មេតាបូលីស និង​ទឹកនោមផ្អែម​ប្រភេទ​២ ។ ជំនួស​ឱ្យ​ជាតិ​ស្ករ​កែ​ច្នៃ សូម​ជ្រើស​យកជាតិ​ស្ករ​ធម្មជាតិ​ដូច​ជា​ស្ករ stevia ទឹកឃ្មុំ ឬ​ស្ករ blackstrap molasses ក្នុង​ការ​បន្ថែម​រសជាតិ​ដល់​ភេសជ្ជៈ​របស់​អ្នក ។

៣-​ខ្លាញ់​កែ​ច្នៃ ៖ ខ្លាញ់​ដែល​ឆ្លងកាត់​ការ​កែ​ច្នៃ​អាច​បង្កើន​កម្រិត​នៃ​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ក្នុង​រាង​កាយ និង​កាត់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​ល្អ ។ ស្របគ្នា​នេះ​ដែរ ខ្លាញ់​ទាំងនេះ​អាច​បណ្តាល​ឱ្យ​មានការ​រលាក​ដែល​បង្ក​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​ដល់​រាង​កាយ ។ ខ្លាញ់​កែ​ច្នៃ​ភាគច្រើន​មាននៅ​ក្នុង​អាហារ​បំពង អាហារ fast foods និង​អាហារ​ដុត សូម​ព្យាយាម​ជៀសវាង​អាហារ​ទាំងនេះ​។ ជំនួស​ឲ្យ​ការ​បរិភោគ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​កែ​ច្នៃ សូម​សាកល្បង​ប្រើ​ប្រេង​ដែល​ល្អ​ចំពោះ​សុខភាព​ដូច​ជា ប្រេង​អូ​លីវ ឬ​ប្រេងដូង ។

៤-​ប្រេង​ធ្វើ​ម្ហូប​ទូទៅ ៖ ប្រេង​ចម្រាញ់​ពី​រុក្ខជាតិ​សម្រាប់​ចម្អិន​អាហារ ព្រមទាំង​ប្រេង​ចម្រាញ់​ពី​គ្រាប់ពូជ​រុក្ខជាតិ​ដែល​ត្រូវ​បាន​គេ​ប្រើ​ច្រើន​នៅ​ក្នុងផ្ទះ និង​ភោជនីយដ្ឋាន​មាន​កម្រិត​​អាស៊ីត​ខ្លាញ់ Omega-6 ខ្ពស់​ខ្លាំង និង​មាន​អាស៊ីត​ខ្លាញ់ Omega 3 ទាប ។  របប​អាហារ​ដែល​មាន Omega-6 មិន​សមាមាត្រ​នឹង Omega-3 នឹង​ជំរុញ​ឱ្យ​មានការ​រលាក និង​នាំ​ឱ្យ​មាន​ជំងឺ​រលាក ដូច​ជា​ជំងឺ​បេះដូង និង​មហារីក ។

សូម​ធ្វើការ​ផ្លាស់​ប្តូរ​ប្រេង​ចម្អិន​អាហារ​របស់​អ្នក​ទៅ​ជា​ប្រេង​អូ​លីវ និង​ប្រេងដូង​វិញ​ដើម្បី​ទទួល​បាន​ផលប្រយោជន៍​នៃ​ភ្នា​ក់ថារ​ប្រឆាំង​នឹង​ការ​រលាក​ពី​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ៕