ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្មោភ​ណាស់ ! ក្នុង​បន្ទប់ទឹក​ម្តង​ហើយ​មិន​អស់ចិត្ត អូស​ឡើង​លើ​គ្រែ​ទៀត

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ បុរស​វ័យ​ចំណាស់​ដែល​ពិការ​ដោយសារ​ជំងឺលើសឈាម​ម្នាក់​បាន​ចាប់​ក្មេង​ស្រី​ម្នាក់​យក​ទៅ​ផ្ទះ​របស់​ខ្លួន រួច​អូស​ចូល​បន្ទប់ទឹក​ធ្វើ​សកម្មភាព​ …

ខេត្តសៀមរាប ៖ បុរស​វ័យ​ចំណាស់​ដែល​ពិការ​ដោយសារ​ជំងឺលើសឈាម​ម្នាក់​បាន​ចាប់​ក្មេង​ស្រី​ម្នាក់​យក​ទៅ​ផ្ទះ​របស់​ខ្លួន រួច​អូស​ចូល​បន្ទប់ទឹក​ធ្វើ​សកម្មភាព​រំលោភ​រហូត​បាន​សម្រេច ហើយ​មិន​អស់ចិត្ត​អូស​ឡើង​លើ​គ្រែ​រំលោភ​រហូត​បាន​សម្រេច​ម្តងទៀត ។ បុរស​លោភ​កាម​នេះ​ត្រូវ​បាន​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ដល់​ផ្ទះ​នៅ​ភូមិ​អូរ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៦ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ មិ​ល ម៉​ន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជា​មនុស្ស​ពិការ​ដោយសារ​ជំងឺលើសឈាម រស់នៅ​ភូមិ​ចាប់ខ្លួន ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ព​.​ស អាយុ​៦​ឆ្នាំ រស់នៅ​ស្រុក​ជីក្រែង ខេត្តសៀមរាប ។

ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៦ រូប​គាត់​និង​គ្រួ​សារបាន​ចេញពីផ្ទះ​ទៅ​ច្រូតស្រូវ​បាត់ លុះដល់​ត្រឡប់​មក​ផ្ទះ​វិញ​បានឮ​ក្មេង​ៗ​ប្រាប់​ថា គេ​ឃើញ​តា​ចាស់​ម្នាក់​ចាប់​ឱប​កូនស្រី​គាត់​នៅ​ក្នុង​បន្ទប់ទឹក និង​នៅ​លើ​គ្រែ នៅ​ក្នុងផ្ទះ​ជនសង្ស័យ ពេល​នោះ​គាត់​បាន​យក​កូនស្រី​របស់​គាត់​ទៅ​មក​ពិនិត្យ​ប្រដាប់​ភេទ​នៅ​មន្ទីរពេទ្យ​គ​ន្ធា​បុប្ផា​ក្រុង​សៀមរាប ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា ក្មេង​ស្រី​នេះ​ត្រូវ​បាន​គេ​ចាប់រំលោភ​សេពសន្ថវៈ ភ្លាម​ៗ​នោះ​គាត់​ក៏​ទៅ​ប្តឹង​ឱ្យ​សមត្ថកិច្ច​នគរបាល​ស្រុក​ឲ្យ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នោះ​តែ​ម្តង ។

សមត្ថកិច្ច​នគរបាល​ស្រុក​ជីក្រែង​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ទទួល​ពាក​ក្យ​បណ្តឹង​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ កម្លាំង​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នៅផ្ទះ​របស់​ជនសង្ស័យ​តែ​ម្តង រួច​នាំ​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​ក្មេង​ស្រី​រង​គ្រោះ​នៅ​ក្នុង​បន្ទប់ទឹក និង​នៅ​លើ​គ្រែ​ក្នុងផ្ទះ​របស់​ខ្លួន​ពិតប្រាកដ​មែន ៕