ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​សំណង់​ម្នាក់​ខណៈ​កំពុង​អង្គុយ​លេង​ទូរស័ព្ទ ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​កា.ប់​រយះ​ក្បាល និង​ដាច់​ដៃ​ទាំង​ពីរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​កម្មករ​សំណង់​ម្នាក់​ខណៈ​ពេល​កំពុង​អង្គុយ​លេង​ទូរស័ព្ទ​នៅ​លើ​សំណង់ផ្ទះ​ល្វែង​ដែល​កំពុង​សាងសង់ ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ ដោយ​ពុំ​ដឹង​ថា​មាន​គ្នា​ប៉ុន្មាន​នាក់​នោះ​ទេ​។ បាន​ធ្វើ​សកម្មភាព​លប​លួច​កាប់​ប្រហារ​បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដោយ​បែក​រយះ​ក្បាល និង​ដាច់​ដៃ​ទាំង​ពីរ ដែល​ការ​កាប់​នេះ​មាន​ចេតនា​ផ្ដាច់ជីវិត​យុវជន​រូប​នេះ​តែ​ម្ដង​។ បន្ទាប់​មក​ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​ដោយ​នាំ​យក​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ទៅ​ជាមួយ​ផង​។…

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​កម្មករ​សំណង់​ម្នាក់​ខណៈ​ពេល​កំពុង​អង្គុយ​លេង​ទូរស័ព្ទ​នៅ​លើ​សំណង់ផ្ទះ​ល្វែង​ដែល​កំពុង​សាងសង់ ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ ដោយ​ពុំ​ដឹង​ថា​មាន​គ្នា​ប៉ុន្មាន​នាក់​នោះ​ទេ​។ បាន​ធ្វើ​សកម្មភាព​លប​លួច​កាប់​ប្រហារ​បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដោយ​បែក​រយះ​ក្បាល និង​ដាច់​ដៃ​ទាំង​ពីរ ដែល​ការ​កាប់​នេះ​មាន​ចេតនា​ផ្ដាច់ជីវិត​យុវជន​រូប​នេះ​តែ​ម្ដង​។ បន្ទាប់​មក​ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​ដោយ​នាំ​យក​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ទៅ​ជាមួយ​ផង​។ ហេតុការណ៍​នោះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែ​ក​ក្ដ​ដា ឆ្នាំ​២០២២​នេះ នៅ​ក្នុង​ការដ្ឋាន​សំណង់​«​បុរី​សុខ​ចម្រើន​»​ដែល​មាន​ទីតាំង​ស្ដិ​ត​នៅ​ក្នុងភូមិ​ទួល​តា​ឡា​ត់ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា យុវជន​ដែល​ជា​កម្មករ​សំណង់​រង​គ្រោះ​ស្ទើរ​ស្លា​.​ប់​ស្ទើរ​រស់​ខាងលើ​នោះ​ឈ្មោះ វុ​ទ្ធី អាយុ​១៨​ឆ្នាំ​។ សព្វថ្ងៃ​មាន​ទីលំនៅ​ភូមិ​ស្រែ​ស្រណុក ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន្ត ខេត្តស្ទឹងត្រែង ដែល​ទើបនឹង​មក​ស្នាក់​នៅ​ធ្វើការ​នៅ​ក្នុង​ការដ្ឋាន​សំណង់​ខាងលើ​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។ ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពុំ​មាន​នរណា​ម្នាក់​បានឃើញ​ពី​សកម្មភាព​នៃ​ជន​ដៃដល់​ហើយ​ដឹង​ថា ជន​ដៃដល់​មាន​គ្នា​ប៉ុន្មាន​នាក់​នោះ​ទេ ដោយនៅ​មុន​ពេល​កើតហេតុ​យុវជន​រង​គ្រោះ​បាន​ឡើង​ទៅ​ចុច​ទូរស័ព្ទ និង​ថត​សែ​ល​ហ្វី​នៅ​ជាន់​ខាង​ខាងលើ​នៃ​សំណង់ផ្ទះ​ល្វែង​ដែល​កំពុង​សាងសង់​នោះ​តែ​ម្នាក់ឯង​។

​លុះ​ក្រោយមក​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​រូប​នេះ​ធ្លាក់​ពី​ជាន់​លើ​ស្ថិត​ក្នុង​ស្ថានភាព​របួស​រយះ​ក្បាល​ហូរ​ឈា​.​ម​ជោគ​ខ្លួន និង​ដាច់​ដៃ​ទាំង​ពីរ​ទៅ​ហើយ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ ហើយ​នាំ​គ្នា​ទៅ​មើល​ដឹង​ថា​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​កាប់ រីឯ​ជន​ដៃដល់​គេចខ្លួន​បាត់​ស្រមោល​។ ប្រភព​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​យុវជន​រង​គ្រោះ​បាន​បាត់បង់​ទូរស័ព្ទ​ដែល​សង្ស័យ​ជន​ដៃដល់​យក​ទៅ បន្ទាប់​មក​ត្រូវ​បាន​សាច់ញាតិ និង​អ្នក​រួមការ​ងារ​ហៅ​រថយន្ត​ពេទ្យ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​។ ដោយឡែក​ន​គេ​បាល​ខណ្ឌ​កំ​បូល​ក៏​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ធ្វើការ​ស្រាវជ្រាវ​រក​ជន​ដៃដល់ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ផ្ដន្ទាទោស​តាម​ច្បាប់​និង​បានដឹង​ពី​មូលហេតុ​នៃ​ការ​កាប់​ប្រហារ​នេះ​ប៉ុនប៉ង​ផ្ដាច់ជីវិត​នេះ​៕ ដោយ យន់ ស៊ី​ថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ