ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​ការ​ប្រពន្ធ​ជាង3​ខែ​ បា.ត់​ខ្លួន​១​យប់ លុះ​​ភ្លឺ​ឡើង​ប្រទះ​ឃើញយ៉ាងរន្ធ.ត់​ក្បែរ​ទ្រុង​មាន់

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​​បា.ត់ខ្លួន​​អស់​មួយយប់ ​ស្រាប់តែ​​ក្រុម​គ្រួសារ​បាន​​ប្រទះ​ឃើញ​ដេក​ស្លា.ប់​

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​​បា.ត់ខ្លួន​​អស់​មួយយប់ ​ស្រាប់តែ​​ក្រុម​គ្រួសារ​បាន​​ប្រទះ​ឃើញ​ដេក​ស្លា.ប់​ក្បែរ​ទ្រុង​មាន់ ​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​​វេលា​ម៉ោង​6​និង​30​នាទី​ព្រឹក​ថ្ងៃ​ទី​24 ខែកក្កដា​ឆ្នាំ 2022 ​នៅភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង តាម​​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច ​គឺ​បណ្ដាល​មក​ពី​ឆ.ក់​ខ្សែភ្លើង​។

សមត្ថកិច្ចដែលចុះទៅ​ពិនិត្យ​​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​សាត សៀង ហៃ ភេទប្រុស អាយុ​19​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​ភូមិ​​ឃុំកើតហេតុ​ខាងលើ ។ ​បុរសរងគ្រោះ​​រូប​នោះ​ទើប​រៀប​ការ​ប្រពន្ធ​ហើយ​ជាង​3​ខែ ។

​តាម​ប្រភព​ដែល​បាន​ស្រង់​សម្ដី​ពី​គ្រួសារ​ជន​រង​គ្រោះ​ឱ្យ​​ដឹង​ថា​ ជន​រង​គ្រោះ​ខាងលើ​បាន​បា.ត់​ខ្លួន​តាំងពី​​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​23 ខែកក្កដា មិនដឹង​ទៅ​ទីណា​​នោះ​ទេ ស្រាប់តែ​ព្រឹក​ឡើង​ប្រទះ​ឃើញ​​ជនរងគ្រោះ​ដេក​ស្លា.ប់​នៅ​ក្បែរ​ទ្រុងមាន់​បែប​នេះ​​តែម្តង​ ។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច ក្រោយ​ពី​​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​ឆក់​ចរន្តអគ្គិសនី ព្រោះ​ពិនិត្យ​ឃើញ​ខ្សែភ្លើង​ដែល​ជន​រង​គ្រោះ​ដោត​បំភ្លឺ​ពេល​មក​មើល​មាន់ ឃើញ​មានមុខ​តំណ​ហើយ​ប៉ះ​ជាប់​នឹង​ដំបូល​ស័ង្កសី​ទ្រុងមាន់​ ទើប​បណ្ដាល​ឱ្យ​ឆ.ក់​ជន​រង​គ្រោះ​ស្លា.ប់​នៅ​នឹង​កន្លែង​តែម្តង​ ។ ជាមួយ​គ្នា​នោះ​ក៍បាន​ឃើញ​មាន់​2​ក្បាល និង​គីង្គក់​1​ក្បាល​បាន​ឆ.ក់​ងា.ប់​ក្បែ​រ​គ្នា​ផង​ដែរ ។

ក្រោយ​ការ​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិច្ច័យ​ សមត្ថកិច្ច​បាន​ប្រគល់​ស.ព​ជន​រង​គ្រោះ​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ