រាជធានីភ្នំពេញ ៖ នៅវេលាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ កម្លាំងអាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ រួមមានសមាជិកក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ សហគមន៍ ប្រជាការពារ ភ្នាក់ងារបរិស្ថានសង្កាត់ សហការជាមួយក្រុមហ៊ុន ស៊ិនទ្រី ( ខាមបូឌា ) ដឹកនាំដោយលោក ដុះ គីមឈី ចៅសង្កាត់រងទី១ បានធ្វើយុទ្ធនាការ សម្អាតបរិស្ថាន និងប្រមូលសំរាម នៅបរិវេណក្រោមស្ពានអាកាសស្ទឹងមានជ័យស្ទឹង ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
![Picture]()
លោក ដុះ គីមឈី ចៅសង្កាត់រងទី១ បានប្រាប់អោយដឹងថា ដោយមានការដឹកនាំមតិ និងចង្អុលបង្ហាញពីលោក ជា សារ៉េត ចៅសង្កាត់ បានណែនាំអោយមន្ត្រីក្រោមឱវាទ សហការគ្នាធ្វើការ ប្រមែប្រមូលសម្រាម សម្អាតស្មៅ និងព្រៃ ដើម្បីគោលដៅរួមមួយ គឺបរិស្ថានស្អាត មានសោភ័ណ្ឌភាព និងអនាម័យល្អ ក្នុងទីក្រុងរបស់យើងទាំងអស់គ្នា ។
![Picture]()
លោកបន្តថា ក្រោយការសម្អាតអោយបាន១០០ភាគរយរួចរាល់ហើយនោះ ទីតាំងខាងលើ ក៏ជាទីកន្លែងអាចផ្តល់អោយមកប្អូនពលរដ្ឋមកអង្គុយកម្សាន្តជជែកគ្នាលេង ឬអាចជាកន្លែងជុំគ្នាហាត់ប្រាណ ដើម្បីសុខភាពផងដែរ ។
![Picture]()
លោកចៅសង្កាត់រង បានបញ្ជាក់ថា ការជម្រះស្មៅ និងព្រៃ នៅតំបន់ខាងលើ ក៏ជាផ្នែកមួយក្នុងការកាត់ផ្តាច់ភាពអាណាធិបតេយ្យ ដែលកើតឡើងដោយក្មេងញៀ.នថ្នាំ យកព្រៃធ្វើជាកន្លែងលាក់ពួកសំងំ ក្នុងការសេព ឬលក់ដូរ, កាត់បន្ថយនូវជនអនាថា ជាពិសេសការចូលរួមបង្ការបទល្មើសលួច និងឆក់ជាដើម ដែលក្រុមជនសង្ស័យ ឧស្សាហ៍ពួននៅក្នុងព្រៃ ហើយពេលឃើញពលរដ្ឋអ្នកដំណើរជិះឆ្លងកាត់ ដែលជាឱកាសល្អ ក៏ធ្វើសកម្មភាពរត់ទៅឆក់ទ្រព្យសម្បត្តិជាដើម ។ ហើយក្នុងនោះ អាជ្ញាធរ ក៏មិនអនុញ្ញាតិអោយមានការលក់ដូររបស់របរហូបចុកផ្សេងៗ នៅតំបន់នោះដែរ ។
![Picture]()
សូមរំលឹកថា កាលពីពេលកន្លងទៅ ចំណុចបរិវេណស្ពានអាកាសស្ទឹងមានជ័យខាងលើនេះ ជាកន្លែងប្រមែប្រមូលផ្តុំទៅដោយក្រុមជនអន្ធពាល ជនអានាថា និងក្រុមអ្នកសេពគ្រឿងញៀ.ន ដែលយកព្រៃខាងលើ ជាកន្លែងពួនសំងំ ប្រព្រឹត្តិនូវសកម្មភាពខុសច្បាប់ផ្សេងៗជាបន្តបន្ទាប់ បង្កអោយមានជាការភិតភ័យខ្លាច ដល់ពលរដ្ឋអ្នកដំណើរ និងពលរដ្ឋក្បែរតំបន់ជាដើម ផងដែរ ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ