ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសហេតុ​ពេក​ហើយ ! មិន​ព្រម​ចែក​ឲ្យ ​ចង់សម្លាប់​មួយ​គ្រួសារ

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៦ បន្ទាប់​ពី​បុរស​រូប​នោះ​ត្រូវ​បាន​ស្ត្រី​ជា​ម្តាយ​ប្តឹង​ចោទប្រកាន់​ថា ប៉ុនប៉ង​សម្លាប់​ …

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៦ បន្ទាប់​ពី​បុរស​រូប​នោះ​ត្រូវ​បាន​ស្ត្រី​ជា​ម្តាយ​ប្តឹង​ចោទប្រកាន់​ថា ប៉ុនប៉ង​សម្លាប់​មួយ​គ្រួសារ តែ​សំណាងល្អ​គាត់​ដឹង​ទាន់ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ សៅ ណ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ចំណែក​ស្ត្រី​ជា​ម្តាយ​ដែល​ដាក់​ពាក្យបណ្ដឹង​ឈ្មោះ សោម សា​រឿ​ន អាយុ​៥៩​ឆ្នាំ មុខរបរ​កសិករ ។ គ្រួសារ​នេះ​រស់នៅ​ភូមិ​បា​យ៉ាប ឃុំ​បា​សាក់ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ។

ស្ត្រី​ជា​ម្តាយ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា ដោយសារ​តែ​ខឹង​ឪពុក​មិន​ព្រម​ចែកទ្រព្យ​សម្បត្តិ​ឲ្យ ជនសង្ស័យ​ជា​កូន​បាន​ខឹង​យ៉ាង​ខ្លាំង​រហូត​ដាក់​ថ្នាំ​បំពុល​សត្វ​ចូល​ទៅ​ក្នុង​ទឹក​ពាង​ប៉ុនប៉ង​សម្លាប់​មួយ​គ្រួសារ​ដើម្បី​យក​ទ្រព្យសម្បត្តិ ប៉ុន្តែ​សំណាងល្អ​គាត់​ជា​ម្តាយ​ដឹង ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ពិតជា​បាន​ដាក់​ថ្នាំ​បំពុល​សត្វ​ចូល​ទឹក​ពាង​មែន ។ យោង​តាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​ជា​ម្តាយ និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕