ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន​ប្រឡង​ចូល​នាយទាហាន​សកម្ម បន្ត​ប្រកួត​វិញ្ញាសា​៣​

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ បន្ទាប់​ពី​បញ្ចប់​ការ​ចូលរួម​ប្រឡង​លើ​វិញ្ញាសារសរសេរ​រួច​មក កាលពី​ថ្ងៃ​ទី​២៦ ​ធ្នូ ​២០១៦ បេក្ខជន​ដែល​ចង់​ចូល​បម្រើ​ជា​នាយទាហាន​សកម្មបាន​បន្ត​ប្រកួត​លើ​វិញ្ញាសារ​៣​ប្រភេទ​ទៀត រួម​មាន​​រត់​ចម្ងាយ លោត​ចម្ងាយ និង​ចោលដុំដែក​។

សម្រាប់​បេក្ខជន​ដែល​ប្រឡង​នៅ​មណ្ឌល​ភ្នំពេញបាន​ធ្វើ​ឡើង​នៅ​បរិវេណ​ស្តា​ត​ចាស់ ក្រោម​ការ​ត្រួតពិនិត្យ​ពី​លោក​ឧត្តមសេនីយ៍​ផ្កាយ​៣ ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​រង​កងទ័ពជើងគោក និង​ជា​អនុប្រធាន​អនុគណៈ​ក​ម្មា​ការ​ហ្វឹកហ្វឺន ព្រមទាំង​ថ្នាក់ដឹកនាំ​យោធា​មួយ​ចំនួន​ទៀត​ ។

សូម​បញ្ជាក់​ថា ​កាលពី​ថ្ងៃ​ទី​២៥ ​ធ្នូ ​បេក្ខជន​ជាង​៤.០០០ នាក់ បាន​ដាក់​ពាក្យ​ប្រឡង​ចូល​ធ្វើ​ជា​នាយទាហាន​សកម្ម នាយទាហាន​កងទ័ពជើងគោក និង​នាយទាហាន​បន្តវេន នៅ​មណ្ឌល​វិទ្យា​ល័​លបាក់​ទូក និង​តាម​មណ្ឌល​នៅ​បណ្តា​ខេត្ត​មួយ​ចំនួន​។ នៅ​ក្នុង​ចំណោម​បេក្ខជន​ជាង ៤,០០០ នាក់​នេះ គឺ​ជ្រើសរើស យក​នាយទាហាន​ចំនួន​តែ​ចំនួន​៦២០​នាក់ប៉ុណ្ណោះ រួម​មាន​៖ ១២០​នាក់​សម្រាប់​នាយទាហាន​សកម្ម ២៥០​នាក់​សម្រាប់​ទាហានជើងគោក និង​២៥០​នាក់ សម្រាប់​នាយទាហាន​បន្តវេន​។

សម្រាប់​ការ​ប្រ​ឡើង​បេក្ខជន​នាយ​ទាហានជើងគោក និង​នាយទាហាន​បន្តវេន នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧-២៨ ​ធ្នូ ឆ្នាំ​២០១៦​។
សូម​បញ្ជាក់​ថា នៅ​ក្នុង​ការ​ប្រឡង​ត្រូវ​បាន​រៀបចំ​ឡើង​មាន​ចំនួន​៦ មណ្ឌល​រួម​មាន​៖ នៅ​ភ្នំពេញ នៅ​ខេត្តស្ទឹងត្រែង ខេត្តកំពត ខេត្តបាត់ដំបង ខេត្តសៀមរាប និង​នៅ​យោធភូមិ​ភាគ​ខេត្តកំពង់ចាម​៕