ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! ផ្លូវលំ​មួយ​ខ្សែ ឆ្ពោះទៅ​កាន់​វត្ត​បារាយណ៍ ព្រះជីវរ​ធំ នា​រដូវភ្លៀង​ធ្លាក់

2 ឆ្នាំ មុន
  • កំពង់ចាម

ផ្លូវលំ​មួយ​ខ្សែ ដែល​មាន​ប្រវែង​ប្រមាណ​ជា​៧​គីឡូម៉ែត្រ លាតសន្ធឹង​ពី​ឃុំ​ព្រែក​ដំបូក ឆ្ពោះទៅ​ឃុំ​បារាយណ៍ ស្រុក​ស្រី​សន្ធរ​ណ៍ ខេត្តកំពង់ចាម ដែល​កំពុង​តែ​ជួប​បញ្ហា​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង​ជា​រៀង​រាល់​ឆ្នាំ ហើយ​នៅ​មិន​ទាន់​ឃើញ​មាន

ខេត្តកំពង់ចាម ៖ ផ្លូវលំ​មួយ​ខ្សែ ដែល​មាន​ប្រវែង​ប្រមាណ​ជា​៧​គីឡូម៉ែត្រ លាតសន្ធឹង​ពី​ឃុំ​ព្រែក​ដំបូក ឆ្ពោះទៅ​ឃុំ​បារាយណ៍ ស្រុក​ស្រី​សន្ធរ​ណ៍ ខេត្តកំពង់ចាម ដែល​កំពុង​តែ​ជួប​បញ្ហា​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង​ជា​រៀង​រាល់​ឆ្នាំ ហើយ​នៅ​មិន​ទាន់​ឃើញ​មាន​មន្ត្រី​ថ្នាក់​ណា​អើត​ពើ​ជួយ​ស្ថាបនា​ជួសជុល​ផ្លូវ​នេះ​ជូន​អ្នកស្រុក​ប្រើប្រាស់​នៅឡើយ​ទេ​។

ដោយសារ​តែ​មើលឃើញ​នូវ​ការ​លំបាក​ខ្លាំង ជា​ពិសេស​ជិត​ដល់​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ផង​នោះ ព្រះ​គ្រូ​ចៅ​អធិ​​ការ​វត្ត​បារាយណ៍ ក៏​បាន​រ៉ៃ​អង្គាស​ពុទ្ធ​បរិ​ស័​ទ្ធ​ជិត​ឆ្ងាយ ដើម្បី​ប្រ​ម៉ែ​ប្រមូល​បច្ច័យ​ទិញ​កម្ទេច​ថ្ម​មិច មក​រោយ​កន្លែង​ពិបាក​ខ្លាំង គ្រាន់​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ជា​បណ្តោះអាសន្ន​សិន​។

ជាមួយនឹង​ការ​មើល​រំលង​អំពី​ការ​លំបាក ជាក់ស្តែង​លើ​កំណាត់​ផ្លូវ​មួយ​ខ្សែ​ខាងលើ​នេះ កន្លង​មក អ្នកស្រុក​ធ្លាប់​ឮ​សូរ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រឡាហោម ស ខេ​ង លើក​ឡើង​ថា បើ​មន្ត្រី​មូលដ្ឋាន​មើល​រំលង​អំពី​បញ្ហា​ផ្លូវលំ​នេះ គឺ​សម្តេច​ពិតជា​មានការ​ខ្មាស់​អៀន​ណាស់​។​ក្នុង​ន័យ​នេះ សម្តេច​លើក​ឡើង​ចង់​ជម្រុញ​ដល់​មន្ត្រី​មូលដ្ឋាន​រាប់​តាំងពី​មេឃុំ មេស្រុក និង​មេ​ខេត្ត ជា​ពិសេស​គឺ​គណៈ​ពង្រឹង​មូលដ្ឋាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ត្រូវ​យកចិត្តទុកដាក់​តាមដាន​រឿង​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ពិសេស​គឺ​រឿង​ផ្លូវ​ដើរ​នេះឯង​។

ជាមួយនឹង​ទុក្ខ​លំបាក​ខាងលើ​នេះ បងប្អូន​ប្រជាពលរដ្ឋ និង​ពុទ្ធ​បរិ​ស័​ទ្ធ​ចំណុះ​ជើងវត្ត​បា​រយ​ណ៍ រួម​ទាំង​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​បារាយណ៍​ទាំងអស់ សង្ឃឹមថា គណៈ​ពង្រឹង​មូលដ្ឋាន ក៏​ដូច​ជា​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​គ្នា នឹង​ជួយ​សម្រួល​ដល់​ទុក្ខ​លំបាក​របស់​អ្នកស្រុក ដោយ​សិក្សា​លើក​គម្រោង​សាងសង់​ស្ថាបនា​ផ្លូវលំ​មួយ​ខ្សែ​ខាងលើ​នេះ ជូន​អ្នកស្រុក​ធ្វើ​ដំណើរ​ចេញចូល​ទៅ​លំនៅ​ដ្ឋា​ន ក៏​ដូច​ជា​ទៅ​ប្រកប​មុខរបរ​ផ្សេង​ៗ ពិសេស​គឺ​សិស្សានុសិស្ស​ធ្វើ​ដំណើរ​ទៅ​កាន់​សាលារៀន​បាន​ងាយស្រួល​នា​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​ផង​។

ដោយសារ​ជួប​ការ​លំបាក​ខ្លាំង​នា​រដូវវស្សា​នេះ ព្រះ​គ្រូ​ចៅអធិការ​វត្ត​បារាយណ៍ ព្រះជីវរ​ធំ បាន​និមន្ត​បិណ្ឌបាត​ពុទ្ធ​បរិ​ស័ព្ទ​ជិត​ឆ្ងាយ​រ៉ៃ​អង្គាស​បច្ច័យ ដើម្បី​ទិញ​កម្ទេច​ថ្ម​ចាក់​ជា​បណ្តោះអាសន្ន​ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​ពុទ្ធ​បរិ​ស័​ទ្ធ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​មួយ​គ្រា​ៗ​ប៉ុណ្ណោះ​។

ទន្ទឹម​នឹង​នោះ​ដែរ គណៈកម្មការ លោកតា​លោកយាយ ចំណុះ​ជើងវត្ត​បារាយណ៍ ក៏​សូម​ចូលរួម​អំពាវនាវ​តាម​រយៈ​កោះសន្តិភាព​សំណូមពរ​ដល់​សប្បុរសជន​ជិត​ឆ្ងាយ និង​ពុទ្ធ​បរិ​ស័​ទ្ធ​គ្រប់​ទិស​ទី សូម​មេត្តា​ចូលរួម​ជួយ​ចាប់មគ្គផល​ចូល​ជា​បច្ច័យ ដើម្បី​ជួសជុល​ផ្លូវលំ​ខាងលើ​នេះ តាម​រយៈ​គណនី​យ ABA លេខ ៖ 001 430 741 Hak Somnang ឬ​តាម​រយៈ​លេខ​ទូរស័ព្ទ​ព្រះ​ចៅអធិការ​វត្ត ៖ 012 923 257 នេះ​ផង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ