ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ជិះ​កង់​ដឹក​សំពីងសំពោង​គ្រប​ជិតឈឹង សង្ស័យ​ហៅ​សួរនាំ​បែកធ្លាយ​ស្រា​បៀ​៣​កេស

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

កម្លាំង​អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង បាន​ឃាត់​ជនសង្ស័យ​ម្នាក់​គ្រា​កំពុង​តែ​ជិះ​កង់​ដឹក

ខេត្តកំពង់ឆ្នាំង ៖ កម្លាំង​អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង បាន​ឃាត់​ជនសង្ស័យ​ម្នាក់​គ្រា​កំពុង​តែ​ជិះ​កង់​ដឹក​ស្រា​បៀរ​ដែល​លួច​បាន​នៅ​តាម​ផ្លូវ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​នៅ​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២២ ។

អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង លោក ឆាយ ខេ​ម​រដ្ឋ បានឱ្យ​ដឹង​ថា ខណៈ​ពេល​ដែល​កម្លាំង​នគរបាល​ក្រុង​កំពង់ឆ្នាំង សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល បាន​ចុះ​ល្បាត​តាម​គោលដៅ​មួយ​ចំនួន​ក្នុង​ក្រុង​កំពង់ឆ្នាំង ក៏​បាន​ប្រទះ​ឃើញ​មុខសញ្ញា​ចាស់​ឈ្មោះ គាន រ៉ុ​ង ហៅ អោប រ៉ុ​ង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​ខេត្តកំពង់ឆ្នាំង ដែល​ជា​មុខសញ្ញា​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​៣​លើក ក្នុង​នោះ​ករណី​(​លួច​) និង​ករណី​ហិ​.​ង្សា ដោយ​ជិះ​កង់​ដឹក​អីវ៉ាន់​សំពីងសំពោង​គ្រប់​ជិតឈឹង​។

លោក​បន្ត​ថា ដោយ​ឃើញ​ដូចនេះ ធ្វើ​ឱ្យ​មានការ​សង្ស័យ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ឃាត់ ដើម្បី​សួរនាំ ទើប​ដឹង​ថា អីវ៉ាន់​នោះ​គឺជា​ស្រា​បៀរ​ចំនួន​៣​កេស​ដែល​ជនសង្ស័យ​រូប​នេះ​បាន​លួច​ពី​ហាង​មួយ​កន្លែង នៅ​ម្តុំ​ទួល​អ​ពិល ។

ក្រោយ​ពី​ទទួល​បាន​ចម្លើយ​សារភាព​ពី​ជនសង្ស័យ​រួច​មក កម្លាំង​សមត្ថកិច្ច​នៃ​អធិការ​ក្រុង​កំពង់ឆ្នាំង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ដើម្បី​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀ​.​ន ជា​លទ្ធផល​គឺ​ជនសង្ស័យ​មាន​ផ្ទុក​សារធាតុ​ញៀ​.​ន​មួយ​ករណី​ទៀត​។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​តែ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ