ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅមានឪពុកធុននេះទៀត! ធ្វើរឿងមិនគប្បី​លើកូនស្រីបង្កើត ២ដង ទីបំផុត ជាប់ខ្នោះ!

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

​​ខេត្តស្ទឹងត្រែង៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្បាលរមាស បានចាប់ខ្លួនបុរសម្នាក់ ដោយ​យោងតាមបណ្តឹងរបស់ស្ត្រីចំណាស់ម្នាក់ ក្រោយដឹងរឿង «ឪពុកចិត្តតិរច្ឆានចាប់រំលោភកូនស្រី​បង្កើត​ខ្លួនឯង រហូតបានសម្រេច ២ដង»។ ជនសង្ស័យរូបនេះ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល​ឃុំក្បាលរមាស…

​​ខេត្តស្ទឹងត្រែង៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្បាលរមាស បានចាប់ខ្លួនបុរសម្នាក់ ដោយ​យោងតាមបណ្តឹងរបស់ស្ត្រីចំណាស់ម្នាក់ ក្រោយដឹងរឿង «ឪពុកចិត្តតិរច្ឆានចាប់រំលោភកូនស្រី​បង្កើត​ខ្លួនឯង រហូតបានសម្រេច ២ដង»។ ជនសង្ស័យរូបនេះ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល​ឃុំក្បាលរមាស ចាប់ខ្លួន កាលពីព្រឹក​ថ្ងៃ​ទី១៩ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅ​ភូមិស្រែស្រណុកថ្មី ឃុំក្បាលរមាស ស្រុកសេសាន។

​ស្ត្រីវ័យចំណាស់ ដែលត្រូវជាជីដូនក្មេង​ស្រីរងគ្រោះ បានឱ្យដឹងថា ដោយដឹងរឿងពីចៅស្រី ដែលឪពុក ប្រព្រឹត្តអំពើអសីលធម៌លើកូនស្រីបង្កើតដូច្នេះ លោកយាយឈឺចិត្តជាខ្លាំង តែមិនទាន់សម្រេចចិត្តប្តឹងនគរបាលទេ គិតថា មិនបានឃើញផ្ទាល់ភ្នែក។ តែក្រោយតាម​ទាន់លើកចុងក្រោយ លោកយាយ​ក៏សម្រេចចិត្តប្តឹងនគរបាលតែម្តង។

​ក្មេងស្រីរងគ្រោះ បានឆ្លើយបំភ្លឺដល់សមត្ថកិច្ចថា ឪពុករបស់នាង បានចាប់រំលោភនាង បានសម្រេចរហូត២ដង នៅថ្ងៃខែផ្សេងគ្នា។ នាងថា នៅពេលដែលឪពុកនាងចាប់រំលោភ គឺបានសំឡុតគំរាមនាង មិនអោយប្រាប់អ្នកណាទេ។ តែដោយសារការឈឺចាប់ នាងក៏បានលួចប្រាប់ជីដូន ទើបលើកចុងក្រោយនេះ ជីដូនតាមទាន់ ក៏សម្រេចចិត្តប្តឹងប៉ូលិស។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្បាលរមាស ឲ្យដឹងថា ករណីឪពុកបង្កើតបានចាប់រំលោភកូនស្រី​បង្កើតខ្លួននោះ បានកើតឡើង កាលពីវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០​២២ លុះមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ​២០២២នេះ ត្រូវបានលោកយាយ ​ជាជីដូន​របស់ក្មេងស្រីរងគ្រោះ​នោះ បានមកដាក់ពាក្យប្ដឹង នៅប៉ុស្តិ៍នគរបាល ឃុំក្បាល​រមាស ឲ្យចាត់វិធានការទៅលើជន​សង្ស័យ។

នគរបាលដដែលបន្តថា ជនសង្ស័យ មានឈ្មោះ អ៊ឹម រដ្ឋា ភេទប្រុស អាយុ ៣៧ឆ្នាំ មានមុខរបរ ធ្វើស្រែចំការ រស់នៅក្នុងភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវជាឪពុកបង្កើត ក្មេងស្រីរងគ្រោះ ដែលនាងមានអាយុ ១៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ឪពុកតិរច្ឆាននោះ ត្រូវប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំក្បាលរមាស សាកសួរ និងកសាងសំណុំរឿង ចាត់ការ​តាមនីតិវិធី។

​មាត្រា ៤២ នៃក្រមព្រហ្មទណ្ឌ កំណត់ថា ជនណារួមភេទជាមួយជនដទៃ ដែលមានអាយុតិចជាង ១៥ឆ្នាំ នឹងត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅដល់ ១០ឆ្នាំ។ រីឯ​មាត្រា​ ២៤១ នៃ​ក្រមព្រហ្មទណ្ឌ ស្តីពី បទល្មើស​រំលោភ​សេពសន្ថវៈ ​នឹង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​ពី​ ៧ ​ឆ្នាំ​ទៅ ១៥ឆ្នាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ