ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់ខ្លួន​អ្នក​ចែកចាយ​គ្រឿងញៀ.ន​២​នាក់ និង​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់

8 ឆ្នាំ មុន

ខេត្តកំពត ៖ ដោយ​ទទួលបញ្ជា​ពី​លោក​ឧត្ត​សេនីយ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​ខេត្ត និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​វរ​ស​នី​យ​ត្រី លក ញ៉ា​វ

ខេត្តកំពត ៖ ដោយ​ទទួលបញ្ជា​ពី​លោក​ឧត្ត​សេនីយ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​ខេត្ត និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​វរ​ស​នី​យ​ត្រី លក ញ៉ា​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​ខេត្ត កាលពី​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៦ នេះ​បាន​ដឹកនាំ​កម្លាំង​នគរបាល​អន្តរាគមន៍​ឈុត​ខ្មៅ​ស្នងការ​ខេត្ត​ចុះ​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន​មួយ​កន្លែង នៅ​ចំណុច​ភូមិ​ស្រែ​លាវ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត​។

លោក​វរសេនីយត្រី លក ញ៉ា​វ បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​ចុះ​ប្រតិបត្តិការ​ខាងលើ កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​បាន​ពីរ​នាក់ និង​ថ្នាំ​ញៀន​៤​កញ្ចប់​តូច​១ នាំ​មក​កាន់​ស្នងការដ្ឋាន​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ​។ លោក​បន្ត​ទៀត​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​មានឈ្មោះ ១-​ឈ្មោះ​ញឹ​ម ជឿន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ស្រែ​លាវ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ទី​២-​ឈ្មោះ រឿង រ​ដ្ឋា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ខាងលើ​។និង​វត្ថុ​តាង​ថ្នាំ​ញៀន​៤​កញ្ចប់ មួយ​កញ្ចប់​តូច​។ ជនសង្ស័យ​ទាំង​២​នាក់​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់​តាម​នីតិវិធី​៕