ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុ​ស្សេ​ខ្សែភ្លើង បណ្ដាល​ឲ្យ​ឆាបឆេះ​បន្ទប់​ជួល​កម្មករ​អស់​៤​បន្ទប់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទប់​ជួល​កម្មករ​ចំនួន ៤​បន្ទប់ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បណ្ដាល​ឲ្យ​ខូចខាត​ទាំងស្រុង ខណៈ​ដែល​ម្ចាស់​ចាក់សោ​ទុក​ចោល​នាំ​គ្នា ទៅ​ធ្វើការ​អស់​។ អគ្គិភ័យ​នេះ​បង្ក​ឲ្យ​មានការ ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៩​និង​៣០​នាទី​ព្រឹក…

រាជធានី​ភ្នំពេញ ៖ បន្ទប់​ជួល​កម្មករ​ចំនួន ៤​បន្ទប់ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បណ្ដាល​ឲ្យ​ខូចខាត​ទាំងស្រុង ខណៈ​ដែល​ម្ចាស់​ចាក់សោ​ទុក​ចោល​នាំ​គ្នា ទៅ​ធ្វើការ​អស់​។ អគ្គិភ័យ​នេះ​បង្ក​ឲ្យ​មានការ ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្សារ​សេរីភាព ស្ថិត​នៅ​ភូមិ​បាក់​ទូក  សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ  រាជធានី​ភ្នំពេញ​។

បន្ទប់​ទាំង​៤ ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​គឺ​បន្ទប់​លេខ​៦ (​ទី​១)​ម្ចាស់​ឈ្មោះ ឃុន រ​ដ្ឋា ភេទ​ស្រី អាយុ ២៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ (​ទី​២)​បន្ទប់​លេខ​៧ ម្ចាស់​ឈ្មោះ នៅ សុគន្ធ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត (​ទី​៣)​បន្ទប់​លេខ​៨ មាន​ម្ចាស់​ឈ្មោះ ធេ​ត ភេទ​ស្រី អាយុ ២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ  និង​(​ទី​៤)​បន្ទប់​លេខ​៩ ម្ចាស់​ឈ្មោះ គឹ​ម កញ្ញា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ។

បន្ទប់​ទាំង​៤​នេះ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​។ ទោះបីជា​យ៉ាងណា នេះ​ចាត់ទុកជា​សំណាង ដែល​នៅ​ចំណុច​នោះ ជា​ដី​ឡូ​តិ៍​ប្រមាណ​៣​ហិត​តា  ដែល​មាន​បន្ទប់​ជួល​ជាប់​គ្នា​ជាង​១​ពាន់​បន្ទប់ ។ ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែធ្នូ  គេ​បានឃើញ​បន្ទប់​លេខ​៩ មាន​ឆ្លង​ចរន្តអគ្គិសនី​ទុ​ស្សេ​ដោយ​បាន​ឆេះ​កង្ហារ​ចំនួន ២​គ្រឿង​។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២២ ខែធ្នូ​នេះ ក៏​ឆ្លង​ចរន្តអគ្គិសនី​ម្តងទៀត បាន​បណ្តាល​ឲ្យ​ចេញ​ផ្សែងហុយ​ៗ និង​មាន​ជា​អណ្ដាតភ្លើង​ឆេះឆាប​ពេញ​ក្នុង​បន្ទប់ និង​ឆេះ​រាលដាល​ទៅ​បន្ទប់​នៅ​ក្បែរ​នោះ​។

ភ្លាម​ៗ​នោះ ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​កន្លែង​ហេតុ បាន​នាំ​គ្នា​យក​បំពង់​ពន្លត់អគ្គីភ័យ​មក​បាញ់​ពន្លត់​ទាន់ គឺ​បណ្តាល​ឲ្យ​បន្ទប់​ចំនួន ៤​បាន​រង​ការ​ខូចខាត​ទាំងស្រុង​។​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ការ​កើត​មាន​អគ្គី​ភ័យ នេះ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ហើយ​ឆេះ​រាលដាល​ទៅ​ខោ​អាច​អាវ ឆាបឆេះ​តែ​ម្តង​៕