ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ធ្វើ​កិច្ចការ​ផ្ទះ​ជំនួស​កូន​របស់​អ្នក តែ​ត្រូវ​ជួយ​កូន​តាម​វិធី​ផ្សេង !

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​មិន​ចូល​ចិត្ត​មើល​កូន​របស់​អ្នក​ប្រឈម​មុខ​នឹង​បញ្ហា​គណិត​វិទ្យា ឬ​ការ​សរសេរ​តាម​អាន​ជា​បន្តបន្ទាប់​នោះ​ទេ ប៉ុន្តែ​វា​សំខាន់​ណាស់​ក្នុង​ការ​អនុញ្ញាត​ឱ្យ​ពួក​គេ​រៀន​ពី​កំហុស​របស់​ពួក​គេ ។ នៅ​ពេល​និយាយ​ដល់​កិច្ចការ​ផ្ទះ សូម​អនុវត្ត​តាម​ច្បាប់​ទាំងនេះ គឺ​គាំទ្រ​កូន​របស់​អ្នក និង​ផ្តល់​ជំនួយ…

រាជធានី​ភ្នំពេញ ៖ អ្នក​មិន​ចូល​ចិត្ត​មើល​កូន​របស់​អ្នក​ប្រឈម​មុខ​នឹង​បញ្ហា​គណិត​វិទ្យា ឬ​ការ​សរសេរ​តាម​អាន​ជា​បន្តបន្ទាប់​នោះ​ទេ ប៉ុន្តែ​វា​សំខាន់​ណាស់​ក្នុង​ការ​អនុញ្ញាត​ឱ្យ​ពួក​គេ​រៀន​ពី​កំហុស​របស់​ពួក​គេ ។ នៅ​ពេល​និយាយ​ដល់​កិច្ចការ​ផ្ទះ សូម​អនុវត្ត​តាម​ច្បាប់​ទាំងនេះ គឺ​គាំទ្រ​កូន​របស់​អ្នក និង​ផ្តល់​ជំនួយ ប៉ុន្តែ​កុំ​ធ្វើ​កិច្ចការ​នោះ​ដោយ​ខ្លួនឯង ។

ខាងក្រោម​នេះ គឺជា​វិធី​មួយ​ចំនួន ដើម្បី​ជួយ​គាំទ្រ​កូន​របស់​អ្នក​ពី​ចម្ងាយ ៖

១. និយាយ​ជាមួយ​គ្រូ​របស់​កូន​អ្នក ៖ គ្រូបង្រៀន​ដោះស្រាយ​កិច្ចការ​ផ្ទះ​តាម​វិធី​ផ្សេង​ៗ​ជា​ច្រើន ហើយ​យុទ្ធសាស្ត្រ​របស់​ពួក​គេ​នឹង​កំណត់​ថា តើ​អ្នក​គួរ​ចូលរួម​នៅ​ក្នុង​ការ​ជួយ​កូន​របស់​អ្នក​យ៉ាងដូចម្តេច ។ ប្រសិនបើ​គ្រូ​ពឹងផ្អែក​លើ​កិច្ចការ​ផ្ទះ ដើម្បី​បង្ហាញ​ថា កូន​របស់​អ្នក​យល់​អ្វីមួយ ការ​ជួយ​ប្រហែលជា​មិនមែន​ជា​រឿង​ត្រឹមត្រូវ​ទេ ។ ម្យ៉ាងវិញទៀត ប្រ​សិន បើ​គ្រូ​រំពឹង​ថា អ្នក​នឹង​ជួយ ហើយ​កូន​អ្នកមាន​តែ​ម្នាក់​គត់​ដែល​មិន​ទទួល​បាន​ជំនួយ នោះ​កូន​អ្នក​នឹង​ធ្លាក់​ពីក្រោយ ។ គ្រូបង្រៀន​ដែល​ប្រើ​កិច្ចការ​ផ្ទះ ដើម្បី​តាមដាន​វឌ្ឍនភាព និង​ដាក់​កុមារ​ជា​ក្រុម​នឹង​ចង់ឱ្យ​អ្នក​អនុញ្ញាត​ឱ្យ​កូន​របស់​អ្នកធ្វើការ​តែ​ម្នាក់ឯង ។ បើ​មិន​ដូច្នេះ​ទេ គ្រូ​នឹង​មិន​ទទួល​បានការ​អាន​ត្រឹមត្រូវ​អំពី​សមត្ថភាព​របស់​កូន​អ្នក​ទេ ។

២. អនុញ្ញាត​ឱ្យ​កូន​របស់​អ្នកដឹង​ថា អ្នក​ចាប់អារម្មណ៍​លើ​ការងារ​នេះ ៖ ដោយ​មិន​គិត​ពី​ការ​ចូលរួម​របស់​អ្នក សូម​និយាយ​អំពី​កិច្ចការ​នីមួយ​ៗ មុន​ពេល​កូន​របស់​អ្នក​ចាប់ផ្តើម​ធ្វើការ​លើ​វា ។ សួរ​សំណួរ តើ​កូន​យល់​ពី​កិច្ចការ​នេះ​ទេ ? តើ​កូន​ធ្លាប់​ធ្វើ​ការងារ​បែប​នេះ​ទេ ? ពេល​កូន​របស់​អ្នក​ធ្វើ​ចប់​ហើយ សុំ​មើល​ការងារ​របស់​ពួក​គេ ។ គ្រូ​ប្រហែលជា​មិន​ចង់ឱ្យ​អ្នកធ្វើការ​កែតម្រូវ​ទេ ប៉ុន្តែ​អ្នក​នឹង​អាច​ឃើញ​ភាព​ខ្លាំង និង​ចំណុចខ្សោយ​របស់​កូន​អ្នក ហើយ​អ្នក​នឹង​រៀន​ពី​ផ្នែក​ណា​ដែល​ពួក​គេ​អាច​ត្រូវការ​ជំនួយ​នៅផ្ទះ ។

៣. ជួយ​តាម​វិធី​ផ្សេង​ៗ ៖ អនុញ្ញាត​ឱ្យ​កូន​របស់​អ្នក​ធ្វើ​កិច្ចការ​នេះ ប៉ុន្តែ​ធ្វើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ធ្វើ​ឱ្យ​កាន់តែ​ងាយស្រួល ។ ប្រសិនបើ​កូន​របស់​អ្នកដំណើរ​ការ​បាន​ល្អជា​មួយ​ឧបករណ៍​ជំនួយ ចូរ​ប្រើ​របស់​ដែល​នៅ​ជុំវិញ​ផ្ទះ ដើម្បី​បង្ហាញ​ពី​បញ្ហា​គណិត​វិទ្យា (​ឧទាហរណ៍​កាត់​ផ្លែ​ឈើ​មួយ​ជា​ផ្នែក​ៗ ដើម្បី​បង្ហាញ​ប្រភា​គជា​ឧទាហរណ៍​) ។ ប្រសិនបើ​កូន​របស់​អ្នក​កំពុង​អនុវត្ត​ពាក្យ​ជាក់លាក់ សូម​ប្រើ​វា​នៅ​ក្នុង​ប្រយោគ ឬ​សរសេរ​នៅ​លើ​ក្រដាស​ស្អិត ហើយ​បិទ​វា​នៅ​ជញ្ជាំង​ផ្ទះ ។

៤. រៀបចំ​ទម្លាប់​កិច្ចការ​ផ្ទះ​របស់​កូន​អ្នក ៖ អ្នក​មិន​អាច​ធ្វើ​ឱ្យ​វា​ហួសប្រមាណ​នោះ​ទេ ។ ចូរ​រៀបចំ​កន្លែង​រៀនសូត្រ​របស់​កូន​ប្រកបដោយ​ផាសុកភាព​នៅផ្ទះ ។ កំណត់ពេល​សម្រាប់​កិច្ចការ​ផ្ទះ​រៀង​រាល់​យប់ ។ ដាក់​បញ្ចូល​គ្នា​នូវ​ប្រតិទិន​កិច្ចការ​ផ្ទះ​សម្រាប់​កូន​របស់​អ្នក​ជាមួយនឹង​កិច្ចការ​ជាក់លាក់ និង​កាលបរិច្ឆេទ​កំណត់ ។ ផ្តល់​សម្ភារ​សិក្សា​ទាំងអស់​ដែល​កូន​របស់​អ្នក​នឹង​ត្រូវការ ។

៥. សរសើរ​ការ​ខិតខំ​ប្រឹងប្រែង ៖ ទម្រង់​នៃ​ជំនួយ​នេះ គឺ​តែងតែ​សមរម្យ ហើយនឹង​ធ្វើ​ឱ្យ​មាន​ភាព​អស្ចារ្យ​សម្រាប់​ការ​គោរព​ខ្លួនឯង​របស់​កូន​អ្នក ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ជាមួយ​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ។ បណ្តាញ​គ្រឹះ​ស្ថា​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប នឹង​បើក​ដំណើរការ​បណ្តាញ​អប់រំ​ថ្មី​បន្ថែម​ទៀត​គឺ «​សាលារៀន​សហគមន៍ ២១» នៅ​តំបន់​ក្រាំងធ្នង់ និង​តំបន់​ព្រែក​អញ្ចាញ ។

សាលារៀន​មានកម្ម​វិធី​ម​ត្តេ​យ្យ​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ កម្មវិធី​ភាសា​អង់គ្លេស​ជាមួយ​តម្លៃ​សមរម្យ និង​បញ្ចូល​កម្មវិធី​ទម្លាប់​ល្អ​ទាំង ៧ សម្រាប់​បុគ្គល​ឆ្មើ​ម កម្មវិធី​បណ្តុះបណ្តាល​ផ្នែក​ហិរញ្ញវត្ថុ និង​កម្មវិធី STEM ។ សាខា​ទាំង​ពីរ​ចាប់​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀន​រៀងរាល់ថ្ងៃ ។ ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ 092 24 31 68 / 071 95 55 837 ។