កសិករខកចិត្ត! ត្រសក់ផ្អែមជិតប្រមូលផល បែររងផលប៉ះពាល់ងា.ប់ដើម និងជ្រុះផ្លែអស់
- ឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ ៖ ប្រជាកសិករនៅក្នុងភូមិឆ្អើប សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ ៖ ប្រជាកសិករនៅក្នុងភូមិឆ្អើប សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ ៖ ប្រជាកសិករនៅក្នុងភូមិឆ្អើប សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ សម្តែងក្តីខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីដំណាំផ្លែត្រសក់ផ្អែម និងដំណាំបន្លែរបង្ការផ្សេងទៀតជិតប្រមូលផលទៅហើយ បែរជារងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារទឹកភ្លៀងបានធ្លាក់មកផ្ទួនៗបង្កការជន់លិចរលួយដើម និងជ្រុះផ្លែអស់ ។
ស្ត្រីជាម្ចាស់ចំការម្នាក់ឈ្មោះធន ធា អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ បានរៀបរាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ ថា ដំណាំត្រសក់ផ្អែម និងដំណាំបន្លែរបង្ការរបស់គាត់ដែលដាំនៅលើផ្ទៃដីជាងកន្លះហិកតា ត្រូវបានរលួយដើម និងជ្រុះផ្លែអស់ ខណៈទឹកលិចដើមខូចខាតស្ទើតែទាំងស្រុង។
ស្ត្រីម្ចាស់ចម្ការដដែលបានបន្តថា ដំណាំទាំងនេះនៅសល់តែកន្លះខែទៀត ត្រូវជិតដល់ពេលប្រមូលផលបេះយកទៅលក់នៅលើទីផ្សារទៅហើយនោះ តែបច្ចុប្បន្ននេះត្រូវខកចិត្តយ៉ាងខ្លាំងដោយសារកត្តាធម្មជាតិជំនន់ទឹកភ្លៀងធ្លាក់មកជាបន្តបន្ទាប់ បណ្តាលឱ្យដំណាំត្រសក់ផ្អែម និងដំណាំបន្លែបង្ការបស់គាត់ងា.ប់ដើម និងជ្រុះផ្លែរលួយធ្លាក់ពាសពេញដីនៅតាមរងចំការនីមួយៗ ។
ស្ត្រីជាម្ចាស់ចម្ការដដែលបានបញ្ជាក់ថា គាត់មានផ្ទៃដីជាងកន្លះហិកតា ដោយមើលឃើញអ្នកភូមិរស់នៅភូមិផងរបងជិតគ្នាគេដាំផ្លែត្រសក់ផ្អែមបានផល និងបន្លែរបង្ការផ្សេងទៀតរកបានចំណូលច្រើនគួរសម ហើយណាមួយការប្រើដើមទុនក៏វាមិនអស់ច្រើននោះដែរ លុះក្រោយមកនៅដើមឆ្នាំ២០២២ បន្ទាប់ពីបុណ្យចូលឆ្នាំខ្មែរក្នុងអំឡុងខែ៤រួចមក រូបគាត់ក៏បានចាប់ផ្តើមជួលគេភ្ជួរដីធ្វើរងដាំដំណាំផ្លែត្រសក់ផ្អែមនេះតែម្តងព្រោះគិតថាអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបន្ថែមទៀត។
ស្ត្រីម្ចាស់ចម្ការខាងលើបានបញ្ជាក់បន្តថា ដោយឡែកដំណាំត្រសក់ផ្អែមដែលគាត់ដាំនេះជាប្រភេទពូជឈ្មោះ ស្រណាញ់លឿង ហើយការដាំមានរយៈពេលចំនួនពីរខែស្មើទៅនឹង៦០ថ្ងៃ យើងអាចប្រមូលផលយកទៅលក់បោះឱ្យម៉ូយនៅលើទីផ្សារបាន ដែលមានតំលៃក្នុង១គីឡូក្រាម លក់បានចាប់ពី៣០០០រៀលឡើងទៅផងដែរ។
សូមបញ្ជាក់ថា បើតាមការលើកឡើងពីម្ចាស់ចំការខាងលើបានអះអាងថា បើតាមបទពិសោធន៏របស់គាត់កន្លងមក ចំពោះផលដំណាំត្រសក់ផ្អែមដែលកំពុងរងនូវការខូតខាតងា.ប់ដើម និងរលួយផ្លែនេះ បើមេឃនៅតែបន្តមានភ្លៀងធ្លាក់ទៀត គឺមិនអាចកែបាននោះទេ ម្យ៉ាងទៀតបើសិនជាមេឃរាំងខ្លះៗគាត់អាចកែច្នៃនៃដំណាំត្រសក់ផ្អែមនេះបានខ្លះដែរ តែបើសិនជានៅតែមានភ្លៀងទៀតប្រាកដជាគាត់ត្រូវខាតចុងខាតដើម អស់ទាំងកម្លាំងកាយកម្លាំងចិត្តដែលបានខិតខំប្រឹងប្រែងអស់រយះពេលជាងមួយខែកន្លះកន្លងមកនេះផងដែរ៕
ចែករំលែកព័តមាននេះ