ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​សិស្ស​ម្នាក់​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​គ្នា ជាមួយ​អ្នកដំណើរ​តាម​ផ្លូវ​ជាតិលេខ​៣

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​យុវ​សិស្ស​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿងក្នុង​ល្បឿន​លឿន​ជែង​ម៉ូតូ​អ្នកដំណើរ​១​គ្រឿង​

រាជធានី​ភ្នំពេញ​ ៖ ​យុវ​សិស្ស​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿងក្នុង​ល្បឿន​លឿន​ជែង​ម៉ូតូ​អ្នកដំណើរ​១​គ្រឿង​ទៀត ដែល​កំពុង​ដំណើរ​តាម​ផ្លូវ​ជាមួយ​គ្នា ប៉ុន្តែ​ជែង​អត់​ផុត​បាន​ទាក់​ដៃចង្កូត​គ្នា បណ្ដាល​ឲ្យ​ដួល​បោក​ផ្ទប់​ទៅ​លើ​ថ្នល់ រង​របួសធ្ងន់​ទាំង​សងខាង​និង​ត្រូវ​បាន​រថយន្ត​ពេទ្យ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​តែ​ម្ដង​។

ហេតុ​ការណ៍​​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​​ថ្ងៃត្រង់​​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២២ នៅ​តាម​ផ្លូវជាតិ​លេខ​៣ ​ត្រង់​ចំណុច​ក្រាំង​ដូន​ទៃ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា យុវ​សិស្ស​ខាងលើ​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ នៅ​មុន​ពេល​កើតហេតុ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ស្គូ​ពី ​ព​ណ៍​ខៀវ​លាយ​ផ្ទៃមេឃ​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1JH-3772 ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ បាន​ជែង​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ កំពង់ធំ​ 1E-6929 ជិះ​គ្នា​២​នាក់​ក្នុង​ទិស​ដៅ​ស្របគ្នា​ដែរ​ ​ប៉ុន្តែ​ប៉ះ​ចំ​ស៊យ​ជែង​អត់​ផុត​ក៏​បាន​ជ្រុល​ទៅ​ទាក់​ដៃ​ចង្ក​ម៉ូតូ​ហុងដា​ឌ្រី​ម​ ធុនសេ​១២៥​នោះ​ បណ្ដាល​ឲ្យ​ដួល​បោក​ផ្ទប់​ថ្នល់​ទាំង​កម្រោល​ទាំង​២​គ្រឿង​និង​បង្ក​ឲ្យ​យុវ​សិស្ស​នោះ​ព្រមទាំង​ភាគី​អ្នក​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥​មនាក់​ផង​រង​របួសធ្ងន់​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​អ្នក​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ ចំណែក​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​និង​នាំ​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​រង់​ចំការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ