ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គិត​​ច្រឡំថា ស្មានតែគេបំបោះបង់ចោល​​កូន​តូចៗ​ទាំង​​​២​នាក់​​នេះ ​

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើលមួយ​បាន​កើតឡើង​ ដោយសារ​តែ​គេ​បាន​ប្រទះ​ឃើញ​ក្មេង​តូច​ៗ​ពីរ​នាក់​ដេក​នៅ​ជិត​ព្រះ​អង្គ​ធំ ជិត​ដើម​ពោធិ៍សួនច្បារ​វិមាន​ឯករាជ្យ ក្រុង​កំពង់ឆ្នាំង ដែល​ពី​ដំបូង​ឡើយគេ​បាន​សន្និដ្ឋាន​ថា​អាច​ឪពុកម្ដាយយក​មក​បោះបង់​ចោល ដែលហេតុការណ៍​នេះ ​​កើតឡើង​នៅ​វេលា​ម៉ោង០៥ព្រឹកថ្ងៃ​ទី១៦ ​កក្កដា…

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើលមួយ​បាន​កើតឡើង​ ដោយសារ​តែ​គេ​បាន​ប្រទះ​ឃើញ​ក្មេង​តូច​ៗ​ពីរ​នាក់​ដេក​នៅ​ជិត​ព្រះ​អង្គ​ធំ ជិត​ដើម​ពោធិ៍សួនច្បារ​វិមាន​ឯករាជ្យ ក្រុង​កំពង់ឆ្នាំង ដែល​ពី​ដំបូង​ឡើយគេ​បាន​សន្និដ្ឋាន​ថា​អាច​ឪពុកម្ដាយយក​មក​បោះបង់​ចោល ដែលហេតុការណ៍​នេះ ​​កើតឡើង​នៅ​វេលា​ម៉ោង០៥ព្រឹកថ្ងៃ​ទី១៦ ​កក្កដា តែ​ក្រោយពីសមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ប្អេ​រយក​ក្មេង​ទៅ​រក្សា​ទុក ​និង​ឲ្យ​បាយ​ទឹក​ហូប ​ស្រាប់​តែ​ឃើញ​ម្ដាយ​ទៅ​សុំ​យក​វិញ ។

លោក ប៉ិន គី​ម​សាន្ត មេ​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​សង្កាត់​ប្អេ​របា​ន​ឲ្យ​ដឹង​ថា​ ពី​ដំបូង​ឡើយ ​គឺ​មាន​ប្រជាពលរដ្ឋ រាយ​ការ​ប្រាប់​ថា មាន​ក្មេង​តូច​ៗ2​នាក់ ត្រូវ​បាន​គេ​យក​មក​ដាក់​ដេក​បោះបង់​ចោល​នៅ​សួន​ច្បារ​វិមាន​ឯក​រាជ្យ​ជិត​ដើម​ពោធិ៍ លោក​ក៏​បាន​ទៅ​ឃើញក្មេង​ទាំង​2នាក់ ​ដេក​លើ​សំបក​កេះ​ទឹក​សុទ្ធ​ និង​ស្រា​បៀរ ទំនងជា​ឪពុក​ម្ដាយ​ក្រាល​ឲ្យ​ដេក ដើម្បី​បង់​ចោល ហើយ​លោក​បាន​យក​មក​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល រួច​ក៏​ទិញ​បាយ​ទឹក​ឲ្យ​ហូប ។ ប៉ុន្តែ​ស្រាប់​តែ​ម៉ោង០៨ និង៣០នាទី​ព្រឹក​ថ្ងៃ​ដដែល ដំណឹង​នេះ​បាន​លេចឮ​ដល់​ម្ដាយ​ក៏​បាន​មក​សុំ​យក​កូន​ត្រឡប់​ទៅ​វិញ​។

លោកមេ​ប៉ុស្តិ៍ប្អេ​រ​បាន​បញ្ជាក់​ថា ​ម្ដាយ​ក្មេង​តូច​ទាំង​2​នាក់​មាន ឈ្មោះ ប៉ែន​ណា​រ័​ត្ន ជា​ស្ត្រី​មេម៉ាយ រស់នៅ​ភូមិ​ឃ្លាំង​ប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។ ពេល​មក​សុំ​យក​កូនវិញ​ នាង​បានប្រាប់​ថា នាង​បាន​ដាក់​កូន​ឲ្យ​ដេក នៅ​​ទីនោះ រួច​នាង​បាន​ចូល​ទៅ​ទិញ​ឥ​វ៉ា​ន់​នៅ​ក្នុង​ផ្សារ លុះ​ត្រឡប់​មក​វិញ​បាន​បាត់​កូន ក៏​ឆោឡោ​ដើរ​រក​មិន​ឃើញ ។​ លុះ​ក្រោយមក ​មាន​គេ​ប្រាប់​ថា​ ប៉ូ​លិសយ​ក ទៅ​ហើយ ទើប​នាង​បាន​សុំ​កូន​ត្រឡប់​ទៅ​វិញ ។

អត្ថបទសរសេរ ដោយ