ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​យុវជន​ទំនើង​៤​នាក់ ដែល​វាយតប់​គ្នា​នៅ​តាម​ដងផ្លូវ​ផ្លូវ​សាធារណៈ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ទំនើង​៤​នាក់​ចំនួន​២​ក្រុម ត្រូវ​បាន​នគរបាល​ខណ្ឌ​សែន​សុខ និង​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ធ្វើការ​ឃាត់ខ្លួន​កាលពី​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០

រាជធានី​ភ្នំពេញ ៖ យុវជន​ទំនើង​៤​នាក់​ចំនួន​២​ក្រុម ត្រូវ​បាន​នគរបាល​ខណ្ឌ​សែន​សុខ និង​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី ធ្វើការ​ឃាត់ខ្លួន​កាលពី​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៦​នេះ បន្ទាប់​ពី​មាន​ទំនាស់ វាយតប់​គ្នា នៅ​តាម​ដងផ្លូវ​១០១៩ ក្នុងភូមិ​ក្រុង​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ យុវជន​ទំនើង​ដែល​ត្រូវ​ឃាត់ខ្លួន ក្រុម​ទី​១​ឈ្មោះ វណ្ណ ស៊ី​ណា អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​ភ្នំពេញ​ថ្មី​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​ឈ្មោះ មុំ ច័ន្ទ​ដេ​ត អាយុ​២១​ឆ្នាំ ស្នាក់​នៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ជិះ​ម៉ូតូ​MSX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1SQ-2103​។

ចំណែក​ភាគី​ក្រុម​ទី​២.​ឈ្មោះ​ហួង ណៃ អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​ឈ្មោះ ពៅ សំណាង អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ។ តាម​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​យុវជន​ទំនើង​ទាំង​២​ក្រុម​មាន​គ្នា​ប្រមាណ​៤​នាក់ បាន​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​យ៉ាង​អនាធិបតេយ្យ​នៅ​តាម​ដងផ្លូវ​១០១៩ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។

ខណៈនោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ដេញ​ឃាត់​បាន​ចំនួន​០៤​នាក់ ទាំង​សងខាង​បញ្ជូន​ទៅ​កាន់​អធិការ​ខណ្ឌ​សែន​សុខ​ដើម្បី​សាកសួរ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​យុវជន​ក្រុម​ទី​១ បាន​ប្រាប់​ឲ្យ​ដឹង​ថា មូលហេតុ ដែល​វាយតប់​គ្នា​ដោយសារ​តែ ភាគី​ទី​២​បាន​ជិះ​ម៉ូតូ​ដឺ​ដង​ឲ្យ​ក្រុម​របស់​ខ្លួន​ជា​យូរ​មក​ហើយ ទើប​នៅ​ព្រឹក​នេះ​ជិះ​ជួប​ក៏​បាន​ដេញ​វាយ​តែ​ម្តង​៕