ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​២​នាក់​ស្លា.ប់​អណ្ដែត​ទឹក​នៅ​កន្លែង​ផ្សេង​គ្នា ក្នុង​ខេត្តសៀមរាប

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ សាកសព​បុរស​២​នាក់ បាន​លង់ទឹក​ស្លា.ប់ នៅ​កន្លែង​ផ្សេង​គ្នា ក្នុង​ខេត្តសៀមរាប ខណៈ​ដែល​ប្រជាពលរដ្ឋ​បាន​ទៅ​មើល​មង ក៏​ប្រទះ​ឃើញ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល

ខេត្តសៀមរាប ៖ សាកសព​បុរស​២​នាក់ បាន​លង់ទឹក​ស្លាប់ នៅ​កន្លែង​ផ្សេង​គ្នា ក្នុង​ខេត្តសៀមរាប ខណៈ​ដែល​ប្រជាពលរដ្ឋ​បាន​ទៅ​មើល​មង ក៏​ប្រទះ​ឃើញ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើលដល់​សមត្ថកិច្ច ចុះ​មក​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ​។​ហេតុ​ការ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នេះ កើតឡើង​នៅ ២​កន្លែង​ផ្សេង​គ្នា នៅ​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៦​នេះ ស្ថិត​នៅ​ចំណុច​ភូមិសាស្ត្រ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។

តាម​ការ​បំភ្លឺ​របស់​អ្នក​ភូមិ និង​កូនចៅ​របស់​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​នគរបាល​ថា ជីតា​របស់ខ្ញុំ​បាន​ផឹកស្រា​ស្រវឹង តាំងពី​ព្រឹក​បាន​ចេញពីផ្ទះ​តាំងពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៦ មក​ម្លេះ​ដោយ​មិនដឹង​គាត់​ទៅ​ណា ហើយ​ក្រុម​គ្រួសារ​របស់​គាត់​ក៏​បាន​ដើរ​រក​ដែរ តែ​រក​មិនឃើញ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៦ ទើប​ឃើញ​មាន​អ្នក​ភូមិ​ប្រទះ​ឃើញ​សាកសព​អណ្តែត​ទឹក ខណៈ​ដែល​អ្នក​ភូមិ​ពួក​គាត់ បាន​ទៅ​មើល​មង ក៏​រត់​មក​ប្រាប់​ថា មាន​អ្នក​លង់ទឹក​ស្លាប់ ពេល​នោះ​ក្រុម​គ្រួសារ និង​ប្រជាពលរដ្ឋ​ក៏​បាន​នាំ​គ្នា​ទៅ​មើល ក៏​ឃើញ​ស្គាល់​ថា​ជា​ប្តី​គាត់​។

ចំណែក​ខាង​អាណាព្យាបាល របស់​សាកសព​ជន​រង​គ្រោះ​ទី​២ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៦ ជន​រង​គ្រោះ​(​កូន​) បាន​ទៅ​បង់​ត្រី នៅ​ប្រឡាយ​ខាងត្បូង​ភូមិ ពេល​កំពុង​បង់​ប្រហែល​កើត​ជំងឺ​ស្ក​ន់​ជ្រូក ពី​មុន​បាន​រើ​ឡើង ទើប​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ធ្លាក់ទឹក ប្រកាច់​ស្លាប់​តែ​ម្តង​ទៅ​។ លោក​វរសេនីយ៍ត្រី ជី បេង​ជន អធិការ​នគរបាល​ស្តីទី​ស្រុក​ក្រឡាញ់​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៦​នេះ​ថា ជន​រង​គ្រោះ​ដែល​ស្លាប់ ទី​១/​មានឈ្មោះ ចាប ថី ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុក​ក្រឡាញ់ កើតឡើង​ស្ថិត​នៅ​ត្រង់​ចំណុច​ដងស្ទឹង​ផ្លាំ​ង ក្នុងភូមិ​ល្បើក​ប្រិ​យ៍ ឃុំ​រោង​គោ​។ សាកសព​ជន​រង​គ្រោះ​ទី​២ មានឈ្មោះ អន រ៉ុ​ង ហៅ​ហឿ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ស្រុក​ក្រឡាញ់ បាន​កើតឡើង​នៅ​ត្រង់​ចំណុច​ប្រឡាយ​ទឹក​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦៨ ខាងត្បូង​ភូ​មិច​ន្លា​ស់​ដៃ ឃុំ​ច​ន្លា​ស​ដៃ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។

ក្រោយ​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​សមត្ថកិច្ច​នគរបាល​ស្រុក​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ត្រួតពិនិត្យ​សាកសព ដោយ​យោង​ទៅ​តាម​ការ​បំភ្លឺ​របស់​អាណាព្យាបាល និង​អ្នក​ភូមិ​ព្រមទាំង​កូនចៅ​ផង​នោះ សមត្ថកិច្ច​នគរបាល​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ទាំង​២​នាក់ ពិតជា​បាន​ស្លាប់ ដោយសារ​លង់ទឹក​ពិតមែន ពីព្រោះ​នៅ​លើ​រូបរាង​កាយ​សាកសព​ពុំ​មាន​ស្លាកស្នាម​អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់ថា ជា​ករណី​ឃាតកម្ម​នោះ​ទេ​។ សាកសព​ទាំង​០២​នាក់​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ធ្វើ​កំណត់ហេតុ រួច​ធ្វើការ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕