ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ពូ​ទី​ន មិន​អត់ឱន​អោយ​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ខ្មាន់កាំភ្លើង​បា.ញ់​សម្លា.ប់​អគ្គរដ្ឋទូត​រុ​ស្សី(វីដេអូ)

8 ឆ្នាំ មុន

យោង​តាម​សារព័ត៌មាន RT បានចេញផ្សាយ​អោយ​ដឹង​ថា បន្ទាប់​ពី​ការ​ធ្វើឃាត​លើ​លោក​អគ្គរដ្ឋទូត​រុ​ស្សី​ប្រចាំ​តួ​កគី​

យោង​តាម​សារព័ត៌មាន RT បានចេញផ្សាយ​អោយ​ដឹង​ថា បន្ទាប់​ពី​ការ​ធ្វើឃាត​លើ​លោក​អគ្គរដ្ឋទូត​រុ​ស្សី​ប្រចាំ​តួ​កគី​ ដែល​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ២០១៦​ ប្រធានាធិបតី​រុ​ស្សី វ្ល៉ា​ឌី​មៀ ពូ​ទី​ន បាន​សន្យា​បង្កើន​យុទ្ធនាការ​កម្ទេច​ក្រុម​ភេរវ​ករ​ជ្រុលនិយម ហើយ​ក៏​ប្រកាស​ស្វែងរក​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ខ្មាន់កាំភ្លើង ដែល​លោក​មិន​អត់ឱន​អោយដាច់ខាត ព្រោះ​មាន​បំណងធ្វើ​ឲ្យ​ខូចខាត​ទំនាក់ទំនង​រវាង​រុ​ស្សី និង​តួ​ក​គី ក៏​ដូច​ជា​ដំណើរការ​ស្វែងរក​សន្តិភាព​នៅ​ស៊ី​រី ​ផង​ដែរ ។

នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ លោក ពូ​ទី​ន បានថ្លែង​ថា ឃាតកម្ម​នេះ គឺជា​សកម្មភាព​បង្កហេតុ ក្នុង​គោលដៅ​បង្អាក់​ទំនាក់ទំនង​ទ្វេភាគី​រុ​ស្សី​-​តួ​ក​គី ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ស៊ី​រី ដែល​រុ​ស្សី តួ​ក​គី អ៊ី​រ៉​ង់ ព្រមទាំង​ប្រទេស​ដទៃ​ទៀត កំពុង​ព្យាយាម​ដោះស្រាយ​ ។ លោក​បន្ត​ថា ការ​ឆ្លើយ​តបរបស់​រុ​ស្សី​លើ​សកម្មភាព​នេះ គឺ​ការ​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ ។

ប្រធានាធិបតី​រុ​ស្សី​លោក ពូ​ទី​ន បញ្ជាក់​ច្បាស់​ថា «​យើង​ត្រូវ​ស្វែងរក​អ្នក​រៀបចំ​ឃាតកម្ម​នេះ និង​អ្នកបញ្ជា​ជន​ដៃដល់​ផង​ដែរ​» គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​រុ​ស្សី បាន​ចាប់ផ្ដើម​ការងារ​របស់​ខ្លួន​ហើយ​លើ​រឿង​ឃាតកម្ម​មួយ​នេះ ហើយ​តួ​ក​គី​នឹង​សហការ​ជាមួយ​រុ​ស្សី​ដើម្បី​ស៊ើបអង្កេត​ករណី​នេះ​ផង​ដែរ​ ។

សូម​បញ្ជាក់​ថា ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ប្រចាំ​ប្រទេស​តួ​ក​គី​ត្រូវ​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​១៩ ធ្នូ នៅ​ទីក្រុង​អង់កា​រ៉ា លោក​អាន​ដ្រេ​កា ឡូ​វ ត្រូវ​ខ្មាន់កាំភ្លើង​ដែល​ជា​ប៉ូលិស​តួ​ក​គី​ម្នាក់ បាន​បាញ់​ជា​ច្រើន​គ្រាប់​ ពេល​លោក​កំពុង​ថ្លែង​សុន្ទរកថា​មួយ​នា​ឱកាស​បើក​ពិព័រណ៍​សិល្បៈ​មួយ​នៅ​រដ្ឋធានី​តួ​ក​គី ​។ ខ្មាន់កាំភ្លើង​នោះ​ស្រែក​អះអាង​ថា ជា​ការ​សងសឹក​ចំពោះ​សោកនាដកម្ម​នៅ​ទីក្រុង​អា​ឡែ​ប ស៊ី​រី ដែល​កំពុង​ធ្លាក់​ក្នុង​កណ្តាប់ដៃ​របប​ស៊ី​រី​ទាំងស្រុង​ក្រោម​ការ​ជួយ​ទ្រទ្រង់​របស់​ក្រុង​មូ​ស្គូ ។

តាម​វី​ដេ​អូ​អំពី​ឆាក​វាយប្រហារ​ផ្សាយ​តាម​បណ្តាញ​សង្គម គេ​ឃើញ​ឃាតករ​ស្រែក​គ្រហឹម​ដំបូង​ជា​ភាសា​អា​រ៉ាប់ បន្ទាប់​មក​ជា​ភាសា​តួ​ក​គី ខណៈ​ឯកអគ្គរដ្ឋទូត​រូប​នេះ​ដេក​ដួល​លើ​ដី​ក្បែរ​រូបគេ ។ លោក HASIM KILIC អ្នក​យក​ព័ត៌មាន​របស់​កាសែត HURRIYET ប្រចាំ​រដ្ឋធានី​តួ​ក​គី​ហើយ​មាន​វត្ត​មាននៅ​កន្លែង​កើតហេតុ​រៀបរាប់​ប្រាប់ AFP ថា បុរស​រូប​នេះ​ស្លៀកពាក់​ខ្មៅ ហើយ​កាន់​កាំភ្លើងខ្លី​មួយ​ដើមដំបូង​បាញ់​ទៅ​លើ​អាកាស បន្ទាប់​មក​បាញ់​សំដៅ​ឯកអគ្គរដ្ឋទូត បាន​ស្រែក​ពាក្យ​ថា ព្រះ​អាល់​ឡា​ហ៍​ជា​ធំ ហើយ​ស្រែក​ជា​ភាសា​អា​រ៉ាប់​ថា បណ្តា​អ្នកគាំទ្រ​ជី​ហា​ដ ចូរ​កុំ​ភ្លេច​ស៊ី​រី ចូរ​កុំ​ភ្លេច​អា​ឡែ​ប ។ បន្ទាប់​មក​ទៀត គេ​ស្រែក​ជា​ភាសា​តួ​ក​គី​២​ដង​ថា ពួក​អ្នក​ចួ​ល​រួម​ក្នុង​អំពើ​បិសាច​នឹង​ត្រូវ​ទទួល​បាបកម្ម​ម្តង​មួយ​ៗ ។ យោង​តាម​បណ្តាសារ​ព័ត៌មាន​តួ​ក​គី​ថា មនុស្ស​៣​នាក់​ទៀត​ក៏​រង​របួស​ដែរ​ក្នុង​ការ​បាញ់ប្រហារ ៕