ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀ.ន​២​នាក់ ដកហូត​បាន​៣០​កញ្ចប់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀ.ន​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែធ្នូ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៦ នៅ​មុខ​ចំណុច​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ដោយ​ដកហូត​បាន​គ្រឿងញៀន​ចំនួន​៣០​កញ្ចប់​។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ១-​ឈ្មោះ ផៃ សុ​ភី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពាម​អំពិល ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង និង​២-​ឈ្មោះ គុ​ជ សី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចុង​ក្រូច ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង​។

នៅ​ពេល​ឃាត់ខ្លួន ដកហូត​បាន​ថ្នាំ​ញៀន​៣០​កញ្ចប់ និង​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល​1N-5387​។ តាម​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​រសៀល​ថ្ងៃ​ចាប់ខ្លួន កម្លាំង​នគរបាល​អន្តរាគមន៍​ខណ្ឌ​បាន​ជិះ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​តាម​ផ្លូវជាតិ​លេខ​៦ ដើម្បី​ទប់​ស្កា​ប់​បទល្មើស​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​។ ដោយ​មានការ​សង្ស័យ​ក៏​បាន​ហៅ​ត្រួតពិនិត្យ ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​៣០​កញ្ចប់ ហើយ​ឃាត់ខ្លួន​សាកសួរ​តែ​ម្តង​។

តាម​ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ថា ខ្លួន​ត្រួ​វ​បាន​គេ​ប្រើ​ឲ្យ​មក​ទិញ​គ្រឿងញៀន​នៅ​ម្តុំ​ផ្លូវ​រថភ្លើង​ក្បែរ​រោងចក្រ​ឆ្នាំង ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក​ដើម្បី​យក​ទៅ​ចែកចាយ​នៅ​ស្រុក​កំណើត ដោយ​គេ​ឲ្យ​តម្លៃ ៥​ម៉ឺន​រៀល​ក្នុង​មួយ​ជើង​។​នៅ​ពេល​ត្រឡប់​មក​ពី​ទិញ​វិញ​ត្រូវ​សមត្ថកិច្ច​ឆែកឆេរ​ឃើញ​ក៏​ឃាត់ខ្លួន​៕