ប្រយ័ត្នបងប្អូន ! មើលចុះភ្លៀងផង ខ្យល់កន្ត្រាក់ផង និងរលកសមុទ្រខ្ពស់ៗនៅខេត្តព្រះសីហនុ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ដោយសារអាកាសធាតុមិនអំណោយផល មានភ្លៀងខ្យល់ខ្លាំង រលកសមុទ្រមានកម្ពស់ខ្ពលស់ ជាហេតុផលធ្វើឲ្យប៉ះពាល់ដល់ការនេសាទ ទូកនេសាទតូច ធំ ខកខានមិនអាចចេញទៅនេសាទ ក្នុងលម្ហសមុទ្របានទេ ចាប់តាំងពីថ្ងៃដើមសប្តាហ៌នេះមក ដោយសារតែអាកាសធាតុមានភ្លៀង ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ ។

ជាមួយគ្នានេះ សុំបញ្ជាក់ផងដែរថា គិតមកត្រឹមល្ងាចថ្ងៃ១៤ កក្កដា២០២២ នេះ តំបន់សមុទ្រនៅតែមានភ្លៀងធ្លាក់ច្រើន លាយឡំដោយខ្យល់ខ្លាំង បង្កើតជារលកខ្ពស់ ប៉ះពាល់ដល់ប្រជានេសាទ និងចរាចរណ៍ផ្លូវសមុទ្រ ហើយបើអាកាសធាតុនៅតែបែបនេះ ការទៅនេសាទលម្ហសមុទ្រ និងត្រូវផ្អាកជាបន្តបន្ទាប់ ៕


ចែករំលែកព័តមាននេះ