ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ជី​ង គួ​ង ប្រធាន​មន្ទីរ​សា​រណការ និង​ជញ្ជូន​ខេត្តកំពត មេត្តា​បើកភ្នែក​មើលផ្លូវ​នេះ​ផង​(​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • កំពត

ប្រជាពលរដ្ឋ​ដែល​រស់នៅ​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​ខេត្តកំពត ក៏​ដូច​ជា​ប្រជា​ពល​ដែល​ប្រើប្រាស់ និង​ចរាចរណ៍​លើ​ដងផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ ដែល​ត​ភ្ជាប់​ពី​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​៣

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​ខេត្តកំពត ក៏​ដូច​ជា​ប្រជា​ពល​ដែល​ប្រើប្រាស់ និង​ចរាចរណ៍​លើ​ដងផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ ដែល​ត​ភ្ជាប់​ពី​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​៣ កំពត​-​ខេត្ត​ព្រះ​ស៊ី​ហ​នុ ស្ថិត​ក្នុង​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ដែល​ផ្លូវ​នេះ​មាន​ប្រវែង​ប្រហែល​តែ​ជាង​៣០០​ម៉ែត្រ​តែ​ប៉ុណ្ណោះ បើ​គិត​ពី​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​៣ មក​ដល់​ក្បាលស្ពាន​ឥន្ទ​នូ​ត្រើយ​ខាងលិច​។

ផ្លូវ​នេះ រង​ការ​ខូចខាត​យ៉ាងដំណំ​ជា​យូរ​ខែ​មក​ហើយ​ដែរ គេ​ពុំ​ទាន់​ឃើញ​មន្ត្រីរ​ជំនាញ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត និង​អាជ្ញាធរ សង្កាត់​និង​ក្រុង គ្មាន​ចំណាត់​ជួសជុល ឬ​ធ្វើ​យ៉ាងណា​នៅឡើយ​ទេ​។

ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​មួយ​ខ្សែ​នេះ ក៏​ដូច​ជា​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរផ្លូវ​បាន​ឲ្យ​ដឹង​ថា ផ្លូវ​នេះ អ្នក​ធ្វើ​ចរាចរណ៍​បុក​គ្នា​រវាង​ម៉ូតូ​និង​ម៉ូតូ​ជា​ញឹកញាប់ ដោយសារ​តែ​ការ​គេច​ជង្ហុក ព្រោះ​ផ្លូវ​មួយ​ខ្សែ​នេះ មាន​ជង្ហុក​ជ្រៅ​ៗ និង​ដក់​ទឹក​ទៀត​ផង ព្រមទាំង​មានការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ជា​រៀងរាល់ថ្ងៃ​របស់​ប្រជាពលរដ្ឋ ខ្លាំង​ណាស់​។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​មួយ​ខ្សែ​នេះ ក៏​បាន​បញ្ជាក់​ទៀត​ថា ដើម្បី​ចៀសវាង​ពី​ការ​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់ ដោយសារ​ផ្លូវ​មាន​ជង្ហុក​ច្រើន​នេះ ប្រជាពលរដ្ឋ​សូម​សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ជា​ពិសេស​លោក ជី​ង គួ​ង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តកំពត មេត្តា​បើកភ្នែក​មើល​ផង ។

ព័ត៌មាន​បន្ថែម​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ