រាជធានីភ្នំពេញ ៖ មួកសុវត្ថិភាព ពណ៌ខ្មៅ ដែលមានសភាពនៅថ្មីអាចប្រើបានចំនួន០១ ត្រូវបានគេប្រទះឃើញនៅលើព្រះកេសរូបសំណាករបស់សម្តេចព្រះសង្ឃរាជ្យ ជួន ណាត នាព្រឹកថ្ងៃទី១៤ ខែកក្កដានេះ នៅចំណុចរង្វង់មូលសម្តេចព្រះសង្ឃរាជ្យ ជួន ណាត ។

ដែលទំនងជាម្ចាស់ខ្វះកន្លែងទុកហើយមើលទៅ? បានជាយកទៅទុកលើព្រះកេសរូបសំណាករបស់សម្តេចព្រះសង្ឃរាជ្យ បែបនេះទៅវិញ? ដែលធ្វើអោយអ្នកដំណើរដែលធ្វើដំណើរតាមផ្លូវបានឃើញ និងហួសចិត្តយ៉ាងខ្លាំងផងដែរ។

បើតាមអ្នកដំណើរតាមផ្លូវម្នាក់បាននិយាយថា នៅពេលដែលរូបគាត់ធ្វើដំណើរជិះម៉ូតូតាមផ្លូវនៅចំណុចរង្វង់មូលសម្តេចព្រះសង្ឃរាជ្យ ជួន ណាត បានប្រទះឃើញរបស់មួយខ្មៅៗនៅលើព្រះកេសរូបសំណាករបស់សម្តេចព្រះសង្ឃរាជ្យ ជួន ណាត ដោយមានការងឿងឆ្ងល់ថា វាជារបស់អ្វី? លុះឈប់ម៉ូតូពិនិត្យមើលទៅទើបដឹងថា វា គឺជាមួកសុវត្ថិភាព។

មួកសុវត្ថិភាពនេះដែរ មើលទៅវានៅថ្មីគ្រាន់បើអាចប្រើបានវាទំនងជាត្រូវបានម្ចាស់ខ្វះកន្លែងទុក ហើយយកទៅទុកលើព្រះកេសរបស់សម្តេចព្រះសង្ឃរាជ្យបែបនេះតាមមើល?ដោយមិនដឹងជារបស់អ្នកណាម្នាក់នោះឡើយ?

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ការយកមួកសុវត្ថិភាពមកដាក់លើព្រះកេសរូបសំណាករបស់សម្តេចព្រះសង្ឃរាជ្យ ជួន ណាត បែបនេះ ហាក់បីដូចជា មិនសមរម្យទាល់តែសោះ ចំណែកឯកម្លាំងអាជ្ញាធរមូលដ្ឋានក៏មិនបានយកចិត្តទុកដាក់ និងមើលការខុសត្រូវផងដែរ នេះគេគ្រាន់តែយកមួកមកដាក់ពីលើចុះបើមានបំណងអាក្រក់មកធ្វើការបំផ្លិចបំផ្លាញវិញនោះ តើវាទៅជាយ៉ាងណា?

ចំណុចរង្វង់មូលសម្តេចព្រះសង្ឃរាជ្យ ជួន ណាត នេះដែរ គឺស្ថិតនៅក្រោមការគ្រប់គ្រង និងទទួលការខុសត្រូវរបស់សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ប្រហែលជាមិនបានដឹងថា មានមួកសុវត្ថិភាពមួយត្រូវបានគេយកមកដាក់លើព្រះកេសរូបសំណាករបស់សម្តេចព្រះសង្ឃរាជ្យ ជួន ណាត ទេតាមមើល? ។
ហើយការយកមួកមកដាក់បែបនេះ វាហាក់បីដូចជា ការប្រមាថលើរូបសំណាក និងមិនសមរម្យទាល់តែសោះ ៕





ចែករំលែកព័តមាននេះ