ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បាត់​តាំងពី​ព្រឹក គ្រួសារ​នាំ​គ្នា​ដើរ ស្រាប់​តែ​ប្រទះ​ឃើញ​ជិត​ស្ពាន​ដង្កៀបក្តាម​ផ្អើល

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

បុរស​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​ដើរ​រក និង​ប្រទះ​ឃើញ​ស្លា​.​ប់​នៅ​ក្នុង​ទឹក​ជិត​ស្ពាន​ដង្កៀបក្តាម ស្ថិត​ក្នុងភូមិ​ស្តុក​កប្បាស ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ គ្រា​ដែល​បុរស​រូប​នោះ​ចេញពីផ្ទះ ដើម្បី​

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​ដើរ​រក និង​ប្រទះ​ឃើញ​ស្លា​.​ប់​នៅ​ក្នុង​ទឹក​ជិត​ស្ពាន​ដង្កៀបក្តាម ស្ថិត​ក្នុងភូមិ​ស្តុក​កប្បាស ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ គ្រា​ដែល​បុរស​រូប​នោះ​ចេញពីផ្ទះ ដើម្បី​មក​លើក​មង​ចាប់​ត្រី ។

បើ​តាម​សមត្ថកិច្ច​នគរបាល​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ អ៊ិ​ន អ៊ុ​ល អាយុ​៦៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទ័ព​ត្បែង ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ។

ប្រភព​ដដែល​បាន​បន្ត​ថា ដោយ​ស្រង់​សម្ដី​របស់​គ្រួសារ​ជន​រង​គ្រោះ​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ចេញ​ផ្ទះ​ម៉ោង​ប្រមាណ​ជាង​៥​ព្រឹក ដើម្បី​ទៅ​លើក​មង​ចាប់​ត្រី នៅ​ចំណុច​ជិត​ស្ពាន​ដង្កៀបក្តាម​។ ប៉ុន្តែ​បាត់​មិនឃើញ​ត្រឡប់​មក​វិញ រហូត​ដល់​ម៉ោងជាង​១១​ថ្ងៃត្រង់ ដោយ​បាត់​យូរ​ពេក ក្រុម​គ្រួសារ​ក៏​បាន​នាំ​គ្នា​ដើរទៅ​រក ហើយ​ក៏​បាន​ប្រទះ​ឃើញ​ស្លា​.​ប់​នៅ​ក្នុង​ទឹក​ក្បែរ​កំពត​ព្រៃ ជិត​ស្ពាន​តែ​ម្តង ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ អាច​បាន​ដើរ​ធ្លាក់​អន្លង់​ជ្រៅ ហើយ​ប្រហែលជា​ខ្យល់​.​គ​ផង ទើប​បណ្ដាល​ឲ្យ​លង់​ស្លា​.​ប់​បែប​នេះ ។

ក្រោយ​ពេលធ្វើការ​កោសល្យ​វិ​ច្ច័​យ​រួច សមត្ថកិច្ច​ក៏​បាន​ប្រគល់​ស​.​ព​ជន​រង​គ្រោះ​ទៅ​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។

សូម​បញ្ជាក់​ថា ជន​រង​គ្រោះ​មាន​ប្រពន្ធ​ឈ្មោះ ស៊ុម សុខ មានកូន​៥​នាក់ ក្នុង​ប្រុស​៣​នាក់ និង​ស្រី​២​នាក់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ