ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់បំបែកកង់ឡាន! ទើបចាប់ឃាតករដែលសម្លា.ប់ប្រពន្ធ​-កូនបាន​

8 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បន្តឱ្យ​ដឹងថា ពាក់ព័ន្ធ​ករណីប្តីចិត្ត​កំណាចយក​ចប​ជីក​ទៅ​វាយសម្លា.ប់​ប្រពន្ធ និងកូនតូច​អាយុ​២ឆ្នាំនោះ គិតដល់ម៉ោង​១១​ និង​១៧នាទីព្រឹកថ្ងៃទី​១៩ ធ្នូ ថ្ងៃដដែល ត្រូវកម្លាំង​អាវុធហត្ថ​​ធ្វើការស្ទាក់​ចាប់​​បានហើយ​ ពេល​កំពុង​បើក​រថយន្ត​រត់គេចខ្លួ​ ​ដោយ​ត្រូវ​កម្លាំង​បាន​ផ្ទុះអាវុធ​បា.ញ់២-៣ដើម្បី​បំបែក​កង់​​រថយន្ត ​នៅ​ចំណុច​រង្វង់​មូល​តោពីរ ​ក្នុងក្រុមទី១៧

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បន្តឱ្យ​ដឹងថា ពាក់ព័ន្ធ​ករណីប្តីចិត្ត​កំណាចយក​ចប​ជីក​ទៅ​វាយសម្លាប់​ប្រពន្ធ និងកូនតូច​អាយុ​២ឆ្នាំនោះ គិតដល់ម៉ោង​១១​ និង​១៧នាទីព្រឹកថ្ងៃទី​១៩ ធ្នូ ថ្ងៃដដែល ត្រូវកម្លាំង​អាវុធហត្ថ​​ធ្វើការស្ទាក់​ចាប់​​បានហើយ​ ពេល​កំពុង​បើក​រថយន្ត​រត់គេចខ្លួ​ ​ដោយ​ត្រូវ​កម្លាំង​បាន​ផ្ទុះអាវុធ​បាញ់២-៣ដើម្បី​បំបែក​កង់​​រថយន្ត ​នៅ​ចំណុច​រង្វង់​មូល​តោពីរ ​ក្នុងក្រុមទី១៧ ភូមិ​៤ សង្កាត់​៤ ខេត្តព្រះសីហនុ ។

ជំហានដំបូង គេមិនទាន់ស្គាល់​ឈ្មោះរបស់​ប្តី​ដែល​មាន​​ចិត្ត​អាក្រក់នោះទេ ។ គួររំលឹកថា មាន​ករណី​ដ៏​ភ្ញាក់ផ្អើល​មួយ​កើតឡើង​កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៩ ធ្នូ នេះ ស្ថិត​នៅ​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត បន្ទាប់​ពី​បុរស​ជា​ប្តី​មានចិត្ត​ដ៏​សា ហាវ​ម្នាក់ បាន​វាយ​សម្លាប់​ប្រពន្ធ​និង​កូន​តូច​អាយុ​ទើប​២​ឆ្នាំ​យ៉ាង​ព្រៃផ្សៃ​បំផុត ។

ប្រភព​ឱ្យ​ដឹង​ថា ជន​ដៃដល់​ឈ្មោះ​អ៊ុំ រស្មី ហៅ​ហ្សូ អាយុ​៣៥​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​ម៉ក់ សា​រ៉ា​យ អាយុ​២៤​ឆ្នាំ និង​កូនប្រុស​ឈ្មោះ​ថា រដ្ឋ​ពិសិដ្ឋ អាយុ​២​ឆ្នាំ ពួក​គេ​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ជនសង្ស័យ​សម្លាប់​ប្រពន្ធ​និង​កូន​នេះ គឺ​វាយ​នឹង​ចប ហើយ​មូលហេតុ​វិញ​នោះ គឺ​ដោយសារ​ជនសង្ស័យ​មាន​ជំងឺសរសៃប្រសាទ​។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​តាម​ចាប់​បុរស​ជា​ប្តី ព្រោះ​បាន​រត់គេច​ខ្លួន ក្រោយ​បង្កហេតុ ។