ប្រដឹស​កោះ​ប៉ែន​កំពុង​ទាក់ទាញ​អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ​ទៅ​ទស្សនា


ខេត្តកំពង់ចាម ៖ ប្រដឹស​កោះ​ប៉ែន​ជា​គោលដៅ​ទាក់ទាញ​អ្នកទេសចរ​ឆ្លង​ទៅ​កម្សាន្ត ពិសេស​ជនបរទេស​បាន​ជិះ​កង់ និង​ម៉ូតូ​ឆ្លង​ទៅ​មើល​ស្ថានភាព​រស់នៅ​របស់​អ្នក​ភូមិ​កោះមិត្ត​ដែល​នៅ​ត្រើយម្ខាង​ក្រុង​កំពង់ចាម ។

កញ្ញា​ស្រី​ហួច អាយុ​១៨​ឆ្នាំ រស់នៅ​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ធ្នូ​២០១៦ ថា ក្នុង​រដូវវស្សា​មាន​កាណូត​សម្រាប់​ជិះ​ឆ្លង​ពី​ត្រើយ​ម្តុំ​មុខ​វត្ត​ដីដុះ​ទៅ​កាន់​កោះ​ប៉ែន សិស្ស​ខ្លះ​ដែល​ត្រូវ​ទៅ​រៀន​នៅ​ក្រុង​កំពង់ចាម ប្រសិនបើ​យឺតយ៉ាវ​ត្រូវ​ខកខាន​ក្នុង​ការ​ឆ្លង​កាណូត តែ​ពេល​នេះ​ទឹកទន្លេ​មេគង្គ​ស្រក​មាន​ប្រដឹស​កោះ​ប៉ែន​សម្រាប់​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​លែង​ខកខាន​ទៀត​ហើយ ។ អ្នកទេសចរ ទាំង​ខ្មែរ និង​បរទេស​តែងតែ​ជិះ​កង់ និង​ម៉ូតូ​ឆ្លងកាត់​ប្រដឹស​មើលទៅ​គួរ​ឲ្យ​ចាប់អារម្មណ៍ ។

កញ្ញា​ស្រី​ហួច បន្ត​ថា ក្នុង​ពេល​នាង​មានអារម្មណ៍​ធុញថប់​នោះ នាង​បាន​បបួល​មិត្តភក្តិ​ជិះ​ម៉ូតូ​ទៅ​លេង​នៅ​ត្រង់​ចំណុចកណ្តាល​ប្រដឹស​កោះ​ប៉ែន​ដែល​មាន​ខ្យល់​ធម្មជាតិ​បោក​បក់​ល្ហៀ​ក​ល្ហើយ​បំបាត់ទុក្ខ​ព្រួយ​កង្វល់ ។ មាន​ពេល​ខ្លះ​ទៀត​នាង​បបួល​មិត្តភក្តិ​ជា​ច្រើន​នាក់​ទៅ​លេង​នៅ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ងូតទឹក​លេង​សប្បាយ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្ពានបេតុង​កំពុង​តែ​សាងសង់​ជិត​រួច​នៅ​តែ​ត​ភ្ជាប់​ត្រង់​ផ្នែក​កណ្តាល​ប៉ុណ្ណោះ ។

នា​ថ្ងៃ​ខាង​មុខ​នៅ​ពេល​ណា​ប្រដឹស​បាត់​រូបរាង​ក្រោយ​ពី​ស្ពាន​សាងសង់​រួច​នោះ ហាក់បីដូចជា​បាត់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ព្រោះ​រាល់ថ្ងៃ​មនុស្ស​ពី​គ្រប់​ទិស​ទី​តែងតែ​ចាប់អារម្មណ៍​ប្រដឹស​នោះ ។

លោក​យ៉ុ​ង អូន វ័យ​៥៧​ឆ្នាំ ម្ចាស់​ប្រដឹស​កោះ​ប៉ែន​ឲ្យ​ដឹង​ថា ប្រដឹស​នេះ​មាន​ប្រ​វ​តិ្ត​កកើត​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក​ម្ល៉េះ ។ កាល​ណោះ​ប្រដឹស​តូច​ធ្វើ​ឡើង​សម្រាប់​តែ​មនុស្ស​ដើរ​ឆ្លងកាត់​ដោយ​ថ្មើរជើង តែ​ចាប់តាំងពី​ក្រោយ​ឆ្នាំ​១៩៧៩ ដែល​ប្រទេស​ជាតិ​បាន​រំដោះ​មក​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​មានការ​រីក​ចំរើន ដោយ​ក្នុង​គ្រួសារ​ខ្លះ​មាន​ម៉ូតូ​៣​គ្រឿង និង​ថែម​ទាំង​មាន​រថយន្ត​ទៀត ដូច្នេះ​ការ​ធ្វើ​ប្រដឹស​ត្រូវ​តែ​តម្រូវ​ទៅ​តាម​សង្វា​ក់​នៃ​ការ​រីក​ចំរើន​នោះ ។ រាល់ថ្ងៃ​ប្រដឹស​នេះ​គឺ​ឆ្លងកាត់​បាន​តែ​កង់​-​ម៉ូតូ​និង​ប្រភេទ​រថយន្ត​ធុន​តូច​ប៉ុណ្ណោះ ។ ចំពោះ​ការ​យក​តម្លៃ​អនុវត្ត​តាម​សៀវភៅ​បន្ទុក ដែល​ក្រសួង​ហិរញ្ញវត្ថុ​កំណត់​ក្នុង​នោះ​សិស្សសាលា​មិន​តម្រូវ​ឲ្យ​បង់ប្រាក់​ទេ ។

រាល់ថ្ងៃ​មាន​អ្នកទេសចរ​បរទេស​ប្រមាណ​ពី​៣០​ទៅ​៥០​នាក់ ជិះ​កង់​ឆ្លង​ប្រដឹស​ទៅ​មើល​ស្ថានភាព​រស់នៅ​របស់​អ្នក​ភូមិ​កោះមិត្ត ។ ពួក​គេ​ទស្សនា​និង​ថត​ទេសភាព​ដំណាំ​ដាំ​ដុះ​របស់​កសិករ ។ ជាមួយ​នោះ​ក៏​មាន​សម្រស់​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ដែល​ជា​រាល់​ឆ្នាំ អ្នកទេសចរ​ពី​ទី​ជិត​ឆ្ងាយ​តែងតែ​ទៅ​លេង​កម្សាន្ត និង​ងូតទឹក​លេង​សប្បាយ ។

លោក​ស៊ា​ន សុ​គុណ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឲ្យ​ដឹង​ថា ឆ្នេរ​ខ្សាច់​កោះ​ប៉ែន គ្រប់គ្រង​ដោយ​លោក​ប៊ុ​ណ្ណា រ៉ា មិនមែន​គ្រប់គ្រង​ដោយ​មន្ទីរ​ទេសចរណ៍​ខេត្ត​ទេ ហើយ​កំពុង​តែ​សម្លឹង​រក​អ្នក​វិនិយោគ​ទៅ​បណ្តាក់ទុន ដើម្បី​ប្រែក្លាយ​ទីនោះ​ឲ្យ​កាន់តែ​មាន​សោភ័ណ​ភាព​សម្រាប់​ទាក់ទាញ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​។

កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ​អ្នកទេសចរ​ខ្មែរ និង​បរទេស​ទៅ​ប្រមាណ​១៥.០០០​នាក់ ។ ការ​រំពឹង​របស់​លោក​ក្នុងឆ្នាំនេះ​នឹង​មាន​អ្នក​ទៅ​លេង​កាន់តែ​ច្រើន​ជាង​មុន ៕

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ