ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវទេសចរចិន ១លាននាក់មកកម្ពុជាក្នុងរយៈពេល១០ខែ

1 នាទី មុន

ចំនួន​ភ្ញៀវ​ទេសចរ​ចិន​មក​ដល់​ប្រទេស​កម្ពុជា ឈាន​ដល់​១​លាន​នាក់ ក្នុង​រយៈពេល​១០​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៥ ។ លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​មាន​ប្រសាសន៍ កាលពី​ថ្ងៃ​ទី​២៧…

ចំនួន​ភ្ញៀវ​ទេសចរ​ចិន​មក​ដល់​ប្រទេស​កម្ពុជា ឈាន​ដល់​១​លាន​នាក់ ក្នុង​រយៈពេល​១០​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៥ ។

លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​មាន​ប្រសាសន៍ កាលពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៥​ថា កម្ពុជា​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ​១​លាន​នាក់ ក្នុងអំឡុងពេល​ខែមករា ដល់​ខែតុលា ឆ្នាំ​២០២៥ ។

លោក​បាន​ថ្លែង​សុន្ទរកថា នៅ​ក្នុង​វេទិកា​ទេសចរណ៍​កម្ពុជា​-​ចិន ឆ្នាំ​២០២៥ ថា ក្នុង​រយៈពេល ១០​ខែ​ដំបូង នៃ​ឆ្នាំ​២០២៥ ប្រទេស​កម្ពុជា បាន​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ សរុប​ប្រមាណ​៤,៨ លាន​នាក់ ដែល​ក្នុង​នោះ​ប្រហែល ១​លាន​នាក់​ជា​ភ្ញៀវ​ទេសចរ​ចិន ។

លោក​បាន​មាន​ប្រសាសន៍​ថា វិស័យ​ទេសចរណ៍ នៅ​តែ​បន្ត​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​កំណើន​សេដ្ឋកិច្ចជាតិ​ឆ្ពោះទៅ​រក​ចក្ខុវិស័យ​របស់​កម្ពុជា ក្នុង​ការ​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០ ។

លោក​បាន​ថ្លែង​ថា វិស័យ​ទេសចរណ៍​របស់​កម្ពុជា គឺ​មិន​អាច​កាត់​ផ្តាច់​ចេញពី​លំហូរ​ចូល​នៃ​ភ្ញៀវ​ទេសចរ និង​វិនិយោគិន​ចិន​បាន​ទេ ។

កាលពីមុន​កូ​វី​ដ​១៩ កម្ពុជា​បាន​ទទួលភ្ញៀវ​ទេសចរ​ចិន រហូត​ដល់​២,៣ លាន​នាក់ ពោល គឺ​មាន​ចំនួន​ប្រហែល​មួយ​ភាគ​បី​នៃ​ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​មក​កាន់​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ