ស្ថានភាពកម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោងគិតត្រឹមរសៀលនេះ
- ព្រះសីហនុ
ទោះបីអាកាសធាតុនៅមានភ្លៀងរលឹមយ៉ាងណា បើតាមមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា បានឱ្យដឹងថា
ទោះបីអាកាសធាតុនៅមានភ្លៀងរលឹមយ៉ាងណា បើតាមមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា បានឱ្យដឹងថា
ស្រុកកំពង់សិលា ៖ ទោះបីអាកាសធាតុនៅមានភ្លៀងរលឹមយ៉ាងណា បើតាមមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា បានឱ្យដឹងថា គិតមកទល់ពេលនេះ វេលាម៉ោង០២០០នាទីរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០២ ស្ថានភាពកំពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ 115-116 ក្នុងភូមិសាស្ត្រ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានសភាពស្រកចុះជាបន្តបន្ទាប់ ដោយទឹកមានកំពស់ ៥,០៨ ម៉ែត្រពីបាតស្ទឹង កំពស់ទឹកមកទល់នឹងបាតស្ពានមានកំពស់ ០,៩២ សង់ទីម៉ែត្រ (ប្រាំបួនតឹកចុចពីរ) ហើយសភាពទឹកស្រកចុះបណ្តើៗទៅវិញ អស់ពីលើថ្នល់ជាតិ រីឯអាកាសធាតុមេឃកំពុងភ្លៀងស្រិចៗផងដែរ ។
ចំពោះចរាចរណ៍នៅចំណុចស្ពានស្ទឹងសំរោងវិញ គឺបើកអោយចរាចរណ៍ទាំងរថយន្តតូច-ធំធ្វើដំណើរទៅមកជាធម្មតា។
យ៉ាងនេះក្តី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា និងកម្លាំង អ.ហ ស្នាក់ការសន្តិសុខ ៤០២ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា រក្សានៅតាមគោលដៅ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា នៅគោលដៅស្ពានស្ទឹងសំរោង កំពុងតាមដានបន្តផងដែរ៕
ចែករំលែកព័តមាននេះ