ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃសីលកុំភ្លេច ! របៀប​ឧទ្ទិស​បុណ្យ​ក្នុង​ថ្ងៃសីល

1 ឆ្នាំ មុន

ពុទ្ធសាសនិក​គប្បី​ពិចារណា រក​សេចក្តី​ល្អ​ដែល​ខ្លួន​កសាង​សន្សំទុក​មក​ហើយ ត្រេកអរ​នូវ​កុសលផល​បុណ្យ​នោះ ដោយ​យោនិសោមនសិកា​រៈ ហើយ​ជា​រៀងរាល់ថ្ងៃ​សីល​គប្បី​ឧទ្ទិស​បុណ្យ​កុសល​ទាំងនោះ ទៅ​ដល់​សព្វ​សត្វ​ទាំងអស់​ក្នុង​លោក​ដើម្បី​ឱ្យ​សត្វ​ទាំងពួង​ទាំងឡាយ​នោះ បាន​សុខ​ដូច​ជា ខ្លួន​យើង​អ​ញ្ចឹ​ង​ដែរ នេះ​ហើយ​ជា​បុណ្យ​កុសល ។…

ពុទ្ធសាសនិក​គប្បី​ពិចារណា រក​សេចក្តី​ល្អ​ដែល​ខ្លួន​កសាង​សន្សំទុក​មក​ហើយ ត្រេកអរ​នូវ​កុសលផល​បុណ្យ​នោះ ដោយ​យោនិសោមនសិកា​រៈ ហើយ​ជា​រៀងរាល់ថ្ងៃ​សីល​គប្បី​ឧទ្ទិស​បុណ្យ​កុសល​ទាំងនោះ ទៅ​ដល់​សព្វ​សត្វ​ទាំងអស់​ក្នុង​លោក​ដើម្បី​ឱ្យ​សត្វ​ទាំងពួង​ទាំងឡាយ​នោះ បាន​សុខ​ដូច​ជា ខ្លួន​យើង​អ​ញ្ចឹ​ង​ដែរ នេះ​ហើយ​ជា​បុណ្យ​កុសល ។

យើង​រៀន​ធ្វើ​ទុក​ក្នុង​ចិត្ត​យ៉ាង​ដូច្នេះ​ថា សូម​ឲ្យ​ខ្លួន​របស់ខ្ញុំ​បាន​សេចក្ដីសុខ ! សូម​ឲ្យ​តា​យាយ​របស់ខ្ញុំ​បាន​សេចក្ដីសុខ ! សូម​ឲ្យ​ឪពុក​ម្ដាយ ម៉ាក់​ប៉ា លោកគ្រូ អ្នក​ប្រុស​ខ្ញុំ​បាន​ក្ដី​សុខ ! សូម​ឲ្យ​បងប្អូន​ខ្ញុំ មិត្ត​ខ្ញុំ សត្រូវ​របស់ខ្ញុំ​បាន​ក្ដី​សុខ ! សូម​ឲ្យ​គូ​អនាគត​ខ្ញុំ ប្ដី​ខ្ញុំ ប្រពន្ធ​ខ្ញុំ​បាន​ក្ដី​សុខ !

សូម​ឲ្យ​សត្វ​ជើង​ច្រើន សត្វ​ជើង​បួន សត្វ​ជើង​ពី​បាន​ក្ដី​សុខ ! សូម​ឲ្យ​អ្នក​ដែល​ស្អប់ខ្ពើម​ខ្ញុំ​បាន​សេចក្ដីសុខ ! សូម​ឲ្យ​អ្នក​នៅ​ជុំវិញ​ខ្ញុំ​បាន​សេចក្ដីសុខ សេចក្តីចម្រើន​តរៀង​ទៅ ។

កិរិយា​មិន​ធ្វើ​នូវ​បាប​ទាំងពួង​, កិរិយា​បំពេញ​កុសល​, កិរិយា​ធ្វើ​ចិត្ត​របស់​ខ្លួន​ឱ្យ​ផូរផង់ ទាំងនេះ​ជា​ពាក្យ​ប្រៀនប្រដៅ​នៃ​សាសនាព្រះពុទ្ធ​ទាំងឡាយ ៕