ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅពីក្រោយវាំងនន នៃបន្ទប់ខារ៉ាអូខេ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​កន្លែង​កម្សាន្ត​សប្បាយ មាន​មនុស្ស​ស្រី​ប្រុស​បាន​ទៅ​ច្រៀង​លេង​នៅ​ហាង​ខារ៉ាអូខេ ប៉ុន្តែ​ស្ត្រី​មេផ្ទះ​ភាគច្រើន​មិន​សប្បាយចិត្ត​ឡើយ បើ​ដឹង​ថា​ស្វាមី​ខ្លួន​បាន​ចូល​ខារ៉ាអូខេ​នោះ ។ ស្ត្រី​ខ្លះ​ខឹង​ស្វាមី​ខ្លាំង រហូត​បង្កើត​ជា​ជម្លោះ​ជាមួយ​ស្វាមី​ទៀត​ផង បើ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ជា​កន្លែង​កម្សាន្ត​សប្បាយ មាន​មនុស្ស​ស្រី​ប្រុស​បាន​ទៅ​ច្រៀង​លេង​នៅ​ហាង​ខារ៉ាអូខេ ប៉ុន្តែ​ស្ត្រី​មេផ្ទះ​ភាគច្រើន​មិន​សប្បាយចិត្ត​ឡើយ បើ​ដឹង​ថា​ស្វាមី​ខ្លួន​បាន​ចូល​ខារ៉ាអូខេ​នោះ ។

ស្ត្រី​ខ្លះ​ខឹង​ស្វាមី​ខ្លាំង រហូត​បង្កើត​ជា​ជម្លោះ​ជាមួយ​ស្វាមី​ទៀត​ផង បើ​ដឹង​ថា ប្តី​ខ្លួន​លួច​ចូល​ខារ៉ាអូខេ ។ សួរ និង​សុំ​ចិត្ត​ប្រពន្ធ ដើម្បី​ចូល​ខារ៉ាអូខេ ប្រហែល​សម្រាប់​បុរស​ៗ​ភាគច្រើន​មិន​ស្រួល​នោះ​ឡើយ ។ បើ​សុំ​ត្រង់​ៗ​ទំនង​បុរស​ជា​ស្វាមី​គ្មាន​ឱកាស​ស្គាល់​ខារ៉ាអូខេ​នោះ​ទេ ។

ស្ត្រី​មិន​ចូល​ចិត្ត​ឲ្យ​ស្វាមី​ចូល​ខារ៉ាអូខេ ពីព្រោះ​តែ​ពួក​គាត់​យល់​ថា នៅ​ទីនោះ​បុរស​ៗ​អាច​មានឱកាស​សប្បាយ​ជាមួយ​នារី​ផ្សេង​ក្រៅពី​ខ្លួន​បាន ។ ទំនង​រឿង​នេះ​មាន​តែ​បុរស​ដែល​ចូល​ចិត្ត​ចូល​ខារ៉ាអូខេ​នោះ​ទេ​ ទើប​ដឹង​ច្បាស់ ។ នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ មាន​ភ្លើងពណ៌ មានការ​ច្រៀង​រាំ​កម្សាន្ត និង​មាន​នារី​ស្អាត​ៗ​រង​ចាំ​អង្គុយ​កំដរ​ភ្ញៀវ ។

នារី​បម្រើ​ការងារ​នៅ​ក្នុង​ហាង​ខារ៉ា​អូ​ខេ ជា​ការងារ​មួយ​ដែល​បាន​ផ្តល់​ប្រាក់​ចំណូល​ចិញ្ចឹមជីវិត​ដល់​នារី​ក្មេង​ៗ មិន​តិច​នាក់​ទេ​នៅ​កម្ពុជា ។ កាលពី​អំឡុង​ហាង​ខារ៉ាអូខេបិទទ្វារ ដើម្បី​ការ​ការពារ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩ នា​ពេល​កន្លង​មកនេះ​មិន​ត្រឹម​ធ្វើ​ឲ្យ​ម្ចាស់​អាជីវកម្ម​អា​ខា​រ៉ូ​ខេ​ជា​ច្រើន​បាន​ខាតបង់​នោះ​ទេ នារី​បម្រើ​ការ​ក្នុង​ខារ៉ាអូខេ​ជា​ច្រើន​នាក់ បាន​បាត់​ចំណូល​ប៉ះពាល់​ជីវភាព លំបាក​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ហើយ​មាន​នារី​មួយ​ចំនួន​បាន​ចុះ​តាម​ផ្លូវ​ស្វែងរក​ការ​ជួយ​អន្តរាគមន៍​ជា​សាធារណ​ទៀត​ផង ។

និយាយ​ពីរ​បរ​រាត្រី​ក្នុង​បន្ទប់​ខារ៉ាអូខេ អ្នក​កំដរ​ភ្ញៀវ​ត្រូវ​តែ​តុបតែង​កាយ​ឲ្យ​ស្រស់​ស្អាត ឲ្យ​សម​ទៅ​នឹង​ភ្លើងពណ៌​ចម្រុះ​ក្នុង​បន្ទប់​ខារ៉ាអូខេ ដែល​មាន​ភ្ញៀវ​សុទ្ធតែ​ជា​បុរស​ស្លៀកពាក់​យ៉ាង​សមសួន ជា​អតិថិជន និង​ដែល​ជា​ប្រភព​ផ្តល់​ប្រាក់​ចំណូល​ដល់​ពួក​គេ ។

នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ នារី​កំដរ​ភ្ញៀវ​មិន​ត្រឹម​អង្គុយ​ជិត​បុរស​ជា​ជា​អតិថិជន​នោះ​ទេ ពួក​គាត់​ត្រូវ​ច្រៀង និង​រាំ ព្រមទាំង​ទទួលទាន​គ្រឿង​ស្រវឹង​ជាមួយ​ភ្ញៀវ ។ មាន​នារី​ខារ៉ាអូខេ​ជា​ច្រើន ធ្វើការ​នៅ​ពេល​យប់​មិន​មាន​ប្រាក់ខែ​ឡើយ ពួក​គាត់​ទទួល​ចំណូល​ពី​ប្រាក់​ដែល​ភ្ញៀវ​ឲ្យ ។ ភ្ញៀវ​ចូល​ចិត្ត ភ្ញៀវ​ស្រឡាញ់ ពិសេស​ប៉ះ​ភ្ញៀវ​សម្បូរ​លុយ​ដៃ​ទូលាយ​ពួក​គាត់​នឹង​ទទួល​ប្រាក់​ចំណូល​ច្រើន​ទៅ​តាម​នោះ ។ ប៉ុន្តែ​បើ​ប៉ះ​ភ្ញៀវ​មាន​ឥរិយា​បទ​មិនល្អ ភ្ញៀវ​ស្រវឹង​កាច ពួក​គាត់​ក៏​យ៉ាប់​ទៅ​តាម​នោះ ជួនកាល​អាច​រង​អំពើ​ហិ​.​ង្សា​ទៀត​ផង ។

ដើម្បី​ប្រាក់​នារី​បម្រើ​ការ​នៅ​ហាង​ខារ៉ាអូខេ តែងតែ​សម្របសម្រួល​ខ្លួន​ធ្វើ​យ៉ាងណា​ផ្តល់​ការ​សប្បាយ​ដល់​ភ្ញៀវ ដើម្បី​ខ្លួន​បាន​ប្រាក់​រង្វាន់ ។ ពួក​គេ​អាច​ធ្វើ​គ្រប់យ៉ាង​ដែល​អាច​ធ្វើ​បាន ដើម្បី​ប្រាក់​រហូត​ដល់​ការ​បម្រើ​ភាព​សប្បាយ​ដល់​បុរស​ជាដើម ដែល​ជា​ហេតុផល​សំខាន់ ដែល​បានជា​ស្ត្រី​មេផ្ទះ​ជា​ច្រើន​មិន​សប្បាយចិត្ត​ចំពោះ​ស្វាមី​ចូល​ខារ៉ាអូខេ​នោះ ។

តាម​ពិត​ទៅ​នៅ​តាម​បន្ទប់​ខារ៉ាអូខេ តែងតែ​ហាម​មិន​ឲ្យ​មានរឿង​លើ​គ្រែ និង​ជួញដូរ​ផ្លូវភេទ​ឡើយ ប៉ុន្តែ​ប្រាកដ​ណាស់ នៅ​ពេល​បុរស​ស្ត្រី នៅ​ជិត​គ្នា អោប​គ្នា និង​ទទួលទាន​គ្រឿង​ស្រវឹង​ដូច​គ្នា ខណៈ​ម្ខាង​ជា​អ្នក​ត្រូវ​រក​ប្រាក់​ចិញ្ចឹមជីវិត និង​ម្ខាង​ទៀត ជា​អ្នករក​ការ​សប្បាយ រឿង​លើ​គ្រែ​ប្រាកដជា​ត្រូវ​បាន​ជជែក​គ្នា ។

ត្រូវ​គ្នា​ពួក​គេ​ចេញ​ទៅ​ក្រៅ ឬ​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​ខ្លះ​ទៀត គេ​មាន​សេវា​បន្ទប់​ស្នាក់​នៅ​ក្នុង​អគារ​តែ​មួយ​នោះ​តែ​ម្តង ។ វាំងនន​នៅ​ពីក្រោយ​បន្ទប់​ខារ៉ាអូខេ បាន​ក្លាយជា​រឿង​ដែល​អ្នក​ណា​ក៏​ដឹង នៅ​ពេល​គេ​និយាយ​ដល់​សេវាកម្ម​កម្សាន្ត​មួយ​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ