ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោគ​សញ្ញា​ទាំង​4​ដែល​បង្ហាញ​ពី​អ​តុល្យភាព​អ័រម៉ូន

7 ឆ្នាំ មុន

អ្នក​គួរតែ​ដឹង​ថា រាង​កាយ​របស់​អ្នកមាន​អ​តុល្យភាព​អ័រម៉ូន​ឬ​គ្មាន តាម​រយៈ​រោគ​សញ្ញា​ដែល​មាន​ទំនាក់ទំនង​ជាមួយនឹង​អ​តុល្យភាព​អ័រម៉ូន ។ បើ​ទោះបីជា​មាន​រោគ​សញ្ញា​ជា​ច្រើន​ដែល​អាច​ជា​សញ្ញា​នៃ​អ​តុល្យភាព​អ័រម៉ូន

អ្នក​គួរតែ​ដឹង​ថា រាង​កាយ​របស់​អ្នកមាន​អ​តុល្យភាព​អ័រម៉ូន​ឬ​គ្មាន តាម​រយៈ​រោគ​សញ្ញា​ដែល​មាន​ទំនាក់ទំនង​ជាមួយនឹង​អ​តុល្យភាព​អ័រម៉ូន ។ បើ​ទោះបីជា​មាន​រោគ​សញ្ញា​ជា​ច្រើន​ដែល​អាច​ជា​សញ្ញា​នៃ​អ​តុល្យភាព​អ័រម៉ូន ប៉ុន្តែ​ថ្ងៃនេះ យើង​នឹង​លើកយក​រោគ​សញ្ញា​ទាំង​៤​ចំណុច​ដែល​បង្ហាញ​ពី​អ​តុល្យភាព​អ័រម៉ូន ៖

១-​ការ​ឡើង​ទម្ងន់ ៖ តើ​អ្នក​បាន​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ និង​មាន​របប​អាហារ​យ៉ាង​តឹង​រឹ​ុ​ង​ចំពោះ​ខ្លួនឯង​តែ​ហាក់ដូចជា​មិនឃើញ​មាន​លទ្ធផល​អ្វី​ប្លែក​ដែរ​ឬទេ? ការ​ឡើង​ទម្ងន់​រហូត ផ្ទុយ​នឹង​អ្វី​ដែល​អ្នក​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បញ្ចុះទម្ងន់​អាច​ជា​សញ្ញា​បង្ហាញ​ថា អ្នក​ប្រហែលជា​មាន​បញ្ហា​អ​តុល្យភាព​អ័រម៉ូន​ហើយ ។ ការ​រំលាយ​អាហារ​ដែល​កំណត់​ពី​បរិមាណ​ក្នុង​ការ​បាត់បង់​ទម្ងន់​របស់​អ្នក និង​នៅ​ពេល​ដែល​អ័រម៉ូន​របស់​អ្នក​មិន​មាន​តុល្យភាព វា​បន្ថយ​សមត្ថភាព​នៃ​រាង​កាយ​ក្នុង​ការ​ដុត​បំផ្លាញ​កាឡូរី ហើយ​លទ្ធផល​វា​នឹង​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នកមាន​ភាពស៊ាំ​នឹង​ការ​សម្រក​ទម្ងន់ ។ ជាតិ​ខ្លាញ់​ភាគច្រើន​ផ្តុំ​គ្នា​នៅ​ត្រង់​បរិវេណ​ពោះ ដែល​ធ្វើ​ឱ្យ​វា​កាន់តែ​ពិបាក​ក្នុង​ការ​សម្រក​ជាតិ​ខ្លាញ់​ទាំង​នោះ។ នេះ​ទំនងជា​មក​ពី​រាង​កាយ​របស់​អ្នក​នៅ​តែ​ព្យាយាម​រក្សា​អ័រម៉ូន estrogen និង cortisol នៅ​ក្នុង​ខ្លួន ។

២-​មាន​អារម្មណ៍​ចង់​បរិភោគ​កាន់តែ​ច្រើន ៖ នៅ​ពេល​ដែល​អ្នកមាន​អ​តុល្យភាព​អ័រម៉ូន ក្រៅពី​បញ្ហា​ការ​ឡើង​ទម្ងន់​រហូត អ្នក​ក៏​នឹង​សម្គាល់​ឃើញ​ថា រាង​កាយ​របស់​អ្នក​ហាក់​ដូច​ជា​មិន​ចេះ​ឆ្អែត ឬ​អ្នក​តែងតែ​ឃ្លាន​អាហារ​មួយ​ចំនួន​ដូច​ជា​ជាតិ​ស្ករ ។ សូ​ម្បី​តែ​អ្នក​បាន​បរិភោគ​អាហារ​មួយ​ពេល​រួច​ហើយ ក៏​អ្នក​នៅ​តែ​ចង់​បរិភោគ​កាន់តែ​ច្រើន​ថែម​ទៀត ។ វា​អាច​បណ្តាល​មក​ពី​ការ​កើនឡើង​នៃ​អ័រម៉ូន​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​អ័រម៉ូន ghrelin ដែល​ជា​អ័រម៉ូន​ទទួលខុសត្រូវ​ក្នុង​ការ​រំញោច​ភាព​ឃ្លាន​របស់​អ្នក ។

៣-​កង្វះ​ចំណង់​រួម​ភេទ ៖ ការ​រួម​ភេទ​គឺជា​រឿង​ធម្មតា​នៃ​ជីវិត​របស់​មនុស្ស​ពេញវ័យ ហើយ​វា​មាន​ទំនាក់ទំនង​ទៅ​នឹង​អត្ថប្រយោជន៍​ជា​ច្រើន ។ នៅ​ពេល​ដែល​អ្នកមាន​បញ្ហា​អ​តុល្យភាព​អ័រម៉ូន អ្នក​នឹង​សម្គាល់​ឃើញ​ថា អ្នក​ខ្វះ​ចំណង់​ផ្លូវភេទ ។ ដោយ​មិន​គិត​ពី​អ្វី​ដែល​ដៃគូ​របស់​អ្នក​បាន​ខិតខំ​ធ្វើ​ដាក់​អ្នក អ្នក​នៅ​តែ​មិន​មាន​អារម្មណ៍​ជំរុញ​ឱ្យ​មានការ​រួម​ភេទ​នោះ​ទេ ។ វា​អាច​ជា​លទ្ធផល​មិន​ប្រក្រតី​នៃ​កម្រិត​អ័រម៉ូន estrogen ទី​រ៉ូ​អី​ុ​ត អ័រម៉ូន testosterone និង cortisol ដែល​ជា​អ័រម៉ូន​សំខាន់​នៅ​ក្នុង​រាង​កាយ​របស់​ស្ត្រី ។ អ័រម៉ូន​ទាំងនេះ​សំខាន់​សម្រាប់​ចំណង់​ផ្លូវភេទ​របស់​អ្នក​សម្បើម​ណាស់ ។

៤-​ការ​គេង​មិន​លក់ ៖ អ័រម៉ូន progesterone និង​អ័រម៉ូន estrogen ក្នុង​កម្រិត​ទាប និង​អ័រម៉ូន cortisol ក្នុង​កម្រិត​ខ្ពស់​នឹង​មាន​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​លើ​គុណភាព​នៃ​ការ​គេង​របស់​អ្នក ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​អាច​បង្ក​ឱ្យ​មានការ​បែកញើស​យប់​។ គុណភាព​នៃ​ការ​គេង​មាន​សារៈសំខាន់​ណាស់​ដល់​សុខភាព​របស់​អ្នក ៕