ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រជា​ការពារ​ភូមិ​​ម្នាក់​ជួបគ្រោះ ពេល​​កំពុង​ជិះ​ម៉ូតូ​​​​តាម​ផ្លូវ​ចោមចៅ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​រថយន្ត​កុងតឺន័រ​ពុំ​ស្គាល់​ម៉ាក​១​គ្រឿង​បាន​បើក​ឆ្លងផ្លូវ​ហើយ​បាន​ជ្រុល​ទៅ​បុ.ក​

រាជធានី​ភ្នំពេញ​ ៖ ​រថយន្ត​កុងតឺន័រ​ពុំ​ស្គាល់​ម៉ាក​១​គ្រឿង​បាន​បើក​ឆ្លងផ្លូវ​ហើយ​បាន​ជ្រុល​ទៅ​បុ.ក​ប្រជា​ការពារ​ភូមិ​ម្នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រូប​នេះ​រង​របួស​បែក​ប្រអប់ដៃ​ធ្ងន់ធ្ងរ​ ។ ​ចំណែកឯ​ម៉ូតូ​រង​ការ​ខូចខាត បន្ទាប់​មក​រថយន្ត​នោះ​បាន​បើក​គេច​ទៅ​បាត់​ដោយ​សុវត្ថិភាព ពុំ​បាន​ទទួលខុសត្រូវ​ចំពោះ​គ្រោះថ្នាក់​ដែល​បាន​បង្ក​ឡើង​នេះ​ឡើយ​។

​ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២២ នៅ​តាម​ផ្លូវ​ចោម​ចៅ ស្ថិត​នៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

បុរស​រង​គ្រោះ​ឈ្មោះ ស វ​ន្ថ​ន អាយុ​៣៦​ឆ្នាំ មុខរបរ​ប្រជា​ការពារ​ភូមិ ស្នាក់​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានីភ្នំពេញ បាន​រង​របួស​បែក​ប្រអប់ដៃ​។

អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ គេឃើញ​ប្រជា​ការពារ​ភូមិ​​១រូប​​ខាងលើ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​​សេ​១២៥​ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1IV-3979 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​១​គ្រឿង​មិន​ចាំ​ម៉ាក ​និង​ស្លាក​លេខ បើក​ឆ្លងផ្លូវ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ជ្រុល​​ទៅ​បុ.ក​ពេញទំហឹង​តែ​ម្ដង ហើយ​រថយន្ត​នេះ​អត់​ឈប់​ទេ​​ បាន​​បើក​គេច​ទៅ​បាត់​ស្រមោល​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​បាន​បណ្តាល​ឲ្យ​ប្រជា​ការពារ​ភូមិ​រូប​នោះ​រង​របួស​បែក​ប្រអប់ដៃ​ធ្ងន់ធ្ងរ រីឯ​ម៉ូតូ​របស់​​ជនរងគ្រោះ​រង​ការ​ខូចខាត​យ៉ាងដំណំ ហើយ​ក្រោយ​ពេល​កើតហេតុ​នគរបាល​បាន​ចុះ​ទៅ​កាន់​ទីនោះ និង​បាន​ហៅ​រថយន្ត​ពេទ្យ​ទៅ​ដឹក​យក​ជន​រង​គ្រោះ​ទៅ​កសន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ភ្លាម​ៗ ។​ បន្ទាប់​មក​នគរបាល​បាន​នាំ​យក​ម៉ូតូ​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចោម​ចៅ​ទី​២ រង់ចាំ​ប្រគល់​ជូន​ជន​រង​គ្រោះ​នៅ​ពេល​ក្រោយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ