ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រយ័ត្ន! កម្ពស់ទឹក​នៅស្ពានស្ទឹងសំរោង​ឡើង​៥,៣០ម៉ែត្រ ខណៈ​ប្រកាសអាសន្ន៥,៨០ម៉ែត្រ​

1 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ​ ៖ ​ គិត​ត្រឹម​ម៉ោង​១១​និង៣០នាទី​​ថ្ងៃ​ថ្ងៃ​ទី​១២ ​កក្កដា នេះ កម្ពស់​ទឹក​នៅចំណុច​​ស្ពាន​ស្ទឹង​សំរោង គឺមាន​កម្ពស់​ឡើង​ដល់​៥,៣០​ម៉ែត្រ​ហើយ ខណៈកម្ពស់ត្រូវ​ប្រកាសអាសន្នគឺ​៥,៨០​ម៉ែត្រ ស្ថិតត្រង់ចំណុច​ផ្លូវជាតិ​លេខ​៤…

ខេត្ត​ព្រះ​សីហ​នុ​ ៖ ​ គិត​ត្រឹម​ម៉ោង​១១​និង៣០នាទី​​ថ្ងៃ​ថ្ងៃ​ទី​១២ ​កក្កដា នេះ កម្ពស់​ទឹក​នៅចំណុច​​ស្ពាន​ស្ទឹង​សំរោង គឺមាន​កម្ពស់​ឡើង​ដល់​៥,៣០​ម៉ែត្រ​ហើយ ខណៈកម្ពស់ត្រូវ​ប្រកាសអាសន្នគឺ​៥,៨០​ម៉ែត្រ ស្ថិតត្រង់ចំណុច​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ស្ទឹង​ច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ ។

​ទោះជា​មិន​ទាន់​ឡើង​ដល់​ចំណុច​ប្រកាស​អាសន្ន​ក្តី​​ ប៉ុន្តែ​មន្ត្រី​មាន​សមត្ថកិច្ច​និង​អាជ្ញា​ធរ​ពាក់​ព័ន្ធ​បាន​ចុះ​ទៅ​ដល់​គោលដៅ​ស្ពាន​នេះ​ហើយ ដើម្បី​ត្រៀម​បម្រុង​ធ្វើ​ការ​ក្នុង​ករណី​ទឹក​បន្ត​ឡើង​ក្នុង​គ្រាហ៍ណាមួយ ។

សូមបញ្ជាក់ដែរថា ក្រសួងធនធានទឹក​ក៏បានចេញ​សេចក្តីជូនដំណឹងដែរ​ថា គិតចាប់ពី​ថ្ងៃ​ទី​១៣ ​ដល់​១៩ កក្កដា ​គឺមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាសឱ្យ​ដឹងទៀតថា ក្នុង​អំឡុង​មួ​យស​ប្តា​ហ៍​ខាង​មុខ​នេះ​ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ជា​បន្តបន្ទាប់ គឺ​ចាប់ពី​ថ្ងៃ​ទី​១៣-១៤ ខែកក្កដា ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប ITCZ ភ្ជាប់​ទៅ​នឹង​សម្ពាធ​ទាប​សកម្ម​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង និង​ខ្យល់មូសុង​និរតី​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង ។

ព័ត៌មានបន្ថែមកោះសន្តិភាព​នឹង​មានផ្សាយជួនបន្ត ។

អត្ថបទសរសេរ ដោយ