ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ជន់​លិច​ភូមិ​ដំណាក់​​ពពូល រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

បន្ទាប់​ពី​ទទួល​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ដែល​​រស់នៅ​ភូមិ​ដំណាក់​កំពូល សង្កាត់​កំពង់​ឆ្នាំង ក្រុង​កំពង់ឆ្នាំង ស្ដី​ពី​សា្ថ​នភា​ព ជំនន់​ទឹកភ្លៀង បណ្ដាល​ឲ្យ​

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​ទទួល​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ដំណាក់​កំពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ស្ដី​ពី​សា្ថ​នភា​ព ជំនន់​ទឹកភ្លៀង បណ្ដាល​ឲ្យ​លិចលង់​លំនៅ​ឋាន និង​ផ្លូវ​ផង​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២២ លោក យិ​ន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង រួម​នឹង​លោកស្រី កែវ សុ​ផាត ចៅសង្កាត់​កំពង់ឆ្នាំង ដើម្បី​ប្រជុំ​សម្របសម្រួល​រក​ដំណោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ ។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក យិ​ន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង បាន​បញ្ជាក់​ថា ដោយសារ​តែ​បងប្អូន​ប្រជាពលរដ្ឋ កន្លង​ទៅ​ចាក់​ដី សាងសង់​លំនៅ​ដ្ឋា​ន មិន​មាន​ដាក់​ប្រព័ន្ធ​លូ​ទឹក​ឲ្យ​បាន​ត្រឹមត្រូវ ទើប​បណ្ដាល​ឲ្យ​ជន់​លិច​បែប​នេះ​។ លោក​ក៏​បញ្ជាក់​ដែរ​ថា ដើម្បី​រំដោះ​ទឹក​ជូន​ប្រជាពលរដ្ឋ​បាន លុះត្រាតែ​កាយ​ប្រឡាយ​តាម​បណ្ដោយ​ផ្លូវ ហើយ​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ដាក់​លូ​មុខ​ផ្ទះ​រៀង​ៗ​ខ្លួន ប៉ុន្តែ​បងប្អូន​ត្រូវ​ចូលរួម​បដិភាគ​ក្នុង​ការ​កាយ​ប្រឡាយ​ផង​ដែរ ។

នៅ​ក្នុង​ឱកាស​នោះ ប្រជាពលរដ្ឋ​បាន​ស្ម័គ្រចិត្ត​ក៏​បរិច្ចាគ​ថវិកា ដើម្បី​រួមចំណែក​ក្នុង​ការ​រំដោះ​ទឹក​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ផ្លូវ​បឹង​ធំ ស្ថិ​នៅ​ក្នុងភូមិ​ដំណាក់​ពពូល​ខាងលើ ដែល​កំពុង​រង​ការ​ខូចខាត​គឺ​តាម​មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា ជាប់​កិច្ច​កង់​ត្រា​ជាមួយ​អង្គការ ចាយ​ការ ទើប​អាជ្ញាធរ​មិន​ហ៊ាន​ជួសជុល និង​កសាង​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ