ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-ថៃ ​រួមគ្នា​​ធ្វើបុណ្យ​នាំ​ទៀន​វស្សា​ប្រគេន​តាម​វត្ត​​ក្នុង​ស្រុក​​អន្លង់​​វែង

1 ឆ្នាំ មុន

ខេត្ត​ឧត្តរមានជ័យ ​៖ ​​​មន្ត្រីរាជការ​​កម្ពុជា​-ថៃ ​​​ព្រះសង្ឃ និង​ប្រជា​ពលរដ្ឋ​ប្រុស-​ស្រី​​ជិត​២០០​នាក់ និងរថយន្ត​១៥​គ្រឿង​ មូលមតិ​នាំគ្នាយក​ទៀន​ព្រះ​វស្សា​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​អស់​ត្រី​មាស ក្នុង​​ទី​អារាម​១៧​វត្ត ក្នុងស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ…

ខេត្ត​ឧត្តរមានជ័យ ​៖ ​​​មន្ត្រីរាជការ​​កម្ពុជា​-ថៃ ​​​ព្រះសង្ឃ និង​ប្រជា​ពលរដ្ឋ​ប្រុស-​ស្រី​​ជិត​២០០​នាក់ និងរថយន្ត​១៥​គ្រឿង​ មូលមតិ​នាំគ្នាយក​ទៀន​ព្រះ​វស្សា​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​អស់​ត្រី​មាស ក្នុង​​ទី​អារាម​១៧​វត្ត ក្នុងស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ជាំ​ កាល​ពី​រសៀល​ថ្ងៃ​ទី​១១ ​កក្កដា ឆ្នាំ​​២០២២ ​។​ ​

​ពិធីបុណ្យ​នេះ​ដែរ ក៏​មានការ​ជួបជុំ​ពុទ្ធបរិស័ទ​​ ព្រះ​រតនត្រ័យ និមន្ត​ព្រះសង្ឃ ចម្រើន​ព្រះ​បរិត្ត ដើម្បី​ឧទ្ទិសមហាកុសលផល​បុណ្យ ជូនដល់​ញ្ញាតិ​ការ​ទាំង​៧​សណ្តាន និង​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅ​កាន​បរមលោក​ខាងមុខ មក​ទទួលយក​ផល្លា​អា​និ​សង្ឃ ដែល​កើត​ចេញ​អំពី​បុណ្យ​ក្នុង​ថ្ងៃ​នេះ តាម​បែប​ប្រពៃណី​ ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ ។

ទេយ្យទាន​ដែល​បាន​វេរ និង​ប្រគេន​ដល់​ព្រះសង្ឃ​ដល់​វត្ត​ទាំង​១៧ ក្នុង​មួយ​វត្ត​ៗ​ថ្ងៃនេះ រួម​មាន​ទៀន​ព្រះ​វស្សា​១​គូប​ច័យប​ច័យ​១​ពាន់​បាត ប​ច្ច័យ​សម្រាប់​ក​សាង​១២​លាន លុយ​បាត​ចំនួន​៣៥៤០​បាត និង​លុយ​ដុល្លា​១៧១​ដុល្លា​អា​មេ​រិ​ក​ ។

នា​ឱកាស​នោះ​ មន្ត្រី​ថ្នាក់​ដឹក​នាំ រួម​ទាំង​ប្រជាពលរដ្ឋ​ទាំង​២​ប្រទេស​ បាន​លើកដៃ​ឧទ្ទិស​ដល់​បារមី​ដែល​មាន​វត្ថុ​សក្តិ​សិទ្ធ​ក្នុង​លោក​នេះ ដើម្បី​សុំ​សេចក្តីសុខ​សេចក្តី​ចម្រើន​ជូន​ដល់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ សូម​ឱ្យ​មាន​ភាព​សំបូរ​​​សប្បាយ​គ្រប់​ៗ ក្រុម​គ្រួសារ ជា​ពិសេស សូម​ឱ្យ​ប្រទេស​ជាតិ​ទាំង​២ ចៀសផុត​ពី​ជំងឺ​កាច​សាហាវ​ផ្សេង​ៗ និង​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យផង​ដែរ ៕​​

អត្ថបទសរសេរ ដោយ