រាជធានីភ្នំពេញ ៖ កុមាររៀនច្រើនបំផុតពីឪពុកម្តាយរបស់ពួកគេ និងមនុស្សពេញវ័យដែលនៅជុំវិញខ្លួន ។ ក្នុងនាមជាឪពុកម្តាយដែលមានទំនួលខុសត្រូវ ការថែរក្សាសុខភាពកូន និងការបង្រៀនពួកគេឱ្យធ្វើតាមទម្លាប់ដែលមានសុខភាពល្អ គឺចាំបាច់ណាស់ ។ ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនដើម្បីឱ្យកូនរបស់អ្នកមានសុខភាពល្អ និងមានឥទ្ធិពលវិជ្ជមានដល់មិត្តភក្តិរបស់ពួកគេទាំងពេលនៅផ្ទះ និងនៅសាលារៀន ៖

១. កុំរំលងអាហារពេលព្រឹក ៖ អាហារពេលព្រឹក គឺជាអាហារសំខាន់បំផុត ។ អាហារពេលព្រឹកពេញលេញជាមួយនឹងក្រុមអាហារទាំងអស់នឹងជួយឱ្យកូនរបស់អ្នកមានភាពស្វាហាប់ពេញមួយថ្ងៃ ។ ព្យាយាមស្វែងរកអាហារដែលសម្បូរជាតិផ្លែឈើ ប្រូតេអ៊ីន កាបូអ៊ីដ្រាត និងបន្លែ ។

២. លាងដៃជានិច្ច ៖ ការលាងដៃជាប់ចំណាត់ថ្នាក់លេខមួយក្នុងការនាំកូនរបស់អ្នកទៅជាទម្លាប់ដែលមានសុខភាពល្អ ។ បង្រៀនកូនរបស់អ្នកឱ្យលាងដៃឱ្យបានត្រឹមត្រូវជាមួយសាប៊ូ ។ បង្ហាញពួកគេផងដែរ ឱ្យលាងជម្រះជាមួយទឹកឱ្យបានល្អ បន្ទាប់ពីប្រើប្រាស់បន្ទប់ទឹក បន្ទាប់ពីលេងនៅខាងក្រៅ និងមុនពេលញ៉ាំអាហារ ។

៣. បង្រៀនពីអាកប្បកិរិយាអនាម័យ ៖ បង្ហាត់កូនរបស់អ្នក និងបង្រៀនពួកគេពីរបៀបសម្អាតនៅពេលចូលបន្ទប់ទឹក ។ អប់រំពួកគេអំពីតម្រូវការលាងដៃក្រោយពេលប្រើប្រាស់បង្គន់ ។
៤. សកម្មភាពរាងកាយ ៖ នៅក្នុងពិភពឌីជីថលនេះ កុមារៗជាប់គាំងជាមួយទូរទស្សន៍ និងឧបករណ៍ប្រើប្រាស់សម្រាប់កម្សាន្តនានា ។ កុមារ និងក្មេងជំទង់ត្រូវការសកម្មភាពរាងកាយសរុបចំនួន ៦០ នាទីជារៀងរាល់ថ្ងៃ ព្រោះថា ភាពអសកម្មនាំឱ្យពួកគេកើតរោគធាត់ ។

៥. រៀបចំពេលវេលាគ្រួសារ ៖ ការមានពេលវេលាជាមួយក្រុមគ្រួសារអាចឱ្យអ្នកភ្ជាប់ទំនាក់ទំនងជាមួយកូនៗរបស់អ្នក និងតាមទាន់ជីវិតរបស់ពួកគេ ។ បង្កើតពេលវេលាដើម្បីញ៉ាំអាហារពេលល្ងាច និងនិយាយជាមួយកូនរបស់អ្នកដោយមិនបាច់ប្រើទូរទស្សន៍ ទូរស័ព្ទ ឬកុំព្យូទ័រ ។
៦. ដុសធ្មេញពីរដងក្នុងមួយថ្ងៃ ៖ អនាម័យមាត់ធ្មេញមានសារៈសំខាន់ណាស់ ។ ធ្វើឱ្យកូនរបស់អ្នកដឹងពីសារៈសំខាន់នៃការដុសធ្មេញរបស់ពួកគេជារៀងរាល់ថ្ងៃ ។ ម្យ៉ាងទៀត បង្រៀនកូនរបស់អ្នកកុំឱ្យញ៉ាំអាហារបន្ទាប់ពីដុសធ្មេញនៅពេលយប់ ។

៧. ជួយឱ្យពួកគេគេងលក់ស្រួល ៖ ឱ្យពួកគេចូលគេងនៅពេលដូចគ្នាជារៀងរាល់ថ្ងៃ ។ គំរូនៃការគេងទៀងទាត់អាចជួយឱ្យពួកគេយកចិត្តទុកដាក់ក្នុងថ្នាក់រៀន រក្សាអារម្មណ៍ល្អក្នុងពេលថ្ងៃ និងបង្កើតភាពស៊ាំ ។
៨. កំណត់ពេលវេលាមើលលើអេក្រង់ ៖ មានពេលកំណត់សម្រាប់សកម្មភាពលើអេក្រង់ ដូចជាមើលទូរទស្សន៍ និងលេងហ្គេមវីដេអូជាដើម ។ វាចាំបាច់ក្នុងការចៀសវាងការប៉ះពាល់ដល់ភ្នែករបស់ពួកគេ និងការគេងមិនលក់ ។

៩. ត្រូវទៅពិនិត្យសុខភាពជាប្រចាំ ៖ ចូរជ្រើសរើសមន្ទីរពេទ្យល្អៗ ដើម្បីពិនិត្យសុខភាពជាប្រចាំរៀងរាល់ឆ្នាំ ។ ដូចគ្នានេះដែរ ជ្រើសរើសការពិនិត្យសុខភាពមាត់ធ្មេញប្រចាំឆ្នាំ ដើម្បីការពារបញ្ហាធ្មេញ និងបញ្ហាអញ្ចាញធ្មេញ ។
១០. ធ្វើជាគំរូល្អ ៖ មធ្យោបាយដ៏ល្អបំផុតក្នុងការបង្រៀនកូនរបស់អ្នកអំពីទម្លាប់សុខភាពល្អ គឺបង្ហាញពួកគេដោយការអនុវត្តទម្លាប់ល្អដោយខ្លួនឯង ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបតិ្តការជាមួយបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ។ បណ្តាញគ្រឹះស្ថាអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប នឹងបើកដំណើរការបណ្តាញអប់រំថ្មីបន្ថែមទៀតគឺ «សាលារៀនសហគមន៍ ២១» នៅតំបន់ក្រាំងធ្នង់ និងតំបន់ព្រែកអញ្ចាញ ។
សាលារៀនមានកម្មវិធីមត្តេយ្យភាសាអង់គ្លេស និងភាសាខ្មែរ កម្មវិធីចំណេះទូទៅខ្មែរ កម្មវិធីភាសាអង់គ្លេសជាមួយតម្លៃសមរម្យ និងបញ្ចូលកម្មវិធីទម្លាប់ល្អទាំង ៧ សម្រាប់បុគ្គលឆ្មើម កម្មវិធីបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុ និងកម្មវិធី STEM ។ សាខាទាំងពីរចាប់ទទួលចុះឈ្មោះសិស្សចូលរៀនរៀងរាល់ថ្ងៃ ។ ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ 092 24 31 68 / 071 95 55 837 ។
ចែករំលែកព័តមាននេះ