ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ជា​បន្តបន្ទាប់ រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ដល់​៧​នាក់

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ជនសង្ស័យ​ចំនួន​៧​នាក់ ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់ខ្លួន ក្នុង​ករណី​បង្ក្រាប​គ្រឿង​ញៀ​.​ន

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៧​នាក់ ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់ខ្លួន ក្នុង​ករណី​បង្ក្រាប​គ្រឿង​ញៀ​.​ន នា​យប់​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២២ ជា​ច្រើន​ទីតាំង​ដែល​ពួក​គេ​បាន​ធ្វើ​សកម្មភាព​។

បើ​តាម​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​២០​និង​១០​នាទី​យប់ កម្លាំង​ជំនាញកា​រិ​យា​ល​យ័​ប្រឆាំង​គ្រឿង​ញៀ​.​ន បាន​ឃាត់ខ្លួន​ជនសង្ស័យ​ក្នុង​បទល្មើស​គ្រឿង​ញៀ​.​ន ចំនួន​០២​នាក់ នៅ​ចំណុច​ផ្លូវលំ​ក្បែ​ភ្នំ​ចាក់សំរាម ស្ថិត​ក្នុងភូមិ​ស្វាយចេក សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ។

សមត្ថកិច្ច​បន្ត​ថា ជនសង្ស័យ​ខាងលើ​នេះ មាន ១- ឈ្មោះ ឃួ​ន ម៉ា​លី​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជន​ជាតិ​​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ឆែកឆេរ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ៖ សារធាតុ​សង្ស័យ​ជា​សារធាតុ​ញៀ​.​ន មាន​សណ្ឋាន​ជា​ក្រាម​ពណ៌​ស​.​ថ្លា ០១​កញ្ចប់​តូច​, ម៉ូតូ​០១​គ្រឿង​ម៉ាក YAMAHA SIRIUS ពណ៌​ខ្មៅ​, ដែកកេះ​០៤​ដើម និង​កែវ​ជក់​ថ្នាំ​ញៀ​.​ន​ចំនួន​០៣​ផង​ដែរ​។ ២-​ឈ្មោះ ច្រាន វីត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ព្នង មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ពូន​រែង ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ។

ក្រោយ​ពី​សមត្ថកិច្ច​សួរ​ចម្លើយ ជនសង្ស័យ​ខាងលើ​រួច បន្ត​នីតិវិធី រហូត​ដល់​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់ សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​មុខសញ្ញា​គ្រឿង​ញៀ​.​ន នៅ​ចំណុច​ផ្ទះ​ស្នាក់​នៅ​របស់​ឈ្មោះ ឈិ​ន វី​រៈ ទៀត ដែល​ស្ថិត​នៅ​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ។ បន្ទាប់​មក​សមត្​ថកិច្ច​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ទៀត មានឈ្មោះ ឈិ​ន វី​រៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ រួច​ក៏​ឆែកឆេរ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​៖ ម៉ូតូ​០១​គ្រឿង​ម៉ាក Honda Dream ស៊េរី​ឆ្នាំ​២០០៩ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 1C-3751 ។

ហើយ​សកម្មភាព​ប្រតិបត្តិការ​របស់​សមត្ថកិច្ច​ខាងលើ​នេះ ក៏​បាន​បន្ត​ឃាត់​ជនសង្ស័យ​ឈ្មោះ ភី ភិន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ​។ លុះ​រហូត​ដល់​វេលា​ម៉ោង​២២​និង​០០​យប់ ថ្ងៃខែ​ឆ្នាំ​ដដែល ជំនាញ​បន្ត​នីតិវិធី ស្រាវជ្រាវ រហូត​ដល់​ចំណុច​ផ្ទះ​ឈ្មោះ ស្រ៊ុ​ន ត្រុ​ក ស្ថិត​នៅ​ភូមិ​ឡៅ​កា សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី និង​ឃាត់ខ្លួន​ជនសង្ស័យ​បទល្មើស​គ្រឿង​ញៀ​.​ន​ចំនួន​០២​នាក់​បន្ថែម​ទៀត​ដូច​ខាងក្រោម ៖

១- ឈ្មោះ ស្រ៊ុ​ន ត្រុ​ក ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ព្នង មុខរបរ​កសិករ រស់នៅ​ភូមិ​ឡៅ​កា សង្កាត់​សុខដុម ដកហូត​បាន​សារធាតុ​សង្ស័យ​ជា​សារធាតុ​ញៀ​.​ន មាន​សណ្ឋាន​ជា​ក្រាម​ពណ៌​ស​ថ្លា ០២​កញ្ចប់​តូច​។ និង​២- ឈ្មោះ ស្រ៊ុ​ន កុក ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ព្នង រស់នៅ​ភូមិ​ឡៅ​កា សង្កាត់​សុខដុម ព្រមទាំង​ឆែក​ឆែរ​ផ្ទះ​ឈ្មោះ​ស្រ៊ុ​ន ត្រុ​ក ដកហូត​បាន​សម្ភារៈ វត្ថុ​តាង រួម​មាន ៖ ១-​ម៉ូតូ​០១​គ្រឿង ម៉ាក Wave (​ឆ្លាម​) ពណ៌​ខៀវ គ្មាន​ផ្លា​ក​លេខ ២-​ទូរស័ព្ទ​០១​គ្រឿង ម៉ាក​Vivo ពណ៌​ខៀវ និង​៣- ឧបករណ៍​ជក​ថ្នាំ​ញៀ​.​ន​មួយ​ចំនួន​។

ក្រោយ​ស្រាវជ្រាវ សមត្ថកិច្ច ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿង​ញៀ​.​ន​បន្ថែម​ឈ្មោះ រឿ​ន រស់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​ជនជាតិ​ព្នង មុខរបរ​កសិករ រស់នៅ​ភូមិ​ទី​១ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក និង​ដកហូត ម៉ូតូ​០១​គ្រឿង ម៉ាក Honda MSX ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1U-2476​។

គួរ​បញ្ជាក់​ថា ករណី​ខាងលើ​នេះ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀ​.​ន និង​អធិការដ្ឋាន​នគរបាល​ក្រុង កំពុង​កសាង​សំណុំរឿង និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ