ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ប្រយ័ត្ន​ការ​ឆ្លង​ជំងឺ​អុតស្វាយ​ដែល​អាច​ឱ្យ​ទារក​ក្នុង​ផ្ទៃ​ស្លា.ប់​បាន

7 ឆ្នាំ មុន

ជំងឺ​អុតស្វាយ​គឺជា​ការ​បង្ក​រោគ​ដោយ​វីរុស​មួយ​ប្រភេទ ដែល​បណ្តាល​ឲ្យ​មា​នក​ន្តួ​ល​រមាស់ និង​ពងបែក ។ ជំងឺ​នេះ​មានការ​ឆ្លង​ខ្លាំង​ណាស់​ជា​ពិសេស​អ្នក​ដែល​មិន​ទាន់​កើត …

ជំងឺ​អុតស្វាយ​គឺជា​ការ​បង្ក​រោគ​ដោយ​វីរុស​មួយ​ប្រភេទ ដែល​បណ្តាល​ឲ្យ​មា​នក​ន្តួ​ល​រមាស់ និង​ពងបែក ។ ជំងឺ​នេះ​មានការ​ឆ្លង​ខ្លាំង​ណាស់​ជា​ពិសេស​អ្នក​ដែល​មិន​ទាន់​កើត​ជំងឺ​នេះ និង​អ្នក​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ការពារ​។ ជាក់ស្តែង​កាលពី​ពេល​ថ្មី​នេះ​ស្ត្រី​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ម្នាក់​រស់នៅ​ខេត្តស្វាយរៀង បាន​កើត​មាន​ជំងឺ​អុតស្វាយ ហើយ​បាន​បណ្តាល​ឲ្យ​ទារក​ក្នុង​ផ្ទៃ​ស្លាប់​ផង​ដែរ ។

លោក​វេជ្ជបណ្ឌិត លី សូ​វ៉ា​ន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ធ្វើការ​ថែរក្សា​សុខភាព​ខ្លួន​ឲ្យ​បាន​ល្អ ជា​ពិសេស​រាល់​អ្នកជំងឺ​ណា​ក៏​ដោយ ស្ត្រី​មាន​ផ្ទៃពោះ​មិន​គួរ​ទៅ​ឈរ​ក្បែរ ឬ​សួរសុខទុក្ខ​ឡើយ​ព្រោះ​ស្ត្រី​មាន​ផ្ទៃពោះ​ងាយ​នឹង​ទទួល​រង​នូវ​ការ​ចម្លង​ខ្លាំង​បំផុត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​ទារក​នៅ​ក្នុង​ផ្ទៃ ជាក់ស្តែង​ដូច​ជា​ជំងឺ​អុតស្វាយ​ជាដើម ។

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា ជំងឺ​អុតស្វាយ បើសិនជា​កើត​មាននៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ក្នុង​ត្រីមាស​ទី​១ ឬ​ទី​២​នោះ នឹង​មិន​មាន​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ ប៉ុន្តែ​បើសិនជា​ជំងឺ​នេះ​កើត​មាននៅ​លើ​ស្ត្រី​ជិត​ឆ្លងទន្លេ​មុន​១​ឬ​២​ស​ប្តា​ហ៍​នោះ​អាច​នឹង​បណ្តាល​ឲ្យ​កើត​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដូច​ជា​ ៖ -​អាច​បណ្តាល​ឲ្យ​ទារក​ស្លាប់, -​អាច​បណ្តាល​ឲ្យ​ទារក​កើតមក​មាន​ជំងឺ​អុតស្វាយ, -​បើសិនជា​ទារក​មានជីវិត​រស់ ក៏​អាច​បណ្តាលឲ្យ​ទារក​មាន​សុខភាព​ខ្សោយ​ងាយ​នឹង​ទទួល​រង​នូវ​ការ​ឆ្លង​នូវ​ជំងឺ​ផ្សេង​ៗ ។

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ដើម្បី​ការពារ​ការ​ស្លាប់​របស់​ទារក​ខណៈ​ពេល​ម្តាយ​កើត​មាន​ជំងឺ​អុតស្វាយ ស្ត្រី​ដែល​មាន​ផ្ទៃពោះ​គ្រប់​រូប​គួរតែ​ធ្វើការ​ចាក់​វ៉ាក់សាំង ឬ​ក៏​ទៅ​ត្រួតពិនិត្យ​ផ្ទៃពោះ​យ៉ាងតិច​ឲ្យ​បាន​៤​ដង ។ ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​អុតស្វាយ​ក្នុង​ពេល​មាន​ផ្ទៃពោះ​មិន​បណ្តាល​ឲ្យ​កើត​មាន​ផល​ប៉ះពាល់​នោះ​ទេ ។

សូម​បញ្ជាក់​ថា ការ​ឆ្លង​ជំងឺ​អុតស្វាយ ច្រើន​ត្រូវការ​ពេល​យ៉ាង​យូរ​បំផុត​៥​ទៅ​១០​ថ្ងៃ ទើប​ចេញ​ជា​រោគ​សញ្ញា ហើយ​សញ្ញា​ដែល​បញ្ជាក់​ច្បាស់​ថា​ជា​ជំងឺ​អុតស្វាយ​នោះ គឺ​ការ​កើតជា​ក​ន្តួ​ល​លើ​ស្បែក ។ រោគ​សញ្ញា​ផ្សេង​ៗ​ទៀត ប្រហែលជា​កើត​មាន​ក្នុង​រយៈពេល​មួយ​ទៅ​ពីរ​ថ្ងៃមុន​ពេល​ចេញ​ក​ន្តួ​ល​ដូច​ជា ៖ -​ក្តៅខ្លួន, -​មិន​ឃ្លាន​អាហារ, -​ឈឺក្បាល, -​អស់កម្លាំង និង​មាន​អារម្មណ៍​ថា​ល្ហិតល្ហៃ, -​មាន​ស្នា​មក​ន្តួ​លលេ​ច​ចេញ​ជា​ពណ៌​ផ្កាឈូក ឬ​ក្រហម ដែល​កើត​បែប​នេះ​រយៈពេល​ច្រើន​ថ្ងៃ, -​មាន​ពងបែក​មុន​មួយ​ថ្ងៃ និង​អាច​បែក​ពងទឹក​នោះ​ទៀត, -​កើតជា​កមរមាស់ គ្រប​ពីលើ​ពងបែក​ដែល​បែក​រួច​នោះ និង​ត្រូវការ​ពេល​ច្រើន​ថ្ងៃ ដើម្បី​ឲ្យ​កមរមាស់​នោះ​ជា​សះស្បើយ​វិញ ៕