ខេត្តកំពង់ឆ្នាំង ៖ ឧទ្ធម្ភាគចក្រមួយគ្រឿងបានចុះចតបង្ខំ ដោយសារអាកាសធាតុមិនអំណោយផល ដែលហេតុការណ៍ក៏បានធ្វើឱ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទៅចោមរោមមើលនេះផងដែរ ដែរ នៅវេលាម៉ោង០៥និង១៥ល្ងាចថ្ងៃទី០៧ កក្កដា ស្ថិតនៅចំណុចភូមិព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ ។

យោងតាមរបាយការណ៍របស់លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ក្រោយពេលកើត ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចទៅអន្តរាគមន៍ និងដឹកយកអាកាសយានិកជាជាជនជាតិអាល្លឺម៉ង់ ឈ្មោះ អេនឌី យកមកដាក់ឲ្យសម្រាកនៅសណ្ឋាគារសុវណ្ណភូមិ នៅក្រុងកំពង់ឆ្នាំង ។ ចំណែកឧទ្ធម្ភាគចក្រត្រូវបានការពារយ៉ាងតឹងរឹង ដោយសមត្ថកិច្ចនៅទីនោះ ។

បើតាមការបញ្ជាក់ពីអាកាសយាននឹកជនជាតិអាល្លឺម៉ង់រូបនេះ ប្រាប់ដល់សមត្ថកិច្ចថា រូបគាត់បើកហោះហើរតែម្នាក់ឯងពីភ្នំពេញ ទៅខេត្តសៀមរាប ។ ចំពោះមូលហេតុដែលចុះចតដោយបង្ខំគឺដោយសារអាកាសធាតុ ។ បើតាមការបញ្ជាក់របស់សមត្ថកិច្ចនៅមូលដ្ឋានបានដឹងថា យន្តហោះនេះត្រូវហោះឡើងនៅព្រឹកថ្ងៃទី០៨ កក្កដា ដើម្បីបន្តដំណើរទៅខេត្តសៀមរាបបន្តទៀត ។







ចែករំលែកព័តមាននេះ