ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ផ្ទេរ​សាំង​ដាក់​ដប ស្រប​ពេល​ប្អូន​បើក​ហ្គា​ស​ដាំបាយ ផ្ទុះ​ឆាបឆេះ​អស់​៤​លាន​រៀល

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

តូប​លក់​សាំង​មួយ​កន្លែង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ បណ្ដាល​ឲ្យ​ម្ចាស់​តូប​រង​របួសស្រាល​ដោយសារ​ការ​រលាកភ្លើង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​

ខេត្តកំពង់ឆ្នាំង ៖ តូប​លក់​សាំង​មួយ​កន្លែង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ បណ្ដាល​ឲ្យ​ម្ចាស់​តូប​រង​របួសស្រាល​ដោយសារ​ការ​រលាកភ្លើង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២២ នៅ​លើ​ទំនប់​បារាំង​សត្វ ស្ថិត​ក្នុងភូមិ​កណ្ដាល សង្កាត់​ផ្សារឆ្នាំង ។ ហើយ​អគ្គិភ័យ​នេះ គឺ​កើតឡើង​ដោយសារ​តែ​ការ​ធ្វេសប្រហែស​របស់​ម្ចាស់​តូប​លក់ដូរ និង​ធ្វើ​ឱ្យ​ខូចខាត​សម្ភារៈ​ប្រហែល​៤​លាន​រៀល​ទៀត​ផង​។

បើ​តាម​ស្ត្រី​ឈ្មោះ បៀ​ន ស្រី​ភាស់ អាយុ​២៨​ឆ្នាំ ជា​ម្ចាស់​តូប​លក់ដូរ បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា គាត់​មាន​ទីលំនៅ​ភូមិ​ផ្សា​រលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ប៉ុន្តែ​បាន​មក​ប្រកប​មុខរបរ​លក់ដូរ​នៅ​លើ​ទំនប់​បារាំង ដូច​ជា លក់​សាំង លក់​ស្រា​បៀរ និង​ភេសជ្ជៈ​ជាដើម​។

ស្ត្រី​ម្ចាស់​តូប​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ គាត់​កំពុង​តែ​ផ្ទេរ​សាំង​ចេញពី​ប៊ីដុង ចូល​ទៅ​ក្នុង​ដប ស្រប​ពេល​ជាមួយ​គ្នា​នោះ ប្អូនស្រី​របស់​គាត់​បាន​ដាក់​ឆ្នាំង​ដាំបាយ​ចង្ក្រានហ្គាស នៅ​ក្នុង​តូប​ដែល​មាន​ចម្ងាយ​ប្រមាណ​៣​ម៉ែត្រ​ពី​គ្នា ក៏​ស្រាប់តែ​ឆាបឆេះ​មក​ដល់​សាំង​គាត់​ដែល​កំពុង​ចាក់ បណ្ដាល​ឲ្យ​ផ្ទុះ​ឆេះ​តែ​ម្ដង ។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ គាត់​បាន​ស្រែកហៅ​ឲ្យ​គេ​ជួយ និង​នាំ​គ្នា​រត់​ចេញពី​តូប ហើយ​អណ្ដាត​ក៏​បាន​ឆាបឆេះ​សម្ភារៈ​លក់ដូរ​តែ​ម្ដង ។ ចំពោះ​សម្ភារៈ​ដែល​ខូចខាត​មាន​ដូច​ជា ឆេះ​សា​បៀរ​អស់​៤​កេស​, ភេសជ្ជៈ​៣​កេស​, ធុង​ហ្គា​ស​១២​គីឡូក្រាម​១​ធុង​, លុយ​១​លាន​រៀល ដែល​សរុប​ជា​ទឹកប្រាក់​ទាំង​ធុង​ទឹកកក និង​សម្ភារៈ​ផង​នោះ គឺ​អស់​ប្រមាណ​៤​លាន​រៀល ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើការ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ ហើយ​ក៏​បាន​សន្និដ្ឋាន​ថា ម្ចាស់​តូប​លក់ដូរ​ខាងលើ មានការ​ធ្វេសប្រហែស​ដែល​ផ្ទេរ​សាំង​ចូល​ដប ហើយ​មាន​អ្នក​បើក​ហ្គា​ស​ដាំបាយ​នៅ​ក្បែរ​នោះ​ទៀត ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន ទើប​បណ្ដាល​ឱ្យ​ភ្លើង​ឆាបឆេះ​បែប​នេះ​ឡើង​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ