ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​បង្គាប់​ឲ្យ​អនុរក្ស​ពន្ធនាគារ​នាំ​អតីត​ផ្កាយ​​៣​យោធា មក​សួរ​បន្ថែម​លើ​បទល្មើស​ទាំ​៥

3 ឆ្នាំ មុន
  • ភ្នំពេញ

លោក សំ ប៊ុ​ន​ពៅ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២២ នេះ បាន​បង្គាប់​ទៅ​ប្រធាន​មន្ទីរឃុំឃាំង (​ម​១) ព្រៃ​.​ស ឲ្យ​នាំ​ខ្លួន​ជនជាប់ចោទ

រាជធានី​ភ្នំពេញ ៖ លោក សំ ប៊ុ​ន​ពៅ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២២ នេះ បាន​បង្គាប់​ទៅ​ប្រធាន​មន្ទីរឃុំឃាំង (​ម​១) ព្រៃ​.​ស ឲ្យ​នាំ​ខ្លួន​ជនជាប់ចោទ​ឈ្មោះ ឡេ​ង ប៊ុ​ន​ស្រ៊ី ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ អតីត​ផ្កាយ​៣​យោធា មក​សាកសួរ​បន្ថែម​លើ​សំណុំរឿង​.​រំ​លោ​.​ភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ ទោស​ទាក់ទង និង​ជនល្មើស ។

សូម​ជម្រាប​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​អតីត​ផ្កាយ​៣​យោធា ឈ្មោះ ឡេ​ង ប៊ុ​ន​ស្រ៊ី ដាក់​ពន្ធនាគារ​ព្រៃ​.​ស​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​កាត់ទោស​តាម​ផ្លូវច្បាប់ ពាក់ព័ន្ធ​បទល្មើស​ចំនួន​៥​ករណី ដែល​សុទ្ធ​សឹង​ជា​បទល្មើស​ព្រហ្មទណ្ឌ (​បទឧក្រិដ្ឋ​) រួម មាន ៖ ១- ប្រើ​អំពើ​ហិ​.​ង្សា​លើ​គ្រួសារ (​វា​.​យ​ប្រពន្ធ​), ២- រំ​លោ​.​ភ​សេពសន្ថវៈ​កូនចុង​, ៣- បង្ខាំង​មនុស្ស​ខុសច្បាប់​, ៤- គំ​រា​.​ម​កំហែង​ថា នឹង​ស​ម្លា​.​ប់ និង​៥- កាន់កាប់​.​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ។

កាលដែល​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ជនសង្ស័យ​រូប​នេះ គឺ​បន្ទាប់​ពី​តំណាង​អយ្យការ​បាន​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ ទៅ​លើ​បទល្មើស​ទាំង​៥​ខាងលើ​នោះ ។

សូម​ជម្រាប​ទៀត​ថា កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២ ១ កន្លង​ទៅ កម្លាំង​សមត្ថកិច្ច​ការិយា​ល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាប់​បញ្ជូន​ជនសង្ស័យ​ឈ្មោះ ឡេ​ង ប៊ុ​ន​ស្រ៊ី ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​បទល្មើស​ជា​ច្រើន​​ករណី​រួម​មាន ៖ ហិ​.​ង្សា​ក្នុង​គ្រួសារ​, បង្ខាំង​មនុស្ស​ដោយ​ចេតនា​ទុច្ចរិត​ក្នុង​គោលដៅ​គំ​រា​.​ម​ទារប្រាក់​ពី​ប្រពន្ធ​, កាន់កា​.​ប់​អាវុធ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​, រំ​លោ​.​ភ​សេពសន្ថវៈ​លើ​កូនស្រី​ចុង និង​បទ​គំ​រា​.​ម​កំហែង​ថា នឹង​ស​ម្លា​.​ប់ ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ។

ដោយ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ទាំងអស់​ខាងលើ​នោះ​ហើយ បានជា​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ចាប់ពី​ពេល​នោះ​មក ទើប​សំណុំរឿង​នេះ​ត្រូវ​បាន​លោក​ចៅក្រម​ស៊ើបសួរ នៅ​បន្ត​បើក​ការ​ស៊ើបអង្កេត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ មុន​បើក សវនាការ​ជំនុំជម្រះ​ទោស​លើ​អង្គសេចក្តី ។ ក្រោយ​ពេល លោក​ចៅក្រម​សួរ​ចប់ ជនសង្ស័យ​ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ នាំ​យក​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ