ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​កម្ពុជា ប្តេជ្ញា​អនុវត្ត​អនុ​សាស្ត្រ​សម្តេច​តេ​ជោ លែង​មាន​គ្រា​.​ប់​មីន​

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ក្នុង​ឱកាស​អញ្ជើញ អមដំណើរ លោក​ជំទាវ ឯកអគ្គរដ្ឋទូត ឥណ្ឌា សភាពាណិជ្ជកម្ម​អា​មេ​រិ​ក និង មូលនិធិ Prince Foundation មក​បំពេញ​ទស្សនៈកិច្ច នៅ​មជ្ឈមណ្ឌល

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​អញ្ជើញ អមដំណើរ លោក​ជំទាវ ឯកអគ្គរដ្ឋទូត ឥណ្ឌា សភាពាណិជ្ជកម្ម​អា​មេ​រិ​ក និង មូលនិធិ Prince Foundation មក​បំពេញ​ទស្សនៈកិច្ច នៅ​មជ្ឈមណ្ឌល វិទ្យាស្ថាន​បច្ចេក​ទេស​សកម្មភាព​មីន ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្តម លី ធុ​ច អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ អនុវត្ត​តាម​អនុ​សាស្ត្រ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ធ្វើ​ឱ្យ​កម្ពុជា ក្លាយជា​ប្រទេស​ដែល​គ្មាន​គ្រា​.​ប់​មីន និង​គ្រា​.​ប់​មិន​ទាន់​ផ្ទុះ បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ទៀត​ហើយ នៅ​ឆ្នាំ​២០២៥ ។

ឯកឧត្តម បាន​បន្ត​ថា​៖ ក្នុង​នាម​អាជ្ញាធរ​មីន ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទាំងមូល សូម​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដែល​កាលពី​ថ្ងៃ​សុក្រ កន្លង​ទៅ​នេះ នៅ​ខេត្តបន្ទាយមានជ័យ សម្ដេច​បាន​ប្រកាស​ថា យើង​នឹង​បោសសំអាត​គ្រា​.​ប់​មីន គ្រា​.​ប់​រំសេវ ឲ្យ​អស់ ដើម្បី​ផ្តល់​ដី​មាន​សុវត្ថិភាព និង​ស្នាមញញឹម​ជូន​ដល់​ប្រជាពលរដ្ឋ​។

ជាមួយ​គ្នា​នេះ សម្តេច​ក៏​បាន​អំពាវនាវ​គៀងគរ​ដល់​សប្បុរសជន​នានា មាន កាកបាទក្រហមកម្ពុជា ឥស្សរៈ ជនជាតិ របស់​យើង​ដែល​គិត​មក​ត្រឹម​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២២ ប្រមូល​ថវិកា​បាន​ជាង ១៣ លាន​ដុល្លារ សម្រាប់​សកម្មភាព​ដោះ​មីន​នៅ​កម្ពុជា ដែល​មាន​ខេត្ត​ចំនួន​៣ ទទួល​បាន​អ​ទិ​ភាព​មុនគេ ។ ក្នុង​សកម្មភាព​នេះ​ដែរ អាជ្ញាធរ​មីន រៀបចំ​សហការ​ជាមួយ ប្រតិបត្តិ​ករ​ជាតិ មាន​ដូច​ជា​អង្គភាព​ស៊ី​ម៉ាក់ កង​យោធពលខេមរៈភូមិន្ទ កងទ័ព​មួក​ខៀវ និង​អង្គភាព​ផ្សេង​ៗ ដើម្បី​រៀបចំ​កម្លាំង រំដោះ​ដី​ជូន​ប្រជាពលរដ្ឋ ជា​ជំហាន​ៗ និង​តំបន់​មាន​អាទិភាព គឺ​ចំការ​មីន ។

ឯកឧត្តម លី ធុ​ច បាន​បន្ត​ថា​៖ ចំពោះ​ថវិកា​ដែល​សម្ដេច​តេ​ជោ កៀងគរ ពី​សប្បុរសជន សម្រាប់​ការងារ​មីន​នេះ យើង​ត្រូវ​យក​ទៅ​ប្រើប្រាស់​លើ​គោលដៅ​ណា ដែល​មិន​ប៉ះពាល់​លើ​តំបន់​ណា​ដែល​ទទួល​បានការ​ឧបត្ថម្ភ​ពី​ប្រទេស​ជា​មិត្ត​នោះ​ទេ គឺ​យើង​ត្រូវ​ចែក​គ្នា​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​រំដោះ​ដី​ជូន​ប្រជាពលរដ្ឋ ជា​ពិសេស​ដល់​តំបន់​ទេសចរណ៍ និង​វប្បធម៌ ក៏​ដូច​ជា​កន្លែង​មាន​អាទិភាព​ផង​ដែរ​។

ក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​លោក​ជំទាវ ឯកអគ្គរដ្ឋទូត ឥណ្ឌា សភា​ពា​ណិ​ជ្ច​កម្ម​អា​មេ​រិ​ក និង មូល​និធិ Prince Foundation នេះ​ដែរ ឯកឧត្តម លី ធុ​ច អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​កម្ពុជា ក៏​បាន​ថ្លែង​នូវ​ការ​កោតសរសើរ និង​វា​.​យ​តម្លៃ​ខ្ពស់​ដល់​ថ្នាក់ដឹកនាំ មាន ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក អគ្គនាយក​នៃ​ម​ជ្ឈ មណ្ឌល​សកម្មភាព​មីន​កម្ពុជា និង​មន្ត្រី​បុគ្គលិក​អង្គភាព​ស៊ី​ម៉ាក់​ទាំងអស់ ដែល​ជា​ប្រតិបត្តិ​ករ​ជាតិ​ដ៏​ឆ្នើម មានបទពិសោធន៍ បច្ចេកទេស​ជំនាញ ទទួល​បាន​រយៈពេល​ជា​ច្រើន​ឆ្នាំ ក្នុង​ការ​បោសសំអាត​មីន និង​ផ្ដល់​នូវ​ផ្ទៃដី​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ កន្លង​ទៅ​នេះ បាន​ជាង​២​ពាន់​គីឡូម៉ែត្រ​ក្រឡា ផង​ដែរ​។

សូម​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​របស់​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា សភា​ពាណិជ្ជកម្ម​អា​មេ​រិ​ក និង​មូលនិធិ Prince Foundation ត្រូវ​បាន​មន្ត្រី​នៃ​មជ្ឈមណ្ឌល​វិទ្យាស្ថាន​បច្ចេក​ទេស​សកម្មភាព​មីន ខេត្តកំពង់ឆ្នាំង បាន​ធ្វើ​បទ​បង្ហាញ​អំពី​ការ​បង្កាត់​ពូជ សុនខ ការ​បង្ហាត់​សុនខ​​ហិត​មីន ហិត​ម្សៅ​តេ​អិន​តេ សុនខ​ហិត​រក​មេរោគ​កូ​វី​ដ​១៩ សកម្មភាព​កាត់​បន្សាប​គ្រា​.​ប់​មិន​ទាន់​ផ្ទុះ ធ្វើ​បទ​បង្ហាញ​ការ​ចុះ​រាវរក​គ្រា​.​ប់​មីន និង​គ្រា​.​ប់​មិន​ទាន់​ផ្ទុះ​នៅ​ក្នុង​ទឹក​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ