ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​១២​ស​ប្តា​ហ៍ កុមារ​កើត​ជំងឺ​គ្រុន​ឈា​.​ម​ចំនួន​៦៣​នាក់​ក្នុង​ឃុំ​ចំនួន​៣ (​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

លោក​វេជ្ជបណ្ឌិត សុខ គង់ អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធាន​អគារ​ជំងឺ​កុមារ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២២ នេះ បានឱ្យ​ដឹង​ថា

ខេត្តកំពង់ឆ្នាំង ៖ លោក​វេជ្ជបណ្ឌិត សុខ គង់ អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធាន​អគារ​ជំងឺ​កុមារ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២២ នេះ បានឱ្យ​ដឹង​ថា តាម​របាយការណ៍​បូក​សរុប​របស់​អគារ​ជំងឺ​កុមារ គិត​ចាប់តាំងពី​ស​ប្តា​ហ៍​ទី​១៥ ក្នុង​ខែមេសា រហូត​ដល់​ស​ប្ដា​ហ៍​ទី​២៧ ក្នុង​ខែកក្កដា​នេះ មាន​រយៈពេល​១២​ស​ប្តា​ហ៍ មន្ទី​ពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ផ្នែក​អគារ​ជំងឺ​កុមារ បាន​ទទួល​ព្យាបាល​កុមារ​ដែល​មាន​ជំងឺ​គ្រុន​ឈា​.​ម​ចំនួន​៦៣​នាក់ ក្នុង​នោះ ៦០ នាក់ បាន​ព្យាបាល​ជា​សះស្បើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​ចំនួន​៣​នាក់ មាន​អាកា​រៈ​ធ្ងន់ធ្ងរ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុង​ក្រុងភ្នំពេញ ។

លោក​អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង លោក​វេជ្ជបណ្ឌិត សុខ គង់ បាន​បញ្ជាក់​ទៀត​ថា ជំងឺ​គ្រុន​ឈា​.​ម​កុមារ​ខាងលើ​នេះ ដំបូង​ឃើញ​នៅ​ក្នុង​ឃុំ​ច្រ​ណូ​ក បន្ទាប់​មក​ក៏​កើត​មាននៅ​ឃុំ​ស្វាយ​រំពារ និង​ឃុំ​កំពង់​ហៅ ក្នុងស្រុក​កំពង់លែង ។ ជំងឺ​គ្រុន​ឈា​.​ម​នេះ ក៏​អាច​កើត​លើ​មនុស្ស​ធំ​ពេញវ័យ និង​មនុស្ស​វ័យ​ចំណាស់​ផង​ដែរ ដែល​សុទ្ធតែ​មាន​ប្រភព​ចម្លង​មក​ពី​សត្វ​មូស​ខ្លាខាំ ។

លោក​វេជ្ជបណ្ឌិត សុខ គង់ បាន​បញ្ជាក់​ពី​ជំងឺ​គ្រុន​ឈា​.​ម​នេះ​ថា ៖ ចាប់​ដំបូង​ឡើង កុមារ​មាន អាកា​រៈ​ក្តៅខ្លួន​ខ្លាំង មាន​រយៈពេល​ពី​៣​ទៅ​៤​ថ្ងៃ ដែល​តម្រូវ​ឱ្យ​អាណាព្យាបាល​ទៅ​រក​សេវា​ព្យាបាល​ពី​គ្រូពេទ្យ​ដែល​មាន​ជំនាញ​ច្បាស់លាស់​នៅ​ក្នុង​មូលដ្ឋាន ឬ​នៅ​តាម​មណ្ឌល​សុខភាព ដែល​នៅ​ជិត​ផ្ទះ តែបើ​សង្ស័យ​ថា​៖ មាន​ជំងឺ​គ្រុន​ឈា​.​ម ត្រូវ​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ចំណែក​បើ​ការ​ព្យាបាល​នៅ​មូលដ្ឋាន​ក្នុង​រយៈពេល​៣​ទៅ​៤​ថ្ងៃ​មិន​ថមថយ​កំ​ដៅ​ទេ​នោះ ជំងឺ​នេះ​អាច​នឹង​ធ្ងន់ធ្ងរ ដែល​តម្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត ហើយ​បើសិន​ធ្ងន់ធ្ងរ មន្ទីរពេទ្យ នឹង​បន្ត​បញ្ជូន​ទៅ​មន្ទីរ​រាជធានី​ភ្នំពេញ​បន្ត​ទៀត ព្រោះ​មាន​ឧបករណ៍​ព្យាបាល​ទំនើប​ៗ​សម្រាប់​ព្យាបាល ដូច​ករណី​កុមារ​៣​នាក់​មាន​សភាព​ធ្ងន់ធ្ងរ គឺ​ត្រូវ​បាន​បន្ត​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ក្រុងភ្នំពេញ ផង​ដែរ​។

ចំពោះ​ករណី​កុមារ​កើត​ជំងឺ​គ្រុន​ឈា​.​ម​ធ្ងន់ធ្ងរ គឺ​ដោយសារ​តែ ឪពុក​ម្តាយ ឬ អាណាព្យាបាល​ទុក​កូន​មាន​ជំងឺ​នៅផ្ទះ​យូរ​ពេក មិន​ប្រញាប់​បញ្ជូន​កូន​ទៅ​កាន់​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ឱ្យ​បាន​ឆាប់រហ័ស ។ ក្នុង​នាម​ជា​គ្រូពេទ្យ លោក​វ​ជ្ជ​បណ្ឌិត សូម​អំពាវនាវ​ដល់​មាតា បី​តា អាណាព្យាបាល ត្រូវ​អនុវត្ត​វិធានការ​ការពារ​ពី​សត្វ​មូស​ខ្លាខាំ គឺ​ត្រូវ​ឱ្យ​កុមារ​ដេក​ក្នុង​មុង ជា​ពិសេស​ការ​ដេក​ពេល​ថ្ងៃ ។

ជុំវិញ​បរិវេណ​ផ្ទះ ត្រូវធ្វើ​អនាម័យ​កុំ​ឲ្យ​មានទឹក​ដក់ តាម​ថ្លុក តាម​សំបក​ដប តាម​សំបក​កំប៉ុង​ជាដើម ព្រោះ​មានទឹក​ដក់​ថ្លា វា​ជា​ជម្រក និង​បន្ត​ពូជ​របស់​សត្វ​មូស​ខ្លា ដែល​ជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុន​ឈា​.​ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ